You are using an outdated browser. For a faster, safer browsing experience, upgrade for free today.
Processing...

សហគមន៍អេកូទេសចរណ៍ កោះសាមសិប

Koh Samseb Community base Eco-Tourism

សក្តានុពលទេសចរណ៍ ៖ សហគមន៍អេកូទេសចរណ៍កោះសាមសិបបង្កើតឡើងដោយផ្អែកទៅលើធនធានសក្តានុពលរបស់សហគមន៍ព្រៃឈើ និងសហគមន៍នេសាទខ្សាច់លាវ កោះខ្ញែរ និងពន្ធជា។ ​សហគមន៍នេះ សំបូរទៅដោយព្រៃឈើជាច្រើនប្រភេទ ដែលជាប្រភេទ​ព្រៃរបោះ និងពាក់កណ្តាលស្រោង ដែលជាជម្រក​សត្វព្រៃដ៍សំខាន់ដូចជា សត្វខ្ទីង ប្រឺស ជ្រូកព្រៃ ក្ងោក​​ ត្មាត​ ត្រយ៉ងចំកំកស និងសម្បូរទៅដោយសត្វស្លាបរាប់រយប្រភេទ និងត្រីដ៏សម្បូរបែប។ល។ ចំណែកក្នុងដែនសហគមន៍នេសាទទាំងបីវិញ សំបូរដោយអន្លង់ទឹកជ្រៅ ទឹកជួរ សំបូរកោះ នឹងព្រៃលិចទឹកដែលជាជម្រកត្រីពងកូនដ៏សំខាន់។ជារួមក្នុងក្នុងតំបន់នេះសំបូរ ទៅដោយធនធានធម្មជាតិដូចជា ព្រៃឈើ ទន្លេ ព្រែក អូរ សត្វព្រៃ សត្វស្លាប និងត្រីជាច្រើនប្រភេទដែលរស់នៅក្នុងទន្លេមេគង្គ។ ចំណែកឯធនធានវប្បធម៌វិញមានដូចជា ពិធីបុណ្យចូលឆ្នាំ ពិធីសែនព្រេន ឡើងអ្នកតា ភ្លេងបុរាណ មន្តអាគម និងអាពាហ៍ពិពាហ៍ជាដើម និងប្រពៃណីជនជានដើមភាគតិច។ ក្រៅពីនេះប្រជាជនក្នុងតំបន់នេះមានវប្បធម៌ដ៏ល្អ គឺការចេះជួយគ្នាទៅវិញទៅមក មិនប្រកាន់បក្សពួក រួសរាយរាក់ទាក់ភ្ញៀវ មានសុជីវធម៌ មិនកេងបន្លំគ្នាដែលជាគំរូដ៏ល្អ។

សកម្មភាពទេសចរ ៖ ទេសចរអាចជិះទូកមើលសត្វស្លាបច្រើនប្រភេទ  បោះតង់នៅលើកោះដែលរៀបចំដោយប្រធានសហគមន៍ មើលទេសភាពថ្ងៃលិចតាមមាត់ទន្លេរ ងូតទឹកកម្សាន្ត ស្ទូចស្រី លេងកីឡាលើឆ្នេរខ្សាច់ និងពិសារអាហារដែលរៀបចំដោយប្រជាសហគមន៍ និងមានបម្រើសេវាកម្មស្នាក់នៅ (ផ្ទះស្នាក់សហគមន៍)ផងដែរ។

សម្រាប់ព័ត៌មានបន្ថែម៖ 

លោក ឃុត សំអុល ប្រធានសហគមន៍អេកូទេសចរណ៍កោះសាមសិប

ទូរសព្ទលេខ៖ ០៨៨ ៨៣ ៥៣ ៤០៨

住宿

查看全部

用餐

查看全部

景点

查看全部

购物中心/纪念品店

205.5 km

ផ្សាររាត្រី

ផ្សាររាត្រី ផ្សារនេះទទួលបានភាពពេញនិយមក្នុងស្រទាប់...

查看全部

成年人娱乐场所和按摩

查看全部

Transportation

联系方式

សម្រាប់ព័ត៌មានបន្ថែម៖ 

លោក ឃុត សំអុល ប្រធានសហគមន៍អេកូទេសចរណ៍កោះសាមសិប

ទូរសព្ទលេខ៖ ០៨៨ ៨៣ ៥៣ ៤០៨

0.00

  • 5 stars (0%)

    0
  • 4 stars (0%)

    0
  • 3 stars (0%)

    0
  • 2 stars (0%)

    0
  • 1 star (0%)

    0

Write a Review

Nearby

查看全部