You are using an outdated browser. For a faster, safer browsing experience, upgrade for free today.
Processing...

មជ្ឈមណ្ឌលប្រល័យពូជសាសន៍​ជើងឯក ជារមណីយដ្ឋានទេសចរណ៍បែបប្រវត្តិសាស្ត្រ និងជា​កន្លែងដែលបង្ហាញឱ្យឃើញពី​ប្រវត្តិសាស្ត្រ​ដ៏​ជូរចត់ ដែល​ប្រជាពលរដ្ឋ​ខ្មែរ​មិនអាច​បំភ្លេចបាន ដោយសារទីនេះជាអតីត​កន្លែងពិឃាត​អ្នកទោស ក្រោយពី​ជាប់ឃុំ​ឃាំង និង​សួរចម្លើយ​រួចពី​គុក​ទួលស្លែង នា​សម័យ​របប​ប្រល័យ​ពូច​ន៍ ប៉ុល ពត ១៩៧៥-១៩៧៩ ហើយ​បច្ចុប្បន្ន​ក្លាយជា​ទីតាំងមណ្ឌល​ទេសចរណ៍ មាន​ភ្ញៀវ​ជាតិ អន្តរ​ជាតិ ចូល​ទស្សនាសិក្សា​ស្រាវជ្រាវអំពី​ប្រ​វត្ត​សាស្ត្រ សម័យកាល​ជូរចត់ ។​

​សារមន្ទីរ​ជាតិ​ជើងឯក ស្ថិតនៅក្នុង​ភូមិរលួស សង្កាត់​ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ ដែលមានចំងាយប្រមាណជា១៧​គីឡូម៉ែត្រពីរាជធានីភ្នំពេញ។

​យោងតាម​ឯកសារ​ស្រាវជ្រាវ ដែល​បន្សល់ទុកឃើញថា មាន​ប្រជាពលរដ្ឋ​ស្លាប់​ក្រោម​ការចោទប្រកាន់ ពី​របប​ខ្មៅ​ងងឹត ប៉ុល ពត ជនរងគ្រោះ​ស្លាប់ នៅ​សារមន្ទីរ​ជើងឯក ប្រមាណ​២០០០០​នាក់ ។​

​អ្នកទោស​ដែល បញ្ជូន​ចេញពី​មន្ទីរឃុំឃាំង​ទួលស្លែង ឬ ហៅថា «​គុក​ទួលស្លែង​» «​មន្ទីរ​សរ​២១» មក​សម្លាប់​នៅ វាលពិឃាត​ជើងឯក ។​

​ទីតាំង​មិនអាច​បំភ្លេចបាន​មួយ​នេះ ជា​អនុស្សាវរីយ៍​ក្តុក​ក្តុល របស់​ប្រជាជន​ខ្មែរ ដែល​របប​ខ្មែរ​ក្រហ​មបន្សល់ទុក​ឲ្យ ហើយ​សព្វថ្ងៃ ប្រែក្លាយជា​ទីតាំង​មណ្ឌល​ទេសចរណ៍​ប្រវត្តិសាស្ត្រ មាន​ភ្ញៀវ​ជាតិ អន្តជាតិ​ចូល​ទស្សនា ដើម្បី​ស្វែងយល់ អំពី​របប​ព្រៃផ្សៃ​យង់ឃ្នង ។

ម៉ោងចូលទស្សនា៖ ចាប់ពីថ្ងៃច័ន្ទ -អាទិត្យ ម៉ោង ០៧:៣០​ នាទី - ១៧:៣០ នាទី។

住宿

查看全部

用餐

查看全部

购物中心/纪念品店

10.0 km

ផ្សាររាត្រី

ផ្សាររាត្រី ផ្សារនេះទទួលបានភាពពេញនិយមក្នុងស្រទាប់...

10.0 km

ផ្សាររាត្រី

ផ្សាររាត្រី ផ្សារនេះទទួលបានភាពពេញនិយមក្នុងស្រទាប់...

10.0 km

ផ្សារចាស់

ផ្សារចាស់ ប្រសិនបើអ្នកចង់បានរសជាតិនៃជីវិតទីផ្សារព...

查看全部

成年人娱乐场所和按摩

查看全部

旅游社区

查看全部

Transportation

ភ្ញៀវទេសចរអាចធ្វើដំណើរមកកាន់រមណីយដ្ឋាននេះដោយធម្យោបាយធ្វើដំណើរដូចជា៖ រថយន្ត រថយន្តក្រុងសាធារណៈ ទោចក្រយានយន្ត និងត្រីចក្រយានយន្ត។

联系方式

ទូរសព្ទ 023 305 371

0.00

  • 5 stars (0%)

    0
  • 4 stars (0%)

    0
  • 3 stars (0%)

    0
  • 2 stars (0%)

    0
  • 1 star (0%)

    0

Write a Review

Nearby

10.0 km

អគារវឌ្ឍនៈ

អគារវឌ្ឍនៈ ជាអគារស្តង់ដារអន្តរជាតិខ្ពស់ជាងគេនៅកម្ព...

查看全部