You are using an outdated browser. For a faster, safer browsing experience, upgrade for free today.
Processing...

រមណីយដ្ឋានធ្នស់តាព្រហ្ម ឬទឹកហូរប៉ប្រះថ្មធ្នស់តាព្រហ្ម គឺជាតំបន់ធម្មជាតិ  ប្រវត្តិសាស្រ្តមួយដ៏យូរយារណាស់មកហើយ ដោយមានសំណល់ទីទួលប្រាសាទបុរាណមួយដែលមានទម្រលឹង្គនិងយោនីយ៍នៅទីនោះ ដែលបច្ចុប្បន្នបានប្រែក្លាយជាអាស្រមតំកល់នូវព្រះពុទ្ធបដិមា។ ទីនេះក៏ជាតំបន់ប្រភពទឹកដ៏​សំខាន់បំផុត របស់ស្ទឹងតាំង ក្រសាំង​ឬអាចហៅបានថាជាក្បាលស្ទឹងតាំងក្រសាំង ដែលមានទីតាំងស្ថិតនៅ ភូមិស្វាយ ឃុំស្រើង ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ ដែលមានចំងាយផ្លូវប្រមាណជា ៧២ គីឡូម៉ែត្រពីទីរួមខេត្ត។ ទឹកហូរថ្មប៉ប្រះទឹកធ្នស់តាព្រហ្មស្ថិតនៅក្នុងព្រៃស្រោងស្ងាត់ជ្រងំពេលចូលទៅដល់ទីនោះ ស្តាប់លឺសម្លេងសត្វបក្សីយំនិងសំលេងទឹកហូរថ្មប៉ប្រះទឹក ។តំបន់ទឹកហូរថ្មប៉ប្រះ ទឹកធ្នស់តាព្រហ្មមានទេសភាពដ៏ស្រស់ត្រកាលដែលបង្កើតឡើងដោយសម្រស់ទេសភាពទឹកហូរប៉ប្រះថ្ម  និងសម្រស់ធម្មជាតិនៅតាមមាត់ស្ទឹង។ ធ្នស់តាព្រហ្មមានទំហំ៤១.៧៧៨៤ហ.ត ដែលមានថ្មក្រាលបាតស្ទឹង មានរហូតដល់ ប្រមាណ២០០ម៉ែត្រប៉ុន្តែថ្មដែលផុស ចេញពីផ្ទៃទឹក បង្កើតបានជាថ្មប៉ប្រះទឹកមានប្រហែលជា ២៥ ម៉ែត្រ និង ទទឹង ១៥ ទៅ ២០​ ម៉ែត្រតែប៉ុណ្ណោះ ។

住宿

查看全部

用餐

查看全部

购物中心/纪念品店

查看全部

成年人娱乐场所和按摩

查看全部

旅游社区

查看全部

Transportation

ភ្ញៀវទេសចរអាចធ្វើដំណើរមកកាន់រមណីយដ្ឋាននេះដោយធម្យោបាយធ្វើដំណើរដូចជា៖ រថយន្ត ​ទោចក្រយានយន្ត និងត្រីចក្រយានយន្ត។

联系方式

0.00

  • 5 stars (0%)

    0
  • 4 stars (0%)

    0
  • 3 stars (0%)

    0
  • 2 stars (0%)

    0
  • 1 star (0%)

    0

Write a Review

Nearby

查看全部