(សម្លរព្រោងឬសម្លរបុក)
គ្រឿងផ្សំ |
បរិមាណ |
សាច់គោ |
៤០០ក្រាម |
ស្លឹកផ្តៅ |
៣០០ក្រាម |
ត្រប់ស្រួយ |
២០០ក្រាម |
ប្រហុក |
៥០ក្រាម |
ស្លឹកក្រូចសើច |
៥សន្លឹក |
រំដែង |
១ដុំតូច |
អំបិល |
១ស្លាបព្រាកាហ្វេ |
ម្សៅស៊ុប |
កន្លះស្លាបព្រាកាហ្វេ |
ទឹកត្រី |
១ស្លាបព្រាបាយ |
ម្ទេស (បើត្រូវការ) |
៥ផ្លែ |
វិធីធ្វើ៖
ការរៀបចំសម្រាប់ការចម្អិន
១. លាងសម្អាតសាច់គោហើយហាន់ជាចំណិតស្តើងៗ
២. បកសំបកស្លឹកផ្តៅចេញយកតែបណ្តូលហើយកាត់វាប្រវែង៥សង់ទីម៉ែត្រ
៣. លាងសម្អាតត្រប់ស្រួយហើយហាន់វាជាបួន
៤. ចិតសំបករំដេងនឹងលាងសម្អាតស្លឹកក្រូចសើច
វិធីចម្អិន៖
ដាក់ដាំទឹកអោយពុះបន្ទាប់មកបង់ស្លឹកផ្តៅត្រប់ស្រួយសាច់គោរំដេងម្ទេសនិងស្លឹកក្រូចសើច។ដាំវាអោយពុះរហូតដល់ផុយសាច់(ប្រហែល២០នាទី)។
ស្រង់បន្លែនិងសាច់ចេញហើយដាក់ហើយបុកអោយហ្មត់
នៅពេលទឹកពុះហើយជញ្រ្ជំប្រហុកបង់អំបិលទឹកត្រីម្សៅស៊ុបបន្លែនិងសាច់ដែលបានបុកចូលរួចទុកអោយពុះ។
ចំណាំ៖សម្លរនេះត្រូវការប្រើប្រហុកនិងម្ទេសច្រើនដើម្បីអោយរស់ជាតិកាន់តែឆ្ងាញ់។
គ្រឿងផ្សំ |
បរិមាណ |
សាច់ផាត់(សាច់គោឬសាច់ជ្រូក) |
៣០០ ក្រាម |
ថ្គាម(ឈ្មោះបន្លែម្យ៉ាងរបស់ជនជាតិ) |
៤០០ ក្រាម |
ស្លឹកគ្រៃ |
៥ គល់ |
ម្ទេស |
៥០ ក្រាម |
ខ្ទឹមស |
១ កំពឹស |
ខ្ទឹមក្រហម |
៣ កំពឹស |
ប្រហុក |
៥០ ក្រាម |
អំបិល |
១ ស្លាបព្រាបាយ |
ម្សៅស៊ុប |
១ ស្លាបព្រាបាយ |
វិធីធ្វើ:
ការរៀបចំសម្រាប់ការចម្អិន
១.កាត់រឺហាន់បន្លែថ្គាមហើយលាងសម្អាតវា
២.វេចខ្ចប់ថ្គាមជាមួយខ្ទឹមសខ្ទឹមក្រហមម្ទេស និងប្រហុក (ជាមួយស្លឹកចេក) ហើយយកវាទៅអាំង បន្ទាប់មកបុកវាអោយហ្មត់
៣.លាងសម្អាតគល់ស្លឹកគ្រៃហើយហាន់វាជាចំណិតតូចៗបន្ទាប់មកយកវាមកបុកលាយជាមួយថ្គាម
៤.ក្រោយមកទៀតដាក់ម្សៅស៊ុបចូល
៥.សាច់ផាត់អាចបរិភោគបានជាមួយគ្រឿងផ្សំដែលបុកបញ្ចូលគ្នារឺអាចបុកបញ្ចូលគ្នាទាំងអស់មុននឹងយកមកទទួលទាន
មុខម្ហូបបុកថ្គាមនេះអាចរក្សាទុកបានពីរសប្តាហ៍។ គេនិយមទទួលទានម្ហូបនេះក្នុងអំឡុងរដូវវស្សា។
គ្រឿងផ្សំ |
បរិមាណ |
