You are using an outdated browser. For a faster, safer browsing experience, upgrade for free today.
Processing...

I. ទីតាំងភូមិសាស្រ្ត

អណ្តូងទឹកបូរាណមួយនេះស្ថិតក្នុងភូមិកោះសេ្តច ឃុំកោះសេ្តច ស្រុកគីរីសាគរ ខេត្តកោះកុង មានចម្ងាយប្រហែល១៥០គ.ម ពីក្រុងខេមរភូមិន្ទ ភ្ញៀវទេសចរជាតិអន្តរជាតិអាចធ្វើដំណើរតាមផ្លូវជាតិលេខ ៤៨ត្រង់ផ្លូវបំបែកក្នុងស្រុកបូទុមសាគរទៅកាន់តំបន់រមណីយដ្ឋានវិស្សមកាលតារាសាគរ។

កោះនេះមានបណ្តោយប្រវែងប្រហែល ២គ.ម និងទទឹងប្រហែល១គ.ម មានប្រជាជនប្រមាណ ៣០០០ គ្រួសារប្រកបមុខរបរនេសាទ និងកសិកម្ម ហើយមានជនជាតិរស់នៅលាយចម្រុះគ្នាមាន ខ្មែរ ចិន ចាម ថៃ និងវៀតណាមនៅលើកោះនេះ។ កោះនេះមានកោះជាច្រើននៅជុំវិញដូចជា កោះឆាន់ កោះទទឹង កោះម្នាស់ កោះខ្មោច កោះអណ្តើក កោះស្មាច់(កណ្តាល ក្នុង និងក្រៅ) កោះអំពិល(កណ្តាល ក្នុង និងក្រៅ)...។ កោះស្តេច ជាកោះដែលនៅចំកណ្តាល និងជាកន្លែងសុវត្ថិភាពសម្រាប់អ្នកនេសាទងាយស្រួលក្នុងការចូលចតទូកពេលមាន ព្យុះម្តងៗ។ នៅលើកោះនេះមានអណ្តូងទឹកសាបបូរាណមួយដែលមានទឹកចេញគ្រប់រដូវអាចផ្គត់ផ្គង់ការប្រើ ប្រាស់របស់អ្នកភូមិបាន។

II. ប្រវត្តិ

មានតំណាលតៗគ្នាមកថា តាំងពីសម័យបូរាណមានសំពៅចម្បាំងរបស់ស្តេចខ្មែរមួយអង្គបានដឹក នាំទ័ពច្បាំងជាមួយទ័ពសៀម។ ក្នុងចម្បាំងនោះសៀមបានច្បាំងចាញ់ហើយបានបាក់ទ័ពរត់ទៅប្រទេសខ្លួនវិញ ដោយឡែកសំពៅរបស់ស្តេចខ្មែរដែលទទួលបានជ័យជំនះលើទ័ពសៀមក៏ត្រឡប់មកវិញ ហើយបានចូលចត សំពៅនៅលើកោះនេះ (កោះស្តេច) ដោយឃើញកងទ័ពមានការហេវហត់អស់កំលាំងព្រមទាំងខ្លះមានរបួស ផងនោះ ព្រះអង្គក៏បានសម្រេចព្រះទ័យបោះបន្ទាយនៅលើកោះជាបណ្តោះអាសន្នដោយសង្ឃឹមថានៅលើ កោះនេះមានទឹកសម្រាប់ប្រើប្រាស់។ ពេលមកដល់លើកោះ ទ្រង់ក៏បានចេញបញ្ជាអោយទាហានដើរស្វែងរក ប្រភពទឹកសាប ពេលនោះបានឃើញតែអណ្តូងទឹកមួយដែលមានទឹកតិចតួចហើយលាយឡំជាមួយទឹកសមុទ្រ បន្ទាប់មកទ្រង់គិតថាអណ្តូងមួយនេះមិនអាចមានទឹកសម្រាប់អោយកងទ័ពរបស់ទ្រង់ប្រើប្រាស់បានទេ រំពេច នោះទ្រង់ក៏បានអធិដ្ឋានបួងសួងដល់វត្ថុស័ក្តិសិទ្ធបារមីក្នុងលោក ហើយទ្រង់បានដកព្រះខ័នរបស់ទ្រង់ចាក់ចូល​ទៅ ក្នុងក្រហែងថ្មអណ្តូងនោះពីរបីព្រះខ័ន ស្រាប់តែអណ្តូងនេះចេញទឹកមកយ៉ាងច្រើនហើយអាចផ្គត់ផ្គង់ដល់កង ទ័ពរបស់ទ្រង់បានថែមទៀត។ ក្រោយមកកន្លែងនេះគឺជាកន្លែងស្នាក់អាស្រ័យរបស់ឈ្មួញដែលធ្វើដំណើរឆ្លង កាត់តាមសំពៅដើម្បីធ្វើជំនួញព្រោះគេឃើញមានភស្តុតាងមួយចំនួនបន្សល់មកដល់សព្វថ្ងៃនេះ (សំពៅបូរាណ មួយបានលិចរាប់រយឆ្នាំមកហើយនៅក្បែរកោះអណ្តើក តាមការប្រទះរកឃើញបន្សល់នូវគ្រោងសំពៅរបស់ ក្រុមមុជទឹកជនជាតិវៀតណាមក្នុងឆ្នាំ ១៩៩៥-១៩៩៧។

