ឋានសួគ៌ថ្មី
ជាសណ្ឋាគារកម្រិតផ្កាយ ១ ដែលមានចំនួនបន្ទប់សរុប ៤០...
សហគមន៍អេកូទេសចរណ៍ ស្ទឹងអារ៉ែង (STAR CBET) មានទីតាំងស្ថិតក្នុងតំបន់ស្ទឹងអារ៉ែង ដែល គ្របដណ្ដប់ទៅលើឃុំ ចំនួន ០៣ គឺ ឃុំថ្មដូនពៅ ,ឃុំជំនាប់ និងឃុំចំណារ ស្ថិតក្នុងស្រុកថ្មបាំង ខេត្តកោះកុង។ វាមានចំងាយប្រមាណ ៨០ គ,ម ពីក្រុងខេមរភូមិន្ទ ខេត្តកោះកុង និងមានចំងាយប្រមាណ៣០០ គ,ម ពីរាជធានីភ្នំពេញ ដែលភ្ញៀវទេសចរជាតិ អន្តរជាតិទាំងអស់អាចធ្វើដំណើរមកកាន់សហគមន៍នេះបានតាម ផ្លូវជាតិលេខ ៤ និង លេខ ៤៨ ជាមួយទេសភាពព្រៃភ្នំខៀវស្រងាត់អមជាមួយខ្យល់អាកាសបរិសុទ្ធនៃតំបន់ ព្រៃត្រូពិច ។ សហគមន៍ត្រូវបានបង្កើតឡើងក្នុងខែមករាឆ្នាំ២០១៦ ដែលមានការចូលរួមពីសំណាក់ប្រជា សហគមន៍ អាជ្ញាធរមូលដ្ឋាន ក្រោមការឧបត្ថម្ភគាំទ្រផ្នែកហិរញ្ញវត្ថុ និងបច្ចេកទេសពីអង្គការសម្ព័ន្ធមិត្ត សត្វព្រៃ (Wildlife Alliance)។
ក្នុងលក្ខខណ្ឌធនធានធម្មជាតិដ៏អស្ចារ្យ នៃតំបន់ដងស្ទឹងអារ៉ែង ដែលជាទីតាំងសម្បូរទៅដោយព្រៃភ្នំ ជ្រោះជ្រង ជ្រលង ដងអូរ និងសត្វព្រៃគ្រប់ប្រភេទ ជាពិសេសជាតំបន់ដែលមាននូវធនធានសត្វព្រៃកំរៗ មួយចំនួនដូចជាៈ ដំរី ,ស្វា ,ក្រពើភ្នំ , ត្រីនាគ ... ដែលភ្ញៀវទេសចរអាចទៅទស្សនាសត្វទាំងអស់នោះ បានតាមរយៈទេសចរណ៍បែបផ្សងព្រេង និងសិក្សាស្រាវជ្រាវ។ លើសពីនេះទៅទៀតភាពទាក់ទាញនៃធម្មជាតិ ដ៏ស្រស់បំព្រងដែលមានក្នុងតំបន់អារ៉ែងដូចជា ទឹកធ្លាក់ រូងភ្នំបូរាណ តំបន់ខ្ពង់រាប និងភ្នំដែលអាចអោយ អ្នកទស្សនាទាំងអស់មានភាពរីករាយអារម្មណ៍ស្រស់ថ្លា និងមិនអាចបំភ្លេចបានជាមួយសកម្មភាពទេសចរណ៍ ផ្សេងៗដូចជា ការជិះកង់, រទះគោ, ហែលទឹក, ឡើងភ្នំ, មើលសត្វស្លាប, បោះជុំរុំ, អុំទូកកាយ៉ាក និងសកម្មភាពជាច្រើនទៀត។ ម៉្យាងទៀតសម្បត្តិវប្បធម៌ និងប្រជាជននៅក្នុងតំបន់នោះគឺមានលក្ខណៈ ពិសេសសម្រាប់ទាក់ទាញភ្ញៀវទេសចរ។ ភ្ញៀវទេសចរអាចចំណាយពេលនៅតំបន់ដងស្ទឹងអារ៉ែង ដើម្បីស្វែង យល់ពីវិធីសាស្រ្តក្នុងការបិតស្រាបែប បូរាណ របាំប្រពៃណី វប្បធម៌ ទំនៀមទំលាប់ ម្ហូបអាហារ និងជីវភាព រស់នៅប្រចាំថ្ងៃ។
ភ្ញៀវទេសចរជាតិ អន្តរជាតិត្រូវចំណាយពេលយ៉ាងតិចបំផុត៣ថ្ងៃ២យប់ ឬក៏៥ថ្ងៃ៤យប់ ដើម្បីទស្សនា កម្សាន្តតំបន់ទាក់ទាញសំខាន់ប្រហែលជា៦០កន្លែង។ ចំណុចពិសេសដែលភ្ញៀវទេសចរត្រូវដឹង គឺស្នាក់នៅកាន់ តែយូរពួកគេនឹងទទួលបានការពេញចិត្តកាន់ខ្ពស់ ព្រោះពួកគេអាចទទួលបាននូវជីវិតរស់នៅបែបធម្មជាតិដំណើរ ផ្សងព្រេងបែបអេកូទេសចរណ៍។
ជាសណ្ឋាគារកម្រិតផ្កាយ ១ ដែលមានចំនួនបន្ទប់សរុប ៤០...
