"ឧទ្យានជាតិភ្នំគូលែន"ជារមណីយដ្ឋានទេសចរណ៍បែបធម្មជាតិ វប្បធម៌ និងជាតំបន់ប្រវត្តិសាស្រ្ត ឧទ្យានជាតិនេះមានទីតាំងស្ថិតនៅក្នុងភូមិគូលេន ឃុំខ្នងភ្នំ ស្រុកស្វាយលើ ដែលមាន៥៥គីឡូម៉ែត្រពីទីរួមខេត្តសៀមរាប នៅទីនេះមានសក្តានុពលទេសចរណ៍សំខាន់ៗ ទឹកធ្លាក់ធម្មជាតិ ទេសភាពព្រៃព្រឹក្សា ទីក្រុងបុរាណ និងប្រវត្តិសាស្រ្ត ។ នៅទីនេះ ភ្ញៀវទេសចរអាចមកសិក្សាអំពីប្រវត្តិសាស្រ្តលំហែកម្សាន្ត មើលព្រៃព្រឹក្សា លេងទឹកជ្រោះ ស្រូបខ្យល់បរិសុទ្ធ និងថតរូបទុកជាអនុស្សាវរីយ៍។
ភ្ញៀវទេសចរអាចធ្វើដំណើរមកកាន់រមណីយដ្ឋាននេះដោយធម្យោបាយធ្វើដំណើរដូចជា៖ រថយន្ត ទោចក្រយានយន្ត និងត្រីចក្រយានយន្ត។
5 stars (0%)
4 stars (0%)
3 stars (0%)
2 stars (0%)
1 star (0%)