ឋានសួគ៌ថ្មី
ជាសណ្ឋាគារកម្រិតផ្កាយ ១ ដែលមានចំនួនបន្ទប់សរុប ៤០...
តំបន់នេះគឺជាចំនុះភូមិជាំស្លាមានចម្ងាយ៦៤គ.ម លោកអ្នកត្រូវចំណាយពេលជិះម៉ូតូរយៈពេល៩ម៉ោង ពីតំបន់ជីផាត។ តំបន់ពាង៧០ឬភ្នំពើង និងម្ឈូសបូរាណស្ថិតនៅក្នុងភូមិកំលត ឃុំដងពែង ស្រុកស្រែអំបិល ខេត្តកោះកុង តំបន់នេះជាទីកន្លែងដ៏អាថកំបាំងបំផុត ហើយគ្មានអ្នកណាម្នាក់អាចដឹងពី ការពិតរបស់វាបាន ឡើយ។ កន្លែងនេះត្រូវបានរកឃើញមុនគេដោយអ្នកឡើងខ្លឹមចាន់គ្រឺះសា្នក្នុងឆ្នាំ ១៩៨៤។ វាមានពាងបូរាណ ចំនួន៤៥ពាងដែលស្ថិតលើកំពូលភ្នំដ៏សែនខ្ពស់ ហើយគ្រោះថ្នាក់ណាស់ទើប អាចទៅដល់កន្លែងពាងនោះបាន។ ប៉ុន្តែលោកអ្នកអាចឡើងតាមចង្កេះភ្នំ៨៥៦ម៉ែត្រទើបទៅដល់ក្តា ម្ឈូសពាងបូរាណ និង មានម្ឈូស៥ផ្សេងទៀត ត្រូវបានគេតំកល់ទុកនៅចង្កេះភ្នំ។ បច្ចុប្បន្នមានពាងបូរាណ មួយចំនួន៤៥ពាងក្នុងចំណោមពាងបានបែកបាក់។ ការបាក់បែកនេះទំនងជាដោយសារតែមនុស្សបានបោកបំបែកវា ដើម្បីស្វែងរកវត្ថុមានតម្លៃនៅខាងក្នុងពាង នោះ ព្រោះគេជឿថាបើសិនជាគេយកខ្សែកអង្កាំពីក្នុងពាងនោះទៅពាក់អោយកូនចៅពាក់ កូនចៅរបស់ពួក គេនឹងមានសេចក្តីសុខមិនចេះឈឺឡើយ។ បច្ចប្បន្នកន្លែងនេះត្រូវបានការពារដោយសហគមន៍អេកូទេសចរ ណ៍ជីផាត និងក្រុមអភិរក្ស ធនធានវប្បធម៌ និងវិចិត្រសិល្បៈការពារ។ កាលពីដើមឆ្នាំ២០១០កន្លងទៅ មានក្រុម បូរាណវិទូមួយក្រុម មកពីក្រសួងវប្បធម៌ និង វិចិត្រសិល្បៈរាជធានីភ្នំពេញមកធ្វើទស្សនៈកិច្ចសិក្សានៅទីនោះ។ ក្រោយ ទស្សនៈសិក្សារួចពួកគេបានអោយដឹងថាពាង ម្ឈូសបូរាណ ព្រមទាំងគ្រោងឆ្នឹងផងនោះមានអាយុកាល ៥០០ឆ្នាំមកហើយ ពាងខ្លះនាំចូលពីប្រទេសចិន និងពាងបូរាណខ្លះផលិតនៅប្រទេសកម្ពុជា។ ប្រជាជនជា រឿយៗបានសួរថាហេតុអ្វី បានជាលលាក្បាលគេយកទុកក្នុងពាង ហើយឆ្អឹងដងខ្លួនបែរជាគេយកដាក់ក្នុង ម្ឈូសទៅវិញ នេះទំនងជាដោយសារតែខ្មែរបូរាណបានជឿលើសាសនាហ៊ីនឌូដែលចាត់ទុកទីទួលខ្ពស់គឺជា ទីសក្ការៈបូជារបស់ពួកគេ។ កំពូលភ្នំគឺតំណាងអោយក្បាលមនុស្សយើងហើយចង្កេះ ភ្នំគឺតំណាងអោយដងខ្លួន។ លោកអ្នកនឹងបានឃើញផងដែលថា ម្ឈូសមានលក្ខណៈខុសគ្នាគឺមានម្ឈូសខ្លះមានលកឈ្មោល (ក្បាច់ចំលាក់ បែបមនុស្សប្រុស) ដែលសម្រាប់សាកសពមនុស្សប្រុស។
ជាសណ្ឋាគារកម្រិតផ្កាយ ១ ដែលមានចំនួនបន្ទប់សរុប ៤០...
ជាសណ្ឋាគារកម្រិតផ្កាយ ១ ដែលមានចំនួនបន្ទប់សរុប ៤០...
ជាសណ្ឋាគារកម្រិតផ្កាយ ២ ដែលមានចំនួនបន្ទប់សរុប ១០...
ជាប្រភេទភោជនីយដ្ឋាននៅក្នុងសណ្ឋាគារ សុខា ប៊ិត រីហ្ស...
ជាប្រភេទភោជនីយដ្ឋាននៅក្នុងសណ្ឋាគារ សុខា ប៊ិត រីហ្ស...
PalmTown Café & Restaurant សូមគោរពឯក...
ឆាយអារ៉ែង គឺជាទឹកធ្លាក់ដ៏ស្រស់ស្អាតមួយស្ថិតនៅក្នុង...
ឆាយអារ៉ែង គឺជាទឹកធ្លាក់ដ៏ស្រស់ស្អាតមួយស្ថិតនៅក្នុង...
ឆាយតាហ៊ីងជាកន្លែងដែរមានអាកាសធាតុត្រជាក់ខ្លាំងនៅពេល...
AEON MALL គឺជាអ្នកជំនាញផ្សារទំនើប។ ទស្សនវិស័យរបស់យ...
AEON MALL គឺជាអ្នកជំនាញផ្សារទំនើប។ ទស្សនវិស័យរបស់យ...
សួនធម្មជាតិគឺជាប្រភពបន្លែធម្មជាតិដែលឈានមុខគេនៅក្នុ...
ជាមជ្ឈមណ្ឌលច្រៀងលេងកម្សាន្ដ ដែលមានបម្រើម្ហុបអាហារ ...
ជាមជ្ឈមណ្ឌលច្រៀងលេងកម្សាន្ដ ដែលមានបម្រើម្ហុបអាហារ ...
ជាមណ្ឌលកម្សាន្ដសម្រាប់មនុស្សពេញវ័យ ដែលមានបម្រើសេវា...
ថ្មើរជើង
5 stars (0%)
4 stars (0%)
3 stars (0%)
2 stars (0%)
1 star (0%)
សហគមន៍អេកូទេសចរណ៍ ស្ទឹងអារ៉ែង (STAR CBET) មានទីតាំ...
សហគមន៍ទេសចរណ៍ភ្នំលាំងត្រាច ត្រូវបានបង្កើតឡើងក្នុងឆ...
សហគមន៍ភូមិអណ្តែតទឹកកំពង់លួង មានទីតាំងស្ថិតនៅក្នុ...