ជាសណ្ឋាគារកម្រិតផ្កាយ ១ ដែលមានចំនួនបន្ទប់សរុប ៤០...
ជាសណ្ឋាគារកម្រិតផ្កាយ ២ ដែលមានចំនួនបន្ទប់សរុប ១០...
ជាប្រភេទភោជនីយដ្ឋាននៅក្នុងសណ្ឋាគារ សុខា ប៊ិត រីហ្ស...
ជាប្រភេទភោជនីយដ្ឋាននៅក្នុងសណ្ឋាគារ សុខា ប៊ិត រីហ្ស...
PalmTown Café & Restaurant សូមគោរពឯក...
ឆាយអារ៉ែង គឺជាទឹកធ្លាក់ដ៏ស្រស់ស្អាតមួយស្ថិតនៅក្នុង...
ឆាយអារ៉ែង គឺជាទឹកធ្លាក់ដ៏ស្រស់ស្អាតមួយស្ថិតនៅក្នុង...
ទីលានហាត់ប្រាណ •សួនកុមារ •មើលទេសភាពតាមដង...
AEON MALL គឺជាអ្នកជំនាញផ្សារទំនើប។ ទស្សនវិស័យរបស់យ...
AEON MALL គឺជាអ្នកជំនាញផ្សារទំនើប។ ទស្សនវិស័យរបស់យ...
សួនធម្មជាតិគឺជាប្រភពបន្លែធម្មជាតិដែលឈានមុខគេនៅក្នុ...
ជាមជ្ឈមណ្ឌលច្រៀងលេងកម្សាន្ដ ដែលមានបម្រើម្ហុបអាហារ ...
ជាមជ្ឈមណ្ឌលច្រៀងលេងកម្សាន្ដ ដែលមានបម្រើម្ហុបអាហារ ...
ជាមណ្ឌលកម្សាន្ដសម្រាប់មនុស្សពេញវ័យ ដែលមានបម្រើសេវា...
ភ្ញៀវទេសចរអាចធ្វើដំណើរមកកាន់រមណីយដ្ឋាននេះដោយធម្យោបាយធ្វើដំណើរដូចជា៖ រថយន្ត ទោចក្រយានយន្ត និងត្រីចក្រយានយន្ត។
ភ្ញៀវទេសចរណ៍ទាំងអស់អាចទំនងជាមួយសហគមន៍នេះតាមរយៈ
5 stars (0%)
4 stars (0%)
3 stars (0%)
2 stars (0%)
1 star (0%)
តំបន់នេះគឺជាចំនុះភូមិជាំស្លាមានចម្ងាយ៦៤គ.ម លោកអ្នក...
សហគមន៍ទេសចរណ៍ភ្នំលាំងត្រាច ត្រូវបានបង្កើតឡើងក្នុងឆ...
សហគមន៍ភូមិអណ្តែតទឹកកំពង់លួង មានទីតាំងស្ថិតនៅក្នុ...