សាច់មាន់, សាច់គោ, សាច់ជ្រូក, រឺសាច់ត្រី |
៤០០ក្រាម |
ស្លឹកផ្តៅ |
៣០០ក្រាម |
ត្រប់ពុតលំញង |
១០០ក្រាម |
ស្លឹកត្រួយល្ពៅ |
១ដុំ |
ស្លឹកម្ទេស |
៥០ក្រាម |
ស្លឹកបាស |
៥០ក្រាម |
គល់ស្លឹកគ្រៃ |
៤គល់ |
អង្ករ |
៥០ក្រាម |
ប្រហុក |
៥០ក្រាម |
ស្ករស |
កន្លះស្លាបព្រាបាយ |
អំបិល |
មួយស្លាបព្រាបាយ |
ម្សៅស៊ុប |
កន្លះស្លាបព្រាបាយ |
ម្ទេស |
២រឺ៣ផ្លែ |
វិធីធ្វើ៖
ការរៀបចំសម្រាប់ការចំអិន
១. លាងសាច់អោយបានស្អាត។បន្ទាប់មកស្ងោរវាអោយឆ្អិនហើយបុកអោយហ្មត់
២.លាងសម្អាតស្លឹកផ្តៅហើយហាន់វាប្រវែង២សង់ទីម៉ែត្រ
៣.ហាន់គល់ស្លឹកគ្រៃជាចំណិតតូចៗរួចបុកវាជាមួយអង្ករ
៤. បុកត្រប់ពុតលំញងអោយហ្មត់
វិធីចម្អិន:
១. ដាំទឹកអោយពុះហើយជញ្រ្ជំប្រហុកដាក់
២. បន្ទាប់មកបង់ស្លឹកផ្តៅនិងរម្ងាស់វា
៣.បង់ម្ទេស(ហាន់អោយល្អិត) គ្រឿងផ្សំ និងបន្លែ។
ចុងក្រោយបង់អំបិលស្ករសម្សៅស៊ុបហើយភ្លក់មើល។
សម្រាប់បងប្អូនជនជាតិពួកគេចូលចិត្តដាក់ស្បែកសត្វព្រៃនិងចម្អិនជាមួយសាច់សត្វព្រៃ
គ្រឿងផ្សំ |
បរិមាណ |
ត្រី(ត្រីក្អែករឺត្រីក្រាយ) |
១គីឡូក្រាម(សាច់ត្រីស្រស់) |
រំដេង |
២០០ក្រាម |
ខ្ទឹមស |
៣កំពឹសតូចៗ |
អង្ករលីង |
១០០ក្រាម |
ម្ទេស |
១០០ក្រាម |
ស្លឹកកន្ទួត |
២០០-‐៤០០ក្រាម |
អំបិល |
២ស្លាបព្រាកាហ្វេ |
ម្សៅស៊ុប |
១ស្លាបព្រាបាយ |
ស្ករស |
២ស្លាបព្រាកាហ្វេ |
ស្លឹកចេក |
១ ស្លឹក |
វិធីធ្វើ:
១.ពន្លះត្រីកែក ឬត្រីក្រាយយកតែសាច់សុទ្ឋ
២. បេះស្លឹកកន្ទួតហើយលាងវាអោយស្អាត
៣. បុកអង្ករលីងអោយហ្មត់
វិធីចំអិន:
១. ច្របល់សាច់ត្រីជាមួយរំដេងនិងខ្ទឹមសដោយប្រើវែកបាយដើម្បីអោយសាច់ស្អិតល្អ
២.បន្ទាប់មកដាក់គ្រឿងផ្សំដូចជាអំបិលស្ករសម្សៅស៊ុប និងអង្ករលីងរួចច្របល់វាបញ្ចូលគ្នាប្រហែល១៥នាទី
៣.ចុងក្រោយមូលសាច់ណែមប៉ុនៗមេដៃដាក់ម្ទេសខ្ចប់ក្នុងស្លឹកកន្ទួតរួចវេចខ្ចប់ក្នុងថង់ប្លាស្ទិក។ យើងអាចរុំខ្ចប់ ជាមួយ ស្លឹកចេកជាមុនហើយសឹមច្រកវាក្នុងថង់ប្លាស្ទិកក៏បាន។
៤. រង់ចាំដល់សាច់ណែមចាប់ផ្តើមជូរ(ទុករយះពេល១ទៅ២ថ្ងៃ)ទើបអាចទទួលទានបាន
