You are using an outdated browser. For a faster, safer browsing experience, upgrade for free today.
ដំណើរការ...

សារមន្ទីរជាតិនៅទីក្រុងភ្នំពេញជាសារមន្ទីរធំជាងគេនៅប្រទេសកម្ពុជា ដែលជាទីតាំងប្រមូលផ្ដុំសម្បត្តិវប្បធម៌​និងប្រវត្តិសាស្ត្រ​ដ៏សំខាន់។ សារមន្ទីរជាតិមានរក្សាទុក​រូបសំណាកនិង​ភស្ដុតាងប្រវត្តិសាស្ត្រ​កម្ពុជា ចំនួនជាង​១ម៉ឺន៤ពាន់ តាំងពីសម័យបុរេប្រវត្តិ​ សម័យអង្គរ និង សម័យក្រោយៗមកទៀត។

សារមន្ទីរ​ជាតិ​នេះ​ត្រូវ​បាន​កសាង​​ឡើងនៅថ្ងៃទី១៥ ខែ​សីហា ឆ្នាំ១៩១៧​ តាម​របៀប​ស្ថាបត្យកម្ម ​ប្រពៃណីខ្មែរ ​និងមានបណ្ដោយ៥៤ម៉ែត្រ និង ជម្រៅ៦៦ម៉ែត្រ ហើយសង់លើខឿនដែលមានកម្ពស់២ម៉ែត្រកន្លះហើយ​ត្រូវ​បាន​សម្ពោធ​ក្នុង​ឆ្នាំ​១៩២០​ ​ដោយ​ព្រះបាទ​ស៊ី​សុវត្ថិ ។​ ​នៅ​ខាងក្នុង​សារមន្ទីរ​ជាតិ​មាន​តំកល់​វត្ថុ​បុរាណ​សល់​តាំងពី​សម័យ​មុន​អង្គរ​ ​និង​សម័យ​អង្គរ ។​ ​វា​ជា​ការ​ប្រមូល​ថែរក្សា​ទុក​ដ៏​ល្អ​សម្រាប់​ពិភពលោក​ធ្វើការ​ស្រាវជ្រាវ​អំពី​វត្ថុ​បុរាណ​ ​សិល្បៈ​ ​សាសនា​បុរាណវិទ្យា​ខ្មែរ​តាំងពី​សតវត្ស​ទី​៤ ​រហូត​ដល់​សតវត្ស​ទី​១៣​។​​

សព្វថៃ្ងមានការតាំងផ្លាកពីរធើ្វអំពីថ្មកែវមួយជា ភាសាខ្មែរ និងមួយទៀតជាភាសាបារាំងដែលគេចារិកតាំងពីជំនាន់នោះ។ ប្លង់សារមនី្ទរត្រូវបានគូរដោយលោក ហ្ថកហ្រ៉ូសលីយេ (George Groslier) សមូហកម្មនៃក្បាច់​ចម្លាក់របស់វិមាន​សុទ្ធសឹងជាស្នាដៃរបស់វិចិត្រករខែ្មរដែលជា គ្រូ និង ជា សិស្សរបស់សាលានេះ​ដែលមានដូចជារឿងនាងកាកី ឬ រៀមកេរ្ដិ៍ជាដើម ( កាលពីសម័យ នោះអាគារនោះជាសារមនី្ទរផងនិង ជា​សាលា​បណ្តុះបណ្តាលផង) ។ អ្នកទាំងនោះបានតុបតែងក្បាច់ចមា្លក់ដ៏រស់រវើកនៅលើបង្អួចទាំងដប់ពីរ និងទៅលើទ្វារធំទាំងបី ដែល​បាន​គូរផ្ទាំង​គំនូរ​ផេ្សងៗ​តាម​រឿង​ព្រេងនិទាន​ខែ្មរបុរាណ​តាម​សន្លឹក​បង្អួច​ជួរខាងលិច (ពីខាងក្នុង)។

ក្រៅពីការទស្សនាវត្ថុបុរាណ ភ្ញៀវទេសចរអាចធ្វើការទិញវត្ថុអនុស្សាវរីយ៍ដែលមានតាំងលក់នៅក្នុងបិវេណនៃសារមន្ទីរជាតិផងដែរ។

នៅច្រកទ្វារចូលសារមន្ទីរជាតិ មានផ្តល់នូវសេវាមគ្គុទ្ទេសក៍ទេសចរណ៍ (ភាសាខ្មែរ អង់គ្លេស បារាំង និងជប៉ុន)។

ម៉ោងបើកចូលទស្សនា៖ចាប់ពីថ្ងៃច័ន្ទដល់អាទិត្យ វេលាម៉ោង ៨:០០ នាទី ដល់ ១៧:០០ នាទី។

តម្លៃសំបុត្រ៖

ចំពោះជនជាតិខ្មែរ៖ តម្លៃ​ ៥០០ រឿល/នាក់ និងឥតគិតថ្លៃសម្រាប់កុមារ និងក្រុមសិស្ស។

ចំពោះជនបរទេស៖ តម្លៃ ២០ ០០០រៀល (5$) សម្រាប់ភ្ញៀវបរទេសអាយុចាប់ពី ១០ -១៧ ឆ្នាំ និងតម្លៃ ៤០ ០០០រៀល (10$) សម្រាប់ភ្ញៀវបរទេសអាយុចាប់ពី ១៨ឆ្នាំឡើងទៅ។

បញ្ជាក់៖ សំបុត្រនឹងឈប់លក់ត្រឹមម៉ោង១៦៖៣០ នាទី។

កន្លែងស្នាក់នៅ

មើលទាំងអស់

កន្លែងបរិភោគ

០.៣ គម

អេហ្វស៊ីស៊ី

គឺជាភោជនីយដ្ឋានធំ​និងមានអនាម័យស្អាត សេវាល្អ ម្ហូបឆ...

មើលទាំងអស់

ផ្សារលក់ទំនិញ_វត្ថុអនុស្សាវរីយ៍

០.៨ គម

ផ្សាររាត្រី

ផ្សាររាត្រី ផ្សារនេះទទួលបានភាពពេញនិយមក្នុងស្រទាប់...

០.៨ គម

ផ្សាររាត្រី

ផ្សាររាត្រី ផ្សារនេះទទួលបានភាពពេញនិយមក្នុងស្រទាប់...

០.៨ គម

ផ្សារចាស់

ផ្សារចាស់ ប្រសិនបើអ្នកចង់បានរសជាតិនៃជីវិតទីផ្សារព...

មើលទាំងអស់

មណ្ឌលកម្សាន្តទេសចរណ៍មនុស្សពេញវ័យ និងម៉ាស្សា

០.៦ គម

Sokha Phnom Penh Hotel&Residence

អាជីវកម្មយើងខ្ញំមានផ្តល់សេវាកម្មដូចជាម៉ាស្សាប្រេង ...

០.៦ គម

Sokha Phnom Penh Hotel&Residence

អាជីវកម្មយើងខ្ញំមានផ្តល់សេវាកម្មដូចជាម៉ាស្សាប្រេង ...

មើលទាំងអស់

សហគមន៍ទេសចរណ៍

មើលទាំងអស់

មធ្យោបាយធ្វើដំណើរ

ភ្ញៀវទេសចរអាចធ្វើដំណើរមកកាន់រមណីយដ្ឋាននេះដោយធម្យោបាយធ្វើដំណើរដូចជា៖ រថយន្ត រថយន្តក្រុងសាធារណៈ ទោចក្រយានយន្ត និងត្រីចក្រយានយន្ត។

ទំនាក់ទំនង

លេខទូរស័ព្ទទំនាកទំនង៖ 023 217 643

គេហទំព័រ៖http://www.cambodiamuseum.info/en_information_visitors.html

0.00

  • 5 stars (0%)

    0
  • 4 stars (0%)

    0
  • 3 stars (0%)

    0
  • 2 stars (0%)

    0
  • 1 star (0%)

    0

បញ្ចេញមតិយោបល់

កន្លែងផ្សេងទៀតនៅជិតនេះ

០.០ គម

សារមន្ទីរជាតិ

សារមន្ទីរជាតិ ជាសារមន្ទីរមួយស្ថិតនៅក្នុងរាជធានីភ្ន...

០.៣ គម

វត្ដឧណ្ណាលោម

វត្ដឧណ្ណាលោម ជាវត្ដដ៏ចំណាស់មួយក្នុងរាជធានីភ្នំពេញដ...

មើលទាំងអស់