ទឹកធ្លាក់អូរពក ជារមណីយដ្ឋានធម្មជាតិដ៏ស្រស់ស្អាតមួយ ដែលមានទឹកធ្លាក់ហូរដ៏ខ្ពស់យ៉ាងស្អាត ដែលផ្នែកខាងលើជាស្ទឹងតូចមួយ មានទឹកហូរកាត់តាមគន្លាតថ្មរដិបរដុប ជាថ្នាក់តូចៗ រហូតដល់ល្បាក់កម្ពស់ប្រមាណជា 10ម៉ែត្រ និងបន្តហូរទៅផ្នែកខាងក្រោម។ នៅខាងក្រោយទឹកធ្លាក់ ជាពើងធំមួយ ដែលយើងអាចចូលទៅខាងក្រោមទឹកធ្លាក់បាន។ នៅអមនឹងទឹកធ្លាក់មានដើមឈើតូចធំដុះនៅតាមបណ្តោយទឹកជ្រោះនៅរាយប៉ាយពាសពេញបង្កើតជាទេសភាពដ៏ទាក់ទាញ និងស្រស់បំព្រង។
ទឹកធ្លាក់អូរពក មានចម្ងាយប្រមាណ 37.5គីឡូម៉ែត្រ ពីទីរួមខេត្ដឧត្ដរមានជ័យ ដោយធ្វើដំណើរចេញពីសាលាខេត្ដតាមផ្លូវភ្លោះឆ្ពោះទៅរង្វង់មូលព្រះបាទជ័យវរ្ម័នទី7 រួចបត់ឆ្វេងតាមផ្លូវជាតិលេខ 68 ទៅត្រង់ប្រហែល 33.5គីឡូម៉ែត្រ រួចបត់ឆ្វេងតាមផ្លូវលំទៅត្រង់ប្រហែល 350ម៉ែត្រ រួចបត់ឆ្វេងទៅត្រង់ប្រហែល 2.5គីឡូម៉ែត្រទៀត អ្នកនឹងទៅដល់ទឹកធ្លាក់អូរពក។យើងអាចធ្វើដំណើរតាម៖
5 stars (0%)
4 stars (0%)
3 stars (0%)
2 stars (0%)
1 star (0%)