ចំណាំ៖អ្នកអាចប្រើប្រាស់ក្បាលត្រីក៏បានប៉ុន្តែត្រូវកិនអោយហ្មត់សាច់ជាមុនសិន
គ្រឿងផ្សំ |
បរិមាណ |
សាច់ត្រី |
៥០០ក្រាម |
ទឹកក្រូចឆ្មារ |
៣ផ្លែ |
ឆៃថាវ |
១មើម |
សណ្តែកបណ្តុះ |
១៥០ក្រាម |
សាលាដ |
១០០ក្រាម |
សណ្តែកដីលីង |
១០០ក្រាម |
រំដេង |
១ស្លាបព្រាបាយ |
ខ្ទឹមស |
៣កំពឹសតូច |
ស្ករស |
២ស្លាបព្រាបាយ |
ទឹកត្រី |
១ស្លាបព្រាបាយ |
អំបិល |
កន្លះស្លាបព្រាបាយ |
ម្សៅស៊ុប |
កន្លះស្លាបព្រាកាហ្វេ |
ម្ទេសប្លោក |
មួយចំហៀង |
ការ៉ុត |
១មើម |
ត្រសក់ |
១ផ្លែ |
ស្លឹកជី |
៥០ក្រាម |
វិធីធ្វើ:
ការរៀបចំសម្រាប់ការចម្អិន
១.ហាន់សាច់ត្រីរួចច្របាច់ជាមួយទឹកក្រូចឆ្មារ។ចៀនសាច់ត្រីបន្តិចដោយមិនប្រើប្រេងដើម្បីអោយ សាច់ត្រីស្ងួត។
២.ចិតសម្បកឆៃថាវរួចហាន់វាជាចំណិតស្តើងៗ
៣.កិនសណ្តែកដីអោយហ្មត់
៤.ចិតសម្បករំដេងរួចហាន់វាតូចៗ
៥.កិនខ្ទឹមសអោយហ្មត់
៦.លាងសម្អាតម្ទេសប្លោករួចហាន់វា
៧.ចិតសម្បកការ៉ុតរួចហាន់វាល្អិតៗ
៨.លាងសម្អាតសណ្តែកបណ្តុះជីនិងសាលាដ រួចស្រក់វាទុកអោយស្រក់ទឹក
៩.លាងសម្អាតផ្លែត្រសក់ហើយហាន់ជាចំណិតស្តើងៗដើម្បីរៀបចំដាក់លើចាន
វិធីចំអិន:
១.លាយបញ្ចូលត្រីជាមួយរំដេងខ្ទឹមសសណ្តែកដីបន្ទាប់មកលាយគ្រឿងផ្សំដូចជាអំបិលស្ករសម្សៅស៊ុបទឹកត្រីលាយបញ្ចូលគ្នាអោយសព្វ
២.បន្ទាប់មកដាក់មើមស្ពៃសណ្តែកបណ្តុះម្ទេសប្លោកការ៉ុតនិងជីហើយច្របាច់បញ្ចូលគ្នា។រៀបចំត្រសក់និងសាលាដដែលបាបរៀបចំរួចដាក់ក្នុងចាន
ចំណាំ៖ភ្លាត្រីជាប្រភេទអាហារឆៅ តែអាចចម្អិនបានជាមួយទឹកក្រូចឆ្មារព្រោះទឹកក្រូចឆ្មារ អាចជួយអោយសាច់ត្រីឆ្អិន។មុខម្ហូបនេះមានរសជាតិជូរនិងប្រៃ។វាត្រូវបានទទួលទានជាប្រភេទមុខម្ហូបគ្រឿងក្លែមឬទទួលទានជាមួយបាយ។
គ្រឿងផ្សំ:
គ្រឿងផ្សំ |
បរិមាណ |
ត្រីប៉ាសេអ៊ី |
៥០០ក្រាម |
ក្រូចឆ្មាររឺផ្លែពួន |
២ផ្លែ |
គល់ស្លឹកគ្រៃ |
១គល់ |
ម្ទេសស្រស់ |
១ផ្លែ |
ទឹកត្រី |
១ស្លាបព្រាបាយ |
អំបិល |
១ស្លាបព្រាបាយ |
ម្សៅស៊ុប |
កន្លះស្ខាបព្រាកាហ្វេ |
ស្លឹកជីរឺជីវ៉ាន់ស៊ុយ |
៥០ក្រាម |
ការរៀបចំសម្រាប់ការចម្អិន
