ឆ្នេរថ្មី គឺជាកន្លែងសម្រាប់សម្រាកលម្ហែអារម្មណ៍ដែលអាចឱ្យភ្ញៀវទេសចរអង្គុយគយគន់ទេសភាពដ៏ស្រស់ស្អាតនៃសមុទ្រខ្មែរ ប្រជុំកោះ និងព្រៃភ្នំនៃឧទ្យានជាតិកែបដ៏ស្រស់ត្រកាល។ នៅទីនោះអាចឱ្យភ្ញៀវទេសចរស្រូបយកខ្យល់ជំនោរសមុទ្រដ៏បរិសុទ្ធ និងស្ដាប់សម្លេងទឹករលកសមុទ្របោកច្រាំងយ៉ាងពិរោះរណ្ដំ ដែលធ្វើឱ្យអ្នកដែលបានទៅកម្សាន្ដនៅទីនោះបាត់អស់នូវទុក្ខកង្វល់ និងភាពនឿយហត់ទាំងឡាយ។
អ្នកអាចធ្វើដំណើរបានដោយ កង់ ម៉ូតូ ឡានក្រុង និងរថយន្ត
5 stars (0%)
4 stars (0%)
3 stars (0%)
2 stars (0%)
1 star (0%)