ប្រាសាទបាសែតជារមណីយដ្ឋានទេសចរណ៍វប្បធម៍មួយ ដែលសង់លើទីទួលមួយ ស្ថិតនៅភូមិបាសែត ឃុំតាប៉ុន ស្រុកសង្កែ មានចំងាយ ១៤.៣៦គ.ម ដោយគិតចាប់ពីសាលាខេត្ត។ ប្រាសាទនេះកសាងក្នុងរជ្ជកាលព្រះបាទសូរ្យិវរ្ម័នទី១ ( ១០១០ - ១០៥០ ) ដែលជាស្ថាបត្យកម្មសតវត្សរ៍ទី១១ កំឡុងឆ្នាំ១០៣៦ - ១០៤២ ។ នៅក្នុងបរិវេណប្រាសាទ មានស្រះបុរាណមួយដែលមានបណ្តោយ ២០ ម៉ែត្រ ទទឹង ១២ ម៉ែត្រ និងជំរៅ ១០ ម៉ែត្រ ដែលមានជណ្តើជុំវិញ ធ្វើអំពីថ្មបាយក្រៀម ហើយបានផ្តល់ទឹកខួបប្រាំង ខួបវស្សា ។ នៅទីនេះមានរឿងតំណាលថា៖ អ្នកភូមិតែងតែមកធ្វើការប៉ន់ស្រន់ផ្សងទៅនឹងបំណងផ្សេងៗដែលខ្លួនចង់បាន ។
រថយន្ត, រម៉ក់កងបី, ម៉ូតូ។
Email: yiyong067@gmail.com
5 stars (0%)
4 stars (0%)
3 stars (0%)
2 stars (0%)
1 star (0%)