១. លាងត្រីអោយស្អាតហើយកាត់វាជាកង់ប្រវែង១០សង់ទីម៉ែត្រ
២.រៀបចំជីហើយលាងសម្អាតអោយបានស្អាត
៣.ចិញ្ច្រាំខ្ទឹមសហើយបំពងជាមួយទឹកម្ទេសដោយដាក់ស្ករត្នោតបន្តិច
៤.លាងក្រូចឆ្មារអោយស្អាតហើយហាន់វា
៥.រៀបចំជីក្រូចឆ្មារអំបិលនិងខ្ទឹមរួចទុកវាមួយឡែក
ការចម្អិន:
១.ដាំទឹកអោយពុះហាន់គល់ស្លឹកគ្រៃរំដេងហើយបង់វាចូល
២.បន្ទាប់មកបង់ត្រីចូលទុកអោយពុះរួចដាក់អំបិលទឹកត្រីនិងម្សៅស៊ុប
ចុងក្រោយដួសសម្លរដាក់ចានបង់ស្លឹកជីម្ទេសនិងច្របាច់ក្រូចឆ្មារឬដាក់ផ្លែពួន។
គ្រឿងផ្សំ |
បរិមាណ |
សាច់ជ្រូកជាប់ស្បែក(អាចលាយជាមួយបេះដូងជ្រូក, ថ្លើមជ្រូក, ឬពោះវៀនជ្រូកបើសិនត្រូវការ) |
៤០០ក្រាម |
ឈាមជ្រូកស្រស់ |
៣០០ - ៤០០មីលីលីត្រ |
គល់ស្លឹកគ្រៃ |
៥ -៧ដើម |
រំដេង |
មួយដុំធំ |
ខ្ទឹមស |
១កំពឹស |
ខ្ទឹមក្រហម |
៣កំពឹស |
ក្រូចឆ្មារ |
៣ - ៤ផ្លែ |
ប្រហុក |
៥០ក្រាម |
អង្ករលីង |
៥០ក្រាម |
អំបិល |
១ស្លាបព្រាបាយ |
ម្សៅស៊ុប |
កន្លះស្លាបព្រាកាហ្វេ |
ស្ករស |
កន្លះស្លាបព្រាកាហ្វេ |
បន្លែ |
|
ស្ពៃក្តោប |
១ចំហៀង |
ជីគ្រប់មុខ |
១០០ក្រាម |
សណ្តែកគួរ |
៥០ក្រាម |
ត្រប់សណ្តាយ |
១ផ្លែ |
ត្រប់ស្រួយ |
៥ផ្លែ |
វិធីធ្វើ៖
ការរៀបចំសម្រាប់ការចម្អិន
១. ដុតរំដេងខ្ទឹមសនិងខ្ទឹមក្រហមរួចបុកវាបញ្ចូលគ្នាទុកមួយឡែក
២. លាងសម្អាតគល់ស្លឹកគ្រៃនិងហាន់វាចំណិតស្តើងៗ
៣. ដាំទឹកអោយពុះចិញ្ច្រាំប្រហុកដាក់ដើម្បីអោយចេញជាតិដោយស្រង់យកឆ្អឹងចេញ
៤. កាត់យកស្បែកជ្រូកចេញពីសាច់ ដើម្បីយកស្បែកទៅស្ងោរនិងហាន់ជាចំណិតចំណែកសាច់ជ្រូក
ទៅសម្រាប់ចិញ្រ្ចាំ
៥. លាងសម្អាតជីគ្រប់មុខនិងបន្លែ បន្ទាប់មកហាន់ជីចំណិតតូចៗល្មម
៦. លាងប្របាច់ឈាមជ្រូកស្រស់ហើយត្រងយកកាកដើម្បីលាយជាមួយសាច់ជ្រូកចិញ្រ្ចាំ
វិធីចម្អិន៖
១. លាយបញ្ចូលឈាមជ្រូកជាមួយសាច់ជ្រូកចិញ្រ្ចាំលាយទឹកក្តៅបន្តិចរួចកូរវាជាមួយស្បែកជ្រូកដែលស្ងោរឆ្អិន។បន្ទាប់មកដាក់រំដេងខ្ទឹមសគល់ស្លឹកគ្រៃទឹកប្រហុកស្ករសអំបិលម្សៅស៊ុបទឹកក្រូចឆ្មារហើយច្របល់វាបញ្ចូលគ្នា។
២. ចុងក្រោយទទួលទានជាមួយបន្លែស្រស់ដែលយើងបានរៀបចំរួចរាល់។
