You are using an outdated browser. For a faster, safer browsing experience, upgrade for free today.
ដំណើរការ...

ប្រជាជននៅក្នុងប្រទេសកម្ពុជា គឺល្បីល្បាញដោយសារការទទួលបដិសណ្ឋារកិច្ច ហើយនិងភាពកក់ក្តៅដ៏ល្អរបស់ពួកគេ។ ដោយការគោរព អ្នកទេសចរទៅលេងព្រះរាជាណាចក្រកម្ពុជា គួរតែយកចិត្តទុកដាក់ ដើម្បីបម្រើទំនៀមទំលាប់ក្នុងតំបន់់ ហើយនឹងអនុវត្ត។ អ្នកអាចស្វែងរកនូវអត្ថប្រយោជន៍ដើម្បីស្គាល់នូវខ្លួនឯង ជាមួយការផ្តល់យោបល់ អំពីអ្វីគួរធ្វើ និងអ្វីមិនគួរធ្វើខាងក្រោមនេះ មុននឹងចាប់ផ្តើមធ្វើដំណើរទៅប្រទេសកម្ពុជា។

  • ការគួរសមរបស់ប្រជាពលរដ្ឋខ្មែរនៅពេលដែលជួបគ្នាគឺជំរាបសួរ ជាទូទៅ នៅពេលនិយាយពាក្យនេះត្រូវលើកដៃសំពះ និងញញឹមផង។
  • តាមប្រពៃណីខ្មែរ ជាពិសេស ការប្រាស្រ័យទាក់ទងគ្នានាពេលបច្ចុប្បន្នជាមួយស្រ្តី ពួកគេជានិច្ចកាលលើកដៃសំពះ។​ ប៉ុន្តែការប្រាស្រ័យទាក់ទងដោយចាប់ដៃ អាចធ្វើទៅបានសំរាប់បុរស។
  • នៅប្រទេសកម្ពុជា ក្បាលត្រូវបានគេចាត់ទុកថាជានិមិត្តរូបដ៏ពិសិដ្ឋមិនអាចមាននរណាប៉ះពាល់បាន ហើយជើងត្រូវបានគេចាត់ទុកថាទាប។ ការប្រើប្រាស់ជើងសំរាប់អ្វីផ្សេងទៀត ជាជាងការដើរ ឬការលេងកីឡា ជាទូទៅ ត្រូវបានគេចាត់ទុកថា ឈ្លើយ ឬឥតពូជ។
  • នៅប្រទេសកម្ពុជា ក្បាលត្រូវបានគេចាត់ទុកថាជានិមិត្តរូបដ៏ពិសិដ្ឋមិនអាចមាននរណាប៉ះពាល់បាន ហើយជើងត្រូវបានគេចាត់ទុកថាទាប។ ការប្រើប្រាស់ជើងសំរាប់អ្វីផ្សេងទៀត ជាជាងការដើរ ឬការលេងកីឡា ជាទូទៅ ត្រូវបានគេចាត់ទុកថា ឈ្លើយ ឬឥតពូជ។នៅប្រទេសកម្ពុជា ក្បាលត្រូវបានគេចាត់ទុកថាជានិមិត្តរូបដ៏ពិសិដ្ឋមិនអាចមាននរណាប៉ះពាល់បាន ហើយជើងត្រូវបានគេចាត់ទុកថាទាប។ ការប្រើប្រាស់ជើងសំរាប់អ្វីផ្សេងទៀត ជាជាងការដើរ ឬការលេងកីឡា ជាទូទៅ ត្រូវបានគេចាត់ទុកថា ឈ្លើយ ឬឥតពូជ។
  • ប្រសិនបើអ្ន​កធ្វើតាមទំនៀមទំលាប់របស់អ្នកស្រុកអ្នកនឹងត្រូវបានគេរាក់ទាក់ និងស្វាគមន៍។
  • ការងូតទឹកស្រាតនៅទីសាធារណៈ ជាការឥតអៀនខ្មាស គ្មានសីលធម៌ និងមិនអាចទទួលយកបាន។
