រាជធានីបុរាណនេះសព្វថ្ងៃនៅសល់ប្រាង្គមួយធ្វើពីថ្មភក់ និងថ្មបាយក្រៀម។ ប្រាង្គនេះមានទ្វារចូលពីរទិស គឺខាងកើត និងខាងលិច ឯទ្វារខាងជើង និងត្បូងជាទ្វារបញ្ឆោត។ គេសង្ស័យថាប្រាសាទនេះមានប្រាង្គបីពីព្រោះគេឃើញមានសំណល់ចម្លាក់ផ្ដែរ និងហោជាងជាច្រើនដែលត្រូវបានយកមកប្រើប្រាស់ជាថ្មី។ តាមរយៈក្បាច់ចម្លាក់ទាំងនេះ អាចនាំឱ្យគិតថាប្រាសាទនេះកសាងឡើងនៅសតវត្សទី11 ក្នុងរចនាបថបាពួន
5 stars (0%)
4 stars (0%)
3 stars (0%)
2 stars (0%)
1 star (0%)