គ្រឿងផ្សំ៖
គ្រឿងផ្សំ |
បរិមាណ |
ត្រីក្រាយឬស្លាត (ពន្លះយកតែសាច់) |
៤០០ក្រាម |
គល់ស្លឹកគ្រៃ |
១០ដើម |
រំដេង |
១ដុំធំ |
អង្ករលីង (លីងរហូតឡើងពណ៌ខ្មៅ) |
៥០ក្រាម |
ម្ទេស |
៣ផ្លែ |
ខ្ទឹមស |
១កំពឹស |
ខ្ទឹមក្រហម |
៣កំពឹស |
ស្ករស |
កន្លះស្លាបព្រាបាយ |
អំបិល |
១ស្លាបព្រាបាយ |
ម្សៅស៊ុប |
កន្លះស្លាបព្រាកាហ្វេ |
បន្លែ |
|
ពពាយ |
១០ផ្លែ |
សណ្តែកគួរ |
៥០ក្រាម |
ត្រប់ពុតលំញង |
៥០ក្រាម |
ត្រប់ស្រួយ |
៥ផ្លែ |
ត្រប់សណ្តាយ |
១ផ្លែ |
ត្រយូងចេក |
មួយចំហៀង |
ស្ពៃក្តោប |
១ចំហៀង |
ជីគ្រប់មុខ |
១០០ក្រាម |
បន្លែភ្លៅកង្កែបឬប្រភេទបន្លែដ៏ទៃទៀត |
១០០ក្រាម |
វិធីធ្វើ៖
ការរៀបចំសម្រាប់ការចម្អិន
១. លីងអង្កររហូតអង្ករឡើងពណ៌ខ្មៅតែកុំរំលីងយូរខ្លាំងពេកបន្ទាប់មកចាក់វាចូលក្នុងទឹកក្តៅដើម្បីយកទឹករបស់វា
២. លាងសម្អាតគល់ស្លឹកគ្រៃរួចហាន់វាជាចំណិតស្តើងៗ
៣. ដុតរំដេងខ្ទឹមសនិងខ្ទឹមក្រហមរួចហាន់វានិងបុកបញ្ចូលគ្នា
៤. លាងសម្អាតជីគ្រប់មុខបន្ទាប់មកហាន់ជីជាចំណិតតូចៗល្មម
៥. ដាក់ដាំទឹកអោយពុះចិញ្ច្រាំប្រហុកដាក់ដើម្បីយកជាតិប្រហុកដោយស្រង់យកឆ្អឹងត្រីប្រហុកចេញ
វិធីចម្អិន៖
១.ចិញ្រ្ចាំសាច់ត្រីក្រាយឬសាច់ត្រីស្លាតដើម្បីអោយហ្មត់ឆ្អឹងអស់បន្ទាប់មកចាក់ទឹកក្តៅឬទឹកស្ងោរត្រីច្របល់ជាមួយសាច់ត្រីចិញ្រ្ចាំ។ចាក់ទឹកអង្ករលីងនិងទឹកប្រហុកចូល។
២. ដាក់រំដេងខ្ទឹមបុកអំបិលម្សៅស៊ុបនិងទឹកប្រហុកបន្ទាប់មកច្របល់ចូលគ្នា។ ក្រោយមកទៀត ដាក់គល់ស្លឹកគ្រៃនិងជីដែលហាន់រួច
៣. ចុងក្រោយទទួលទានជាមួយបន្លែដែលបានរៀបចំរួចរាល់។
ចំណាំ៖ពេលច្របល់សាច់ត្រីជាមួយទឹកក្តៅឬជាមួយទឹកស្ងោរត្រីនិងទឹកអង្ករលីងយើងគួរដាក់ទឹកម្តងបន្តិចដើម្បីជៀសវាងសាច់ត្រីមានទឹករាវពេក។
គ្រឿងផ្សំ៖
គ្រឿងផ្សំ |
បរិមាណ |
សាច់មាន់ឬសាច់ជ្រូកឬសាច់គោឬឆ្អឹងជំនីរ |
១គីឡូក្រាម(រើសយកមាន់ចាស់) |
ត្រប់ (ត្រប់សណ្តាយឬត្រប់ជើងគោ) |
១គីឡូក្រាម |
ម្ទេសគ្រៀម |
៥០ក្រាម |
ស្លឹកក្រូចសើច |
១០សន្លឹក |
ប្រហុកខ្មែរឬសាច់បង្គារកិន |
១ស្លាបព្រាបាយ |