  • សូមចងចាំ ត្រូវដោះស្បែកជើង និងមួកចេញ មុនពេលចូលទៅក្នុងកន្លែងសក្ការៈបូជា វត្តព្រះពុទ្ធសាសនា ឬផ្ទះនរណាម្នាក់។
  • សូមចងចាំ ត្រូវដោះមួក ឬវ៉ែនតាការពារកំដៅថ្ងៃចេញ នៅពេលជួបព្រះសង្ឃ ឬចាស់ព្រឹទ្ធាចារ្យ បើពុំដូច្នេះទេ វាពិតជាខ្វះការគួរសម។
  • ការបៀតបៀន ការថើប ការអោបរឹតគ្នា នៅទីសាធារណៈ ជាអាកប្បកិរិយាមិនសមរម្យ ហើយត្រូវបានគេចាត់ទុកថាជាការមិនគប្បី។
  • ការនិយាយខ្លាំងៗនៅទីសាធារណៈ ជាពិសេសនៅទីសក្ការៈបូជា វាជាការមិនសមរម្យ ឬមិនគប្បី។
  • ព្រះសង្ឃ ត្រូវបានគេគោរពបូជាខ្ពស់។ ម៉្យាងវិញទៀត ស្រ្តីមិនអាចប៉ះពាល់ព្រះសង្ឃ ឬស្បង់ចីពរ។
  • នៅពេលធ្វើការថតរូប ត្រូវគោរពឯកជនភាព ដោយសុំការអនុញ្ញាតជាមុន ហើយការថត ត្រូវមានព្រំដែនកំណត់។
  • សូមពិសោធន៍ទទួលទានផ្លែឈើ ម្ហូបអាហាររបស់ប្រជាពលរដ្ឋតាមសហគមន៍មូលដ្ឋាន និងសូមជួយប្រើប្រាស់ផលិតផលក្នុងស្រុកដើម្បីបង្កើតប្រាក់ចំណូល និងការអភិវឌ្ឍសហគមន៍មូលដ្ឋានផ្ទាល់។ ទង្វើនេះត្រូវបានចាត់ទុកថា គឺជាការរួមចំណែកមួយដ៏ធំក្នុងកំណើនសេដ្ឋកិច្ចមូលដ្ឋាន ជួយធ្វើអោយហេដ្ឋារចនាសម័្ពន្ធសហគមន៍ប្រសើរឡើង និងកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ។
  • សំលៀកបំពាក់វែង ធូរលុង​ ត្រូវបានគេពេញចិត្ត។ ការស្លៀកពាក់រឹបរាង ខើចលើ ខើចក្រោម មិនត្រូវបានគេពេញចិត្ត ដោយប្រជាពលរដ្ឋក្នុងមូលដ្ឋាន។
  • សូមជួយអភិរក្ស ការពារ និងថែរក្សាវត្ថុបុរាណ​ ដែលជាគ្រឿងសក្ការៈ និងមានតំលៃរបស់ខ្មែរ និងសូមកុំលួចវត្ថុទាំងនេះ ហើយមិនត្រូវចូលទីនេះ ដោយគ្មានការអនុញ្ញាតនោះទេ។
  • សូមជួយថែរក្សាកម្ពុជាប្រកបដោយបរិស្ថាន និងសោភ័ណភាពស្អាតល្អ ដោយមិនត្រូវចោលសំរាមពាសវាលពាសកាល។ ការរើសសំរាមទីសាធារណៈ ជាគំរូល្អសំរាប់ប្រជាពលរដ្ឋក្នុងស្រុក។
  • ការកាប់បំផ្លាញព្រៃឈើ ត្រូវមានព្រំដែនកំណត់។ មិនត្រូវដុតភ្លើងនៅក្នុងព្រៃដោយជំហ ហើយមិនត្រូវជំរុញអោយអ្នកផ្សេងធ្វើជំនួសខ្លួន។ នៅពេលដាំស្ល ត្រូវប្រើប្រាស់ អុសតូចៗបើអាចធ្វើទៅបាន ហើយត្រូវពន្លត់ភ្លើងអោយអស់មុនពេលចាកចេញ។
  • នៅកម្ពុជា កាប្រើប្រាស់ថ្នាំញៀន ការជក់អាភៀន ឬកញ្ឆា ជាអំពើខុសច្បាប់។ បច្ច័យអាក្រក់អាចកើតមានចំពោះអ្នក និងប្រជាពលរដ្ឋក្នុងសហគមន៍មូលដ្ឋាន ហើយវាក៏ជំរុញអោយញៀន និងធ្វើអោយក្មេងៗឈរមើលចង់ជក់ដែរ។
  • សូមកុំធ្វើការឃោសនាផ្នែកនយោបាយដល់សហគមន៍ក្នុងដំណើរទេសចរណ៍របស់លោកអ្នក។
  • ជានិច្ចកាល ត្រូវមានការអនុញ្ញាតដោយផ្ទាល់មាត់ មុននឹងចូលទៅក្នុងភូមិណាមួយ។
  • សមាជិកសហគមន៍មូលដ្ឋានជនជាតិដើមភាគតិចអាចជួយនាំផ្លូវលោកអ្នកបាន នៅពេលដែលលោកអ្នកត្រូវការ។
  • សូមមេត្តាកុំចូលទៅក្នុងភូមិ ឬផ្ទះសហគមន៍ជនជាតិដើមភាគតិចដែលដាក់សញ្ញាហាមឃាត់ ឬបាំងផ្លូវ។
  • សូមកុំធ្វើអ្វីដែលប៉ះពាល់ដល់ប្រពៃណីទំនៀមទំលាប់របស់បងប្អូនជនជាតិដើមភាគតិច។
  • បើសិនលោកអ្នកត្រូវបានសហគមន៍អញ្ជើញឱ្យចូលរួមក្នុងពិធីបុណ្យផ្សេងៗ លោកអ្នកគួរចូលរួមជាវិភាគទានតាមសមានចិត្តរបស់លោកអ្នក។
  • សូមមេត្តាសុំការអនុញ្ញាតមុននឹងថតរូបអ្នកភូមិ ឬវត្ថុអ្វីមួយ។
  • ហាមយកគ្រឿងញៀនចូលក្នុងភូមិររបស់បងប្អូនជនជាតិដើមភាគតិច។
  • សូមមេត្តាកុំទិញវត្ថុបុរាណ ដែលជាកេរមរតកប្រចាំគ្រួសាររបស់បងប្អូនជនជាតិដើមភាគតិច សូមលោកអ្នកជួយទិញវត្ថុសិប្បកម្មជាអនុស្សាវរីយ៍របស់ពួកគេផង។
  • សូមកុំបរិភោគសាច់ព្រៃ ឬទិញផលិតផលសត្វព្រៃគ្រប់ប្រភេទ។
  • សូមជួយទ្រទ្រង់ដល់ការស្នាក់នៅ និងការហូបចុកដល់សហគមន៍ សូមជួយផ្តល់កំលាំងចិត្តដល់សហគមន៍ខណៈពេលស្នាក់នៅទីនោះ។
  • សូមចូលរួមសំអាតទីបរិស្ថានអោយបានស្អាតជានិច្ច និងជួយទ្រទ្រង់កន្លែងកំសាន្តរបស់សហគមន៍យើងផង។
  • ពេលអ្នកទិញគ្រឿងអលង្ការ រឺវត្ថុអនុស្សាវរីយ៍មានតំលៃសូមសួររកលិខិតធានាលើទំនិញទាំងនេះ
  • សូមកុំលក់គ្រឿងអលង្ការក្លែងក្លាយអោយអ្នកទេសចរ
  • ការរួមភេទជាមួយកុមារ គឺជាឧក្រិដ្ឋកម្ម ជនណាប្រព្រឹត្តល្មើស នឹងប្រឈមមុខក្នុងការជាប់ពន្ធនាគាររយៈពេល ២០​ ឆ្នាំ នៅកម្ពុជា ក៏ដូចជា ជាប់ទោសឧក្រិដ្ឋនៅក្នុងបណ្តាប្រទេសរបស់អ្នកផងដែរ។