ក្រោយមកទៀត កោះនេះត្រូវបានកងទ័ពជើងទឹកមកដាក់ទីតាំងធ្វើជាទាហានជើងទឹកក្នុងសម័យ សង្គមរាស្រ្តនិយមដែលដឹកនាំដោយព្រះមហាវីរក្សត្រព្រះបាទនរោត្តមសីហនុ។ ទ្រង់សបព្រះទ័យយាងមក កម្សាន្តលើកោះនេះណាស់ដោយសារកោះនេះមានទេសភាពស្រស់បំព្រង ខ្យល់អាកាសបរិសុទ្ធ ពេលនោះ ទ្រង់ក៏បានចេញបញ្ជាអោយទាហានសាងសង់ព្រះរាជដំណាក់មួយសម្រាប់ពេលទ្រង់យាងមកត្រួតពល និងចែក អំណោយដល់ប្រជាពលរដ្ឋម្តងៗ។ ចាប់ពីពេលនោះមក កោះនេះត្រូវបានគេហៅថា “កោះដំណាក់សេ្តច” ប៉ុន្តែ ជាច្រើនឆ្នាំក្រោយមកប្រជាជននៅតំបន់នោះ បានហៅកាត់ថា “កោះស្តេច” ហើយឈ្មោះនេះត្រូវបានប្រើមក ដល់សព្វថ្ងៃនេះ។

住宿

107.9 km

ឋានសួគ៌បូកគោ

ជាសណ្ឋាគារកម្រិត​ផ្កាយ​ ៥ ដែលមានចំនួនបន្ទប់សរុប ៥៦...

查看全部

用餐

查看全部

购物中心/纪念品店

查看全部

成年人娱乐场所和按摩

查看全部

旅游社区

查看全部

Transportation

ទូក

联系方式

0.00

  • 5 stars (0%)

    0
  • 4 stars (0%)

    0
  • 3 stars (0%)

    0
  • 2 stars (0%)

    0
  • 1 star (0%)

    0

Write a Review

Nearby

0.7 km

កោះស្ដេច

កោះស្ដេច គឺជាកោះធម្មជាតិមួយដែលមានឆ្នេរខ្សាច់សស្អាត...

10.0 km

តារាសាគររីស៊ត

តារាសាគររីស៊ត គឺជារីស៊តមួយដែលបានកែច្នៃឡើងជាតំបន់ទេ...

查看全部