ផ្ទះសំណាក់ ស្រីម៉ៅ
ផ្ទះសំណាក់ ស្រីម៉ៅ | Srey Mao Guesthouse ទីកន្លែង...
ភ្នំតាម៉ៅ គឺជារមណីយដ្ឋានទេសចរណ៍បែបធម្មជាតិមួយកន្លែង ដែលត្រូវបានបើកដំណើរការជាផ្លូវការក្នុងឆ្នាំ ២០០០ មានទីតាំងស្ថិតនៅក្នុងឃុំត្រពាំងសាប ស្រុកបាទី ខេត្តតាកែវ ដែលមានចម្ងាយ ៤០គីឡូម៉ែត្រ តាមផ្លូវជាតិលេខ ២ ពីរាជធានីភ្នំពេញ។
នៅតំបន់នេះមានផ្ទៃដី ២.៥០០ ហិចតា ដែលគេឲ្យឈ្មោះថា តំបន់ផ្ទៃដីការពារព្រៃឈើ ក្នុងនោះផ្ទៃដីចំនួន ១.២០០ហិចតា ត្រូវបាននាយកដ្ឋានរុក្ខាប្រមាញ់ រៀបចំដាំដើមឈើ និងរៀបចំសួនសត្វ ដែលមានផ្ទៃដី ៧០ហិចតា។ ផ្ទៃដី៧០ហិចតានេះរួមមាន ភ្នំចំនួន៥ គឺ ភ្នំតាម៉ៅ ភ្នំថ្មដុះ ភ្នំផ្ដៅពន្ធ ភ្នំឆយ និងភ្នំបាំង។ ក្នុងចំណោម ភ្នំទាំង ៥ នេះមានមានប្រាសាទបុរាណ២ គឺប្រាសាទតាម៉ៅ (ភ្នំតាម៉ៅ) ប្រាសាទថ្មដុះ (ភ្នំថ្មដុះ) ។ សួនសត្វ ភ្នំតាម៉ៅ គឺជាសួនសត្វដែលធំជាងគេនៅក្នុងប្រទេសកម្ពុជា។ ក្រៅពីជាសួនសត្វ វាក៏ជាមជ្ឈមណ្ឌលសង្គ្រោះសត្វព្រៃតែមួយគត់នៅកម្ពុជាផងដែរ។
ភ្នំនេះជារមណីយដ្ឋានចម្រុះមានប្រាង្គប្រាសាទ ព្រៃភ្នំ ធម្មជាតិ និងជាសួនសត្វដ៏ធំក្នុងប្រទេសកម្ពុជា។
បើតាមអ្នកគ្រប់គ្រងសួនសត្វធំជាងគេនៅស្រុកខ្មែររូបនេះបញ្ជាក់ថា សត្វដែលយកមកចិញ្ចឹមក្រោមការគ្រប់គ្រងនៅឧទ្យានសួនសត្វភ្នំតាម៉ៅ និងមជ្ឈមណ្ឌលសង្គ្រោះសត្វព្រៃបានមកពី ៤ ប្រភពក្នុងនោះមាន៖
ទី១ បានមកពីការបង្ក្រាប ពីការឈ្មួញជួញដូរ។ ទី២ បានមកពីប្រជាពលរដ្ឋដែលចិញ្ចឹមតាមផ្លូវយកមកប្រគល់ឲ្យ។ ទី៣ មានមកពី កើតចេញការបង្កាត់ពូជ សត្វដែលរស់នៅទីនេះស្រាប់តែម្ដង។ ទី៤ ការដោះដូរ ពីសួនសត្វ ក្រៅប្រទេស ប៉ុន្តែមានមួយចំនួនតិចតួច។ អនុប្រធានគ្រប់គ្រងដដែលបានឲ្យដឹងទៀតថា ក្នុងមួយឆ្នាំៗ ឧទ្យានភ្នំតាម៉ៅអាចទាក់ទាញភ្ញៀវជាតិនិងអន្តរជាតិបានជាង ១០ម៉ឺននាក់ក្នុងមួយឆ្នាំ។ ចំណូលដែលបានមកពីការលក់សំបុត្រសម្រាប់ភ្ញៀវជាតិនិងអន្តរជាតិ មិនគ្រប់គ្រាន់លើ ការចំណាយប្រចាំថ្ងៃឡើយ ។
ផ្ទះសំណាក់ ស្រីម៉ៅ | Srey Mao Guesthouse ទីកន្លែង...
ផ្ទះសំណាក់ ស្រីម៉ៅ | Srey Mao Guesthouse ទីកន្លែង...
មានទីតាំងស្ថិតនៅកណ្តាលក្រុងកំពត (១៥០ ម៉ែត្រ ពីខាងល...
PalmTown Café & Restaurant សូមគោរពឯក...
PalmTown Café & Restaurant សូមគោរពឯក...
ជាភោជនីយដ្ឋាននៅក្នុងសណ្ឋាគារវិមានលំហែ ទ្រីផាលែស និ...
មានលក់វាយនភណ្ឌ វត្ថុអានុស្សាវរីយ៍គ្រប់ប្រភេទ
មានលក់វាយនភណ្ឌ វត្ថុអានុស្សាវរីយ៍គ្រប់ប្រភេទ
ផ្សារកំពង់ប្រណាក ស្ថិតនៅក្នុងក្រុងព្រះវិហារ ទីប្រជ...
ជាមជ្ឈមណ្ឌលច្រៀងលេងកម្សាន្ដ ដែលមានបម្រើម្ហុបអាហារ ...
ជាមជ្ឈមណ្ឌលច្រៀងលេងកម្សាន្ដ ដែលមានបម្រើម្ហុបអាហារ ...
ជាមណ្ឌលកម្សាន្ដសម្រាប់មនុស្សពេញវ័យ ដែលមានបម្រើសេវា...
ឆ្នាំបង្កើត៖២០០៨ ផ្ទៃដីសរុប៖ ៤០ហិកតា មានប្រជាជ...
ឆ្នាំបង្កើត៖២០០៨ ផ្ទៃដីសរុប៖ ៤០ហិកតា មានប្រជាជ...
កោះពោធិ៍គឺជាកោះមួយទៀតដែលមានទេសភាពស្រស់ស្អាតដែលអាចត...
ភ្ញៀវទេសចរអាចធ្វើដំណើរមកកាន់រមណីយដ្ឋាននេះដោយធម្យោបាយធ្វើដំណើរដូចជា៖ រថយន្តទោចក្រយានយន្ត និងត្រីចក្រយានយន្ត។
5 stars (0%)
4 stars (0%)
3 stars (0%)
2 stars (0%)
1 star (0%)
ប្រាសាទភ្នំតាម៉ៅ ជាប្រាសាទបុរាណមួយដែលមានរចនាបថឃ្លា...
ប្រាសាទភ្នំថ្មដុះ ស្ថិតនៅក្នុងប្រភេទតំបន់ទេសចរណ៏ ...
ភ្នំតាម៉ៅ ជារមណីយដ្ឋានបែបវប្បធម៌ ប្រវត្តិសាស្ដ្រ ជ...