រំដេង |
១ដុំតូច |
គ្រឿងបុក |
១០០ក្រាម |
ខ្ទឹមក្រហម |
២០០ក្រាម |
ខ្ទឹមស |
២០០ក្រាម |
ទឹកខ្ទិះដូង |
១លីត្រ |
សណ្តែកគួរ |
៥០០ក្រាម |
សណ្តែកដី |
២០០ក្រាម |
គ្រឿងការី |
១កញ្ចប់ |
ផ្កាច័ន្ទ |
៥០ក្រាម |
ខ្ទឹមបារាំង |
៥០០ក្រាម |
ដំឡូងបារាំងឬដំឡូងជ្វា |
១គីឡូក្រាម |
អំបិល |
១ស្លាបព្រាកាហ្វេ |
ស្ករស |
១០០ក្រាម |
ទឹកត្រី |
៣ស្លាបព្រាកាហ្វេ |
ម្សៅស៊ុបខ្នរ |
១ស្លាបព្រាកាហ្វេ |
ជីគ្រប់មុខ |
១០០ក្រាម |
បន្លែ (ស្ពៃក្តោបត្រយ៉ូងចេកសណ្តែកបណ្តុះសណ្តែកគួរផ្កាស្នោនិងស្លឹកកន្ធុំថេត) |
៥០០ក្រាម |
នំបញ្ចុក |
២គីឡូក្រាមកន្លះ |
វិធីធ្វើ៖
ការរៀបចំសម្រាប់ការចម្អិន
១. លាងសម្អាតសាច់មាន់សាច់ជ្រូកសាច់គោឬឆ្អឹងជំនីរអោយបានស្អាតបន្ទាប់មកកាត់ជាដុំៗ
២. វាល់ទឹកខ្ទិះដូងដើមមួយកូនចានបន្ទាប់មកពូតយកទឹកខ្ទិះដូងចុងទុក
៣. ត្រាំម្ទេសក្រៀមក្នុងទឹកបន្ទាប់មកយកវាមកចិញ្រ្ចាំ។កាត់និងលាងផ្កាច័ន្ទរួចទុកវាមួយឡែកសិន
៤. លីងសណ្តែកដីនិងបកសម្បកវាចេញ
៥.លាងសម្អាតគល់ស្លឹកគ្រៃស្លឹកក្រូចសើចរំដេងបន្ទាប់មកហាន់វាជាចំណិតតូចៗ។ បន្ទាប់មកបុកបញ្ចូលគ្រឿងផ្សំទាំងនោះ ជា មួយខ្ទឹមក្រហមខ្ទឹមសនិងទុកវាមួយឡែក
បន្លែ៖លាងសម្អាតដំឡូងដំឡូងជ្វាសណ្តែកគួរខ្ទឹមបារាំងត្រប់ឬត្រប់ជើងគោនិងហាន់វាតាមចំណូលចិត្តអ្នកបរិភោគ
សម្រាប់ស្ពៃ៖ លាងសម្អាតស្ពៃក្តោបត្រយ៉ូងចេកសណ្តែកបណ្តុះសណ្តែកគួរផ្កាស្នោស្លឹកកន្ធុំថេត និងជីគ្រប់មុខ។ ដាក់វា អោយស្រក់ទឹករួចហាន់វាជាចំណិតស្តើងៗ
វិធីចម្អិន៖
១. ដាក់ឆ្នាំងអោយក្តៅដើម្បីដាំទឹកខ្ទិះដូងបន្ទាប់មកចិញ្រ្ចាំម្ទេសក្រៀម។បង់សាច់បង្គារហ្មត់ឬប្រហុករួចដាក់គ្រឿងដែលបុករួចគ្រឿងការីនិងសាច់។ កូរគ្រឿងផ្សំទាំងនោះអោយសព្វល្អបន្ទាប់មកបង់អំបិល ទឹកត្រី ស្ករត្នោត និង ម្សៅស៊ុបខ្នរ។ ដាក់រម្ងាស់វារហូតដល់ផុយសាច់។
២. បន្ទាប់មកភ្លក់មើលអោយល្មមចាក់ទឹកខ្ទិះដូងដើមចូលទុកអោយពុះ។
៣.ចុងក្រោយដាក់សណ្តែកដី។ ពេលសម្លរឆ្អិនយើងអាចទទួលទានជាមួយនំបញ្ចុកឬនំប៉័ងជាមួយបន្លែដែលបានរៀបចំរួចរាល់។