You are using an outdated browser. For a faster, safer browsing experience, upgrade for free today.
Processing...

ជាទឹកដីចំណាស់មួយសម្បូរប្រាសាទបុរាណជាច្រើន ដែលបុព្វបុរសខ្មែរបានបន្សល់ទុកឲ្យកូន​ចៅ​ជំនាន់​ក្រោយបានឃើញ បានស្គាល់ស្នាដៃរបស់ដូនតា និងជាមោទនភាពសម្រាប់អ្នកជំនាន់នេះទៀតផង។ ប្រាសាទពណ្ណរាយ ស្ថិតនៅលើកំពូលភ្នំធ្វើបុណ្យ ដែលមានកំពស់ ១៤០ម៉ែត្រ នៅក្នុងភូមិច្រណូកលិច ឃុំច្រណូក ស្រុកកំពង់លែង មានចម្ងាយ ១៣គ.ម ពីទីរួមស្រុកកំពង់លែង និងមានចម្ងាយប្រមាណ ២៨គ.ម ពីក្រុងកំពង់ឆ្នាំង។ ប្រាសាទនេះជាប្រាសាទមួយក្នុងចំណោមប្រាសាទនានា ដែលមាននៅក្នុងទឹកដីស្រុកកំពង់លែង តួប្រាសាទទាំងមូលទ្រុឌទ្រោមណាស់ទៅហើយ ដុំថ្មជ្រុះរប៉ាត់រប៉ាយពេញទីធ្លាប្រាសាទ ដែលទាមទារឲ្យមាន​ការយកចិត្តទុកដាក់អភិរក្ស និងថែទាំប្រាសាទចំណាស់មួយនេះជាបន្ទាន់។ នៅច្រកទ្វារចូលប្រាសាទ គ្មាន​សេស​សល់ក្បាច់ចម្លាក់អ្វីឡើយ មានតែស្នាមប្រេះស្រាំ ឥដ្ឋធ្លាក់ចុះគួរឱ្យសង្វេគក្រៃលែង។ នៅជុំវិញ​ប្រាសាទទាំង២នេះ នៅសេសសល់សសរពេជ្រ ផ្ដែរ និងបំណែកថ្មប្រាសាទជាច្រើន ត្រូវបានគេឃើញ​សេសសល់នៅខាងមុខប្រាសាទ។ ប្រាសាទពណ្ណរាយសង់នៅលើកំពូលភ្នំធ្វើបុណ្យ មានផ្ទៃរាបស្មើប្រមាណ​ជា​ ៥០ម៉ែត្រ គុណ៣០ម៉ែត្រ។ ប្រាសាទនេះមានប្រាង្គពីរបែរមុខទៅទិសខាងលិច សង់ពីឥដ្ឋ និងថ្មភក់ មានទ្វារ២ បែរទៅទិសខាងលិច ដែលទ្វារនីមួយៗ មានរំលេចដោយផ្តែរមានក្បាច់រចនាយ៉ាងរស់រវើក។ ប្រាសាទនេះ​សាងសង់នៅសតវត្សរ៍ទី៧-៨ ដើម្បីឧទ្ទិសដល់លទ្ធិព្រហ្មញ្ញសាសនា។ នៅប្រាសាទពណ្ណរាយនេះ ភ្ញៀវទេសចរ​ ដែលបានទៅទស្សនានៅទីនោះ បើសម្លឹងទៅទិសខាងកើត ពួកគេនឹងបានឃើញទេសភាព​ដ៏ស្រស់ត្រកាល​នៃភ្នំជ័យជាតិ ភ្នំជ័យទ័ត ភ្នំធ្លក និងមានវត្តអារាមមួយ ដែលជាទីរមណីយដ្ឋានដ៏ពេញនិយមនៅក្នុង​ស្រុកកំពង់លែង​ នេះតែម្តង

住宿

108.0 km

ដូង មាស

ជាសណ្ឋាគារ ដែលមានចំនួនបន្ទប់សរុប ២៥ បន្ទប់ (គ្រែ១:...

查看全部

用餐

107.7 km

អេវ័ន

ជាភោជនីយដ្ឋានមានបំរើអាហារពេលព្រឹក និងមានអនាម័យស្អា...

107.7 km

អេវ័ន

ជាភោជនីយដ្ឋានមានបំរើអាហារពេលព្រឹក និងមានអនាម័យស្អា...

113.1 km

ឃីងដុម អង្គរ

ជាភោជនីយដ្ឋាននៅក្រុងអង្គរ និងមានអនាម័យស្អាត សេវាល្...

查看全部

购物中心/纪念品店

查看全部

成年人娱乐场所和按摩

查看全部

旅游社区

查看全部

Transportation

ម៉ូតូ  ឡាន គោយន្ត.....

联系方式

0.00

  • 5 stars (0%)

    0
  • 4 stars (0%)

    0
  • 3 stars (0%)

    0
  • 2 stars (0%)

    0
  • 1 star (0%)

    0

Write a Review

Nearby

10.9 km

ភ្នំនាងកង្រី

ភ្នំនាងកង្រី ជាភ្នំមួយដែលមើលពីចម្ងាយទៅឃើញដូចមនុស្ស...

查看全部