You are using an outdated browser. For a faster, safer browsing experience, upgrade for free today.
Processing...

តំបន់​ប្រាសាទ​សំបូរ​ព្រៃគុក​គឺជា​តំបន់​វប្បធម៌​ និង​ប្រវត្តិសាស្ត្រ​ស្ថិត​នៅ​ភូមិ​សំបូរ ឃុំ​សំបូរ ស្រុក​ប្រាសាទ​សំបូរ ខេត្ត​កំពង់ធំ​មាន​ចម្ងាយ​ ៣០ គីឡូម៉ែត្រ​ពី​ទី​រួម​ខេត្ត​កំពង់ធំ​ និងប្រមាណជា២២ គីឡូម៉ែត្រពីផ្លូវជាតិលេខ៦២​។ ខេត្ត​នេះ​មាន​ទីតាំង​នៅ​ចំណុច​កណ្ដាល​ប្រទេស​កម្ពុជា​ហើយ​កំពង់ធំ​ជា​ខេត្ត​មួយ​ក្នុង​ចំណោម​ខេត្ត​ប្រាំ​ដែល​ព័ទ្ធ​ជុំវិញ​បឹង​ទន្លេសាប​ និង​សម្បូរ​ទៅ​ដោយ​ទីតាំង​ប្រវត្តិសាស្ត្រ​ដូចជា​ប្រាសាទ​ដែល​បន្សល់​ទុក​មុន​សម័យ​អង្គរ​។ រមណីយដ្ឋាន​ប្រាសាទ​សំបូរ​ព្រៃ​គុក ដែល​ជា​រមណីយដ្ឋាន​សម្បូរ​ទៅ​ដោយ​ព្រៃ​ឈើ​ធំៗ និង​មាន​ប្រាសាទ​វ័យ​ចំណាស់​ជាច្រើន​នោះ ។

រមណីយដ្ឋាន​នេះ ត្រូវ​បាន​អ្នក​សិក្សា​ស្រាវជ្រាវ​បរទេស​សន្និដ្ឋាន​ថា គឺ​ជា​រាជធានី​របស់​ខ្មែរ​ក្នុង​សម័យ​ចេនឡា ដែល​មាន​ឈ្មោះ​ថា ឥសាន​បុរៈ ឬ​ឥសាន​បុរី ក្នុង​រាជ្យ​ព្រះបាទ ឥសាន​វរ្ម័នទី១ នា​ដើម​សតវត្សរ៍​ទី​៧ ដោយ​ដាក់​ឈ្មោះ​ស្រប​តាម​ព្រះនាម​របស់​ទ្រង់។ ចំណែក​អ្នក​កសាង​បន្ត​ទៀត គឺ​ព្រះបាទ​ភវវរ្ម័នទី២ ដោយ​ដាក់​នាម​ថា ភវបុរៈ គឺ​ដូច​គ្នា​ទៅ​នឹង​បច្ឆា​មរណនាម​របស់​ព្រះអង្គ​ដែរ រួម​នឹង​ក្សត្រ​មួយ​ចំនួន​ទៀត។ នៅ​ក្នុង​បរិវេណ​រាជធានី​បុរាណ​ខ្មែរ​មួយ​នេះ គឺ​មាន​ប្រាសាទ​ជិត ៣០០​ប្រាសាទ (២៩៣) លើ​ទំហំ​ផ្ទៃដី​បច្ចុប្បន្ន​ប្រមាណ ៣០​គីឡូម៉ែត្រ​ការ៉េ។ ប្រាសាទ​ទាំង​នោះ ត្រូវ​បាន​គេ​បាន​បែង​ចែក​ជា​បី​ក្រុម​ធំៗ រួម​មាន​ក្រុម​ប្រាសាទ​សំបូរ ក្រុម​ប្រាសាទ​តោ និង​ក្រុម​ប្រាសាទ​យាយ​ព័ន្ធ។ លើស​ពី​នេះ​ទៀត តំបន់​រាជធានី​ខ្មែរ​បុរាណ​មួយ​នេះ គេ​បែង​ចែក​ជា​បី​តំបន់ គឺ​តំបន់​ស្នូល តំបន់​ទ្រនាប់ និង​តំបន់​រណប។

នៅទីនេះ មានបម្រើសេវាកម្មផ្ទះស្នាក់ អាហារដ្ឋាន ម៉ូតូ កង់ រទេះគោ គោយ​ន្ត ទូក និងកាណូតសម្រាប់បម្រើជូនភ្ញៀវទេសចរ។

 

住宿

107.8 km

លាភមង្គល

ជាសណ្ឋាគារកម្រិត​ផ្កាយ​ ១ ដែលមានចំនួនបន្ទប់សរុប ៣០...

查看全部

用餐

查看全部

景点

查看全部

购物中心/纪念品店

查看全部

成年人娱乐场所和按摩

查看全部

Transportation

ភ្ញៀវទេសចរអាចធ្វើដំណើរមកកាន់រមណីយដ្ឋាននេះដោយធម្យោបាយធ្វើដំណើរដូចជា៖ រថយន្ត ​ទោចក្រយានយន្ត និងត្រីចក្រយានយន្ត។

联系方式

ទូរស័ព្ទ៖ ០៩២ ២៥៤ ៨២៩

0.00

  • 5 stars (0%)

    0
  • 4 stars (0%)

    0
  • 3 stars (0%)

    0
  • 2 stars (0%)

    0
  • 1 star (0%)

    0

Write a Review

Nearby

查看全部