You are using an outdated browser. For a faster, safer browsing experience, upgrade for free today.
Processing...

រមណីយដ្ឋានធម្មជាតិកែច្នៃអាងកំពីងពួយ មានទីតាំងស្ថិតក្នុងឃុំតាគ្រាម និងឃុំស្នឹង ស្រុកបាណន់ ខេត្តបាត់ដំបង ភាគនិរតីនៃក្រុងបាត់ដំបង។ អាងទឹកនេះ មានទីតាំងស្ថិតនៅចន្លោះរវាងភ្នំខ្ពស់ ឬភ្នំតាង៉ែន និងភ្នំព្រះ ឬភ្នំកំពីងពួយ ដែលមានចម្ងាយផ្លូវពីទីក្រុងបាត់ដំបង ប្រមាណជា ៤៨ គ.ម បើយើងធ្វើដំណើរតាមផ្លូវលេខ៥៧ កាត់តាមភ្នំសំពៅ។ កាលពីដើមទីនេះមិនមែនជាអាងទឹក, បឹង ឬជាទំនប់ទឹក ដូចអ្វីដែលយើងកំពុងឃើញនៅពេលនេះឡើយ តែវាជាដីរាបស្មើ ជាវាលស្រែរបស់ពលរដ្ឋធម្មតា។ ពាក្យថា កំពីងពួយជាប្រភេទរុក្ខជាតិម្យ៉ាង មានសណ្ឋានជាស្មៅ ដែលដុះអណ្តែតលើទឹក ឬដុះលើដីសើម វាមានឬសចេញពីថ្នាំង មានផ្កាពណ៌ស ឬក្រហម។ អាងទឹកនេះត្រូវបានគេយកឈ្មោះតាមភូមិកំពីងពួយ ដែលសព្វថ្ងៃនេះ ត្រូវបានចែកទៅឲ្យភូមិតាង៉ែន និងភូមិអន្លង់ស្វាយ។ អាងកំពីងពួយ ជាសមទ្ធិផលធារាសាស្ត្រ ដែលបន្សល់ទុកពីរបបកម្ពុជាប្រជាធិបតេយ្យ ឬរបបប៉ុលពត។ ខ្មែរក្រហមឡើងកាន់អំណាចនៅឆ្នាំ១៩៧៥ ហើយមួយឆ្នាំក្រោយមក គឺនៅដើមឆ្នាំ១៩៧៦ ទើបមានផែនការលើកទំនប់នេះកើតឡើង។ ទំនប់នេះមានគោលបំណងក្នុងការស្តុកទឹកស្រោចស្រង់បង្កបង្កើនផល សម្រាប់ វិស័យកសិកម្មនៅទីជនបទនៃខេត្តបាត់ដំបងនេះ។ ការជ្រើសរើសទីនេះធ្វើជាអាងស្តុកទឹកក៏ព្រោះតែស្ថានភាពភូមិសាស្ត្រអំណោយផលខ្លាំងដែលមានភ្នំព័ទ្ធជុំវិញ។ ចំពោះភូមិសាស្ត្រអាងទឹកនេះ គឺគេសាងសង់ដោយយកភ្នំធ្វើជាជញ្ជាំង ហើយសល់ប៉ុន្មានគឺ ត្រូវការកម្លាំងមនុស្សសុទ្ធសាធ ដើម្បីជីកដី លើកទំនប់ សាងសង់ឲ្យចេញជាអាងទឹក ដែលមានបណ្តោយ ៦,០០០ម៉ែត្រ និងទទឹង ១,៩០០ម៉ែត្រ ចំណែកទទឹងនៃទំនប់ផ្នែកបាតក្រោមមានប្រវែង ៧០ម៉ែត្រ និងខ្នងទំនប់ប្រវែង ៣០ម៉ែត្រ និងកម្ពស់ចាប់ពី ១០ម៉ែត្រ ទៅ ១៥ម៉ែត្រ តាមសណ្ឋានដីជាក់ស្តែង។ នៅក្នុងរដូវវស្សា អាងទឹកនេះអាចផ្ទុកទឹកបានជាង ១១០លានម៉ែត្រគូប ដែលត្រូវបានប្រើក្នុងវិស័យកសិកម្ម ម្យ៉ាងបើនិយាយពីផលត្រីវិញ វាគឺជាតំបន់សម្បូរត្រីមួយនៃប្រទេសកម្ពុជាផងដែរ។ បច្ចុប្បន្នទំនប់អាងទឹកកំពីងពួយនេះ បានក្លាយជារមណីយដ្ឋាន ដ៏ទាក់ទាញមួយរបស់ខេត្តបាត់ដំបង ដែលមានភ្ញៀវទេសចរយ៉ាងច្រើនកុះករមកងូតទឹកលេងកម្សាន្ត ជាពិសេសនៅពេលបុណ្យទានធំម្តងៗ ដូចជាបុណ្យចូលឆ្នាំ និងបុណ្យភ្ជុំជាដើម។

住宿

100.2 km

អង្គរ ហូវើដ

ជាសណ្ឋាគារកម្រិត​ផ្កាយ​ ៥ ដែលមានចំនួន ២៨៧ បន្ទប់

100.2 km

អង្គរ ហូវើដ

ជាសណ្ឋាគារកម្រិត​ផ្កាយ​ ៥ ដែលមានចំនួន ២៨៧ បន្ទប់

100.2 km

Angkor Howard Hotel

បញ្ចុះតម្លៃ 20%សម្រាប់សមាជិកបណ្ណដំណើរកម្សាន្តរបស់ក...

查看全部

用餐

查看全部

购物中心/纪念品店

查看全部

成年人娱乐场所和按摩

查看全部

旅游社区

查看全部

Transportation

រថយន្ត រ៉ូម៉ក់កង់បី ម៉ូតូ

联系方式

ស្ថិតក្នុងឃុំតាគ្រាម និងឃុំស្នឹង បាត់ដំបង ភាគនិរតីនៃក្រុងបាត់ដំបង។ ស្រុកបាណន់ ខេត្ត

0.00

  • 5 stars (0%)

    0
  • 4 stars (0%)

    0
  • 3 stars (0%)

    0
  • 2 stars (0%)

    0
  • 1 star (0%)

    0

Write a Review

Nearby

1.7 km

អាងកំពីងពួយ

មានចំងាយ ៤១គីឡូម៉ែតពីទីរួមខេត្ត ជារមណីយដ្ឋានប្រវត្...

100.2 km

អាត បុក្ស

អាត បុក្ស គឺជាសារមន្ទីរគំនូរដ៏ល្បីល្បាញមួយដែលមាន...

查看全部