You are using an outdated browser. For a faster, safer browsing experience, upgrade for free today.
ដំណើរការ...

វត្តភ្នំគឹជារមណីយដ្ឋានទេសចរណ៍បែបវប្បធម៌ប្រវត្តិសាស្ត្រ និងជា​បេះ​ដូង​នៃ​រាជធានីភ្នំពេញ ដែល​បាន​​ផ្ដល់​ឈ្មោះ​ដល់​រាជធានី​មួយ​នេះ។ ​កន្លែង​ទេសចរណ៍​ដ៏​សំខាន់មួយនេះ​មាន​កម្ពស់​ ២៧ ម៉ែត្រ និងត្រូវបានគេចាត់ទុកជាចំណុចកណ្តាលនៃរាជធានីភ្នំពេញ។

វត្តភ្នំត្រូវបានបើកអោយចូលទស្សនាកម្សាន្តជារាងរាល់ថ្ងៃដោយឥតគិតថ្លៃ។ ពេលវេលាដែលពេញនិយមកម្សាន្តគឺនៅពេលរសៀល។

រឿងព្រេងដែលដំណាលតគ្នាអំពីប្រវត្តិនៃការកកើតវត្តភ្នំ បានដំណាលថា "ដើម​ឡើយ​មាន​ស្ត្រី​មេម៉ាយ​ម្នាក់​ឈ្មោះ ពេញ ថ្ងៃ​មួយ​បាន​ដើរ​លេង​តាម​ដង​ទន្លេ​មេគង្គ​ ក៏​បាន​​ឃើញ​ដើម​គគី​មួយ​​បណ្ដែត​ជិត​ច្រាំង​ទន្លេ​ គាត់​​ក៏​បាន​​ហៅ​អ្នក​ជិត​ខាង​មក​ជួយ​ទាញ​យក​ដើម​គគី​នោះ។ នៅ​ក្នុង​ដើម​គគី​នោះ គាត់​បាន​ក៏​បាន​រក​ឃើញ​ពុទ្ធ​ដិមាករ​ដ៏​មាន​តម្លៃ​ ៤ អង្គ។ នៅ​ក្នុង​អំឡុង​ឆ្នាំ ១៣៧២ គាត់​ក៏​នាំ​អ្នក​ស្រុក​ពូន​ជា​ភ្នំ​ និង សាង​សង​វិហារ​មួយ​ដើម្បី​តម្កល់​ពុទ្ធ​បដិមាករ​​នោះ។ នៅ​ឆ្នាំ ១៤៣៤ ព្រះ​បាទ​ពញាយ៉ាត បាន​មក​ដល់​ទី​នេះ ហើយ​បាន​សាងសង់​ទី​ក្រុង​មួយ​​ដោយ​យក​ឈ្មោះ​តាម​កន្លែង​នេះ។"

នៅ​ក្នុង​បរិវេណ​វត្ត​ភ្នំ មាន​ចេតិយ​ធំ​មួយ​នៅ​ក្រោយ​ព្រះវិហារ ដែល​តម្កល់​ព្រះ​ធាតុ​របស់​ស្ដេច​ពញាយ៉ាត និង ចេតិយ​សម្រាប់​តម្កល់​ព្រះ​ធាតុ​របស់​ព្រះ​ញាតិវង្ស​ពញាយ៉ាត។ នៅ​ក្នុង​ចេតិយ​នោះ​មាន​នៅ​សល់​គ្រឿង​បដិមា​ព្រះពុទ្ធ​នៅ​សម័យ​អង្គរ។ ចេតិយ​ និង ព្រះវិហារ​នៅ​វត្ត​ភ្នំ បាន​សាងសង​ឡើង​វិញ​ជា​ច្រើន​ដង គឺ​នៅ​ឆ្នាំ ១៤៣៤, ១៨០៦, និង ១៩២៦ ដែល​ពី​ម្ដង​ទៅ​ម្ដង​កាន់​តែ​ធ្វើ​ឲ្យ​វា​មាន​សម្រស់​ឡើង។ 

វត្តភ្នំ​ជា​កន្លែង​ទេសចរណ៍​មួយ​នៅ​រាជធានី​ភ្នំពេញ ដែល​អាច​ទាក់ទាញ​ភ្ញៀវ​ទេសចរណ៍​បាន​យ៉ាង​ច្រើន​ ជាពិសេស​នៅ​ពេល​ចូល​ឆ្នាំ​ខ្មែរ ភ្ញៀវ​ជាតិ​ជាច្រើន​ចូល​ចិត្ត​មក​ជួបជុំ​គ្នា​លេង​ល្បែង​ប្រជាប្រិយ​នៅ​ទី​នេះ។ ឯ​ជន​បរទេស​ក៏​បាន​មក​ទស្សនា​ និង ផ្ដិត​រូប​ភាព​ពី​រមណីយដ្ឋាន​វត្តភ្នំ ទុក​ជា​អនុស្សាវរីយ៍។

កន្លែងស្នាក់នៅ

០.៣ គម

កាសា​ អូតែល

ជាសណ្ឋាគារកម្រិត​ផ្កាយ​ ២ ដែលមានចំនួនបន្ទប់សរុប ៧១...

០.៣ គម

កាសា​ អូតែល

ជាសណ្ឋាគារកម្រិត​ផ្កាយ​ ២ ដែលមានចំនួនបន្ទប់សរុប ៧១...

មើលទាំងអស់

កន្លែងបរិភោគ

០.៣ គម

ប្រោន ខហ្វហ្វី

មានកាហ្វេ និងមានអនាម័យស្អាត សេវាល្អ ម្ហូបឆ្ងាញ់ ព្...

មើលទាំងអស់

ផ្សារលក់ទំនិញ_វត្ថុអនុស្សាវរីយ៍

០.៦ គម

ផ្សាររាត្រី

ផ្សាររាត្រី ផ្សារនេះទទួលបានភាពពេញនិយមក្នុងស្រទាប់...

០.៦ គម

ផ្សាររាត្រី

ផ្សាររាត្រី ផ្សារនេះទទួលបានភាពពេញនិយមក្នុងស្រទាប់...

០.៦ គម

ផ្សារចាស់

ផ្សារចាស់ ប្រសិនបើអ្នកចង់បានរសជាតិនៃជីវិតទីផ្សារព...

មើលទាំងអស់

មណ្ឌលកម្សាន្តទេសចរណ៍មនុស្សពេញវ័យ និងម៉ាស្សា

មើលទាំងអស់

សហគមន៍ទេសចរណ៍

មើលទាំងអស់

មធ្យោបាយធ្វើដំណើរ

ភ្ញៀវទេសចរអាចធ្វើដំណើរមកកាន់រមណីយដ្ឋាននេះដោយធម្យោបាយធ្វើដំណើរដូចជា៖ រថយន្ត រថយន្តក្រុងសាធារណៈ ទោចក្រយានយន្ត និងត្រីចក្រយានយន្ត។

ទំនាក់ទំនង

0.00

  • 5 stars (0%)

    0
  • 4 stars (0%)

    0
  • 3 stars (0%)

    0
  • 2 stars (0%)

    0
  • 1 star (0%)

    0

បញ្ចេញមតិយោបល់

កន្លែងផ្សេងទៀតនៅជិតនេះ

០.០ គម

Wat Phnom

The Wat Phnom temple is the most significant of al...

០.០ គម

វត្ដភ្នំ

វត្ដភ្នំ គឺជា​បេះដូង​នៃ​ទីក្រុងភ្នំពេញ ដែល​ផ្តល់​ឈ...

មើលទាំងអស់