You are using an outdated browser. For a faster, safer browsing experience, upgrade for free today.
Processing...

យោងតាមនាយកដ្ឋានស្ថិតិនៃក្រសួងទេសចរណ៍ ចំនួននៃការទៅដល់គោលដៅនានាក្នុងព្រះរាជាណាចក្រកម្ពុជាមានការកើនឡើងជារៀងរាល់ឆ្នាំ។ តាមរយះស្ថិតិខាងក្រោមពលរដ្ឋខ្មែរបានដើរកំសាន្តក្នុងស្រុកខ្លួនឯងមានចំនួនប្រមាណជាង៦លាននៃការទៅដល់នៅឆ្នាំ២០១៨ហើយកើនឡើងរហូតដល់ជាង១០លាននៃការទៅដល់ក្នុងឆ្នាំ២០១៧។

            សារៈសំខាន់នៃទេសចរណ៍ក្នុងស្រុក គឺមានការចូលរួមចំណែកក្នុងសេដ្ឋកិច្ចជាតិ និងសង្គមរួមមាន៖

១៖​ ខុសពីទេសចរណ៍អន្តរជាតិទេសចរណ៍ក្នុងស្រុកមិនសូវរងផលប៉ះពាល់ ដោយសារវិបត្តិសកល មិនថាជាវិបត្តិ សេដ្ឋកិច្ច នយោបាយ ជំងឺឆ្លង ឬបញ្ហាគ្រោះធម្មជាតិ។

២៖ រួមចំណែកក្នុងការអភិវឌ្ឍក្នុងតំបន់តាមរយះការបែងចែកចំណូល និងផលចំណេញ តាមមធ្យោបាយផ្សេងៗដោយការបន្ថែមគុណតម្លៃនៅតំបន់ទាំងនោះ។

៣៖ ទេសចរណ៍ក្នុងស្រុកជាមធ្យោបាយដ៏ល្អឥតខ្ចោះមួយ ដែលជួយសម្រួលភាពតានតឹងសង្គមដោយអនុញ្ញាតឱ្យប្រជាជនដែលមានចំណូលទាប ដែលមិនមានលទ្ធភាពអាចធ្វើដំណើរកម្សាន្តទៅក្រៅប្រទេស​ អាចមានឱកាសធ្វើដំណើរលំហែ និងសម្រាកតាមរមណីយដ្ឋាននានានៅក្នុងស្រុកបាន។

៤៖ ចលនាទេសចរណ៍ក្នុងស្រុកជាឧបករណ៍ធ្វើឱ្យតំបន់ទេសចរណ៍ថ្មីៗឬមិនសូវមានភាពល្បីល្បាញទទួលបានការចាប់អារម្មណ៍ និងដំណើរការទៅមុខសម្រាប់បម្រើឱ្យវិស័យទេចរណ៍។

៥៖ ផ្អែកតាមទស្សនវិស័យម៉ាក្រូសេដ្ឋកិច្ច​ ទេសចរណ៍ក្នុងស្រុកអាចធ្វើរំលស់ចំណាយជាតិលើវិស័យទេសចរណ៍អន្តរជាតិបាន។ តួយ៉ាងដូចជាការវិនិយោគលើសម្បទារូបវ័ន្ត មានការដឹកជញ្ជូន ការស្នាក់នៅ អាហារជាដើម ដ៏ដូចជាការវិនិយោគផ្នែកអរូបីដូចជាករបណ្តុះបណ្តាល និងពង្រឹងគុណភាពសេវាកម្ម។

៦៖ ទេសចរណ៍ក្នុងស្រុកជាចលករយ៉ាងសំខាន់ សំដៅដល់ការអប់រំប្រជាពលរដ្ឋឱ្យដងពីសក្តានុពល ចេះស្រលាញ់ទឹកដី និងជឿជាក់លើរដ្ឋាភិបាល។

ក្រសួងទេសចរណ៍បានប្រកាសឱ្យមានការចូលរួមជំរុញចលនាទេសចរណ៍ក្នុងស្រុកដោយអនុវត្តផែនការយុទ្ធសាស្រ្តទេសចរណ៍២០១២-២០២០ ឱ្យបានជោគជ័យ និងឆ្លើយតបតាមចក្ខុវិស័យរបស់ក្រសួងទេសចរណ៍ដែលនឹងជំរុញឱ្យមានទេសចរក្នុងស្រុកប្រមាណ ១៩លាននាក់ ក្នុងឆ្នាំ២០១៥។

Related News

No Data