You are using an outdated browser. For a faster, safer browsing experience, upgrade for free today.
ដំណើរការ...

សហគមន៍ភូមិអណ្តែតទឹកកំពង់លួងមានទីតាំងស្ថិតនៅក្នុងឃុំកំពងលួង ស្រុកក្រគរ ខេត្តពោធិ៍សាត់ មានចម្ងាយ៣៧គីឡូម៉ែត្រពីទីរួមខេត្តពោធិ៍សាត់ និង១៥៩គីឡម៉ែត្រពីរាជធានីភ្នំពេញ។ ជាដំបូងយើងធ្វើដំណើរមកដល់ផ្សារក្រគរ មានផ្លូវបំបែកជាបួន រវាងផ្លូវជាតិលេខ៥និងលេខ៥៤ និងផ្លូវលេខ៥៣B ត្រង់ទីប្រជុំជនស្រុកក្រគរ និងត្រូវធ្វើដំណើរតាមផ្លូវជាតិលេខ៥៤ពីទីប្រជុំជនស្រុកក្រគរចំងាយ ៧គីឡូម៉ែត្រ។ បន្ទាប់មកត្រូវឆ្លងកាត ភូមិទី៤ សាលាឃុំកំពង់លួង និងអនុវិទ្យាល័យកំពង់លួងទើបទៅដល់មាត់ទឹក ដែលទីនោះមាន ទូកតូចធំនៅតំរៀបគ្នារង់ចាំដឹកទេសចរ និងដឹកទំនិញ ផ្សេងៗ ទៅផ្គត់ផ្គង់ជីវភាពអ្នករស់នៅលើភូមិបណ្តែតទឹក។
ទិដ្ឋភាពក្នុងភូមិ មានភូមិចំនួន៤នៅលើទឹក និង១ភូមិទៀតនៅលើគោក។ ភូមិលើទឹក មានភូមិទី១ ទី២ ទី៣ និងទី៥។ នៅក្នុងភូមិមានសេវាគ្រប់យ៉ាងដូចនៅលើគោកដែរដូចជា សេវាលក់ទំនិញ ហូបចុក ទំនិញប្រើប្រាស់ គ្រប់យ៉ាងលើលែងតែគ្រឿងយន្តធំៗ ។ មានវត្តខ្មែរ វត្តវៀតណាម ព្រះវិហាគ្រឹះសាសនា មានជនជាតិរស់នៅចម្រុះគ្នាមានខ្មែរ វៀតណាម ចាម ចិននិងមានមុខរបរចម្រុះដូចជានេសាទត្រី និងជួញដូរផ្សេងៗ
ទេសភាព ព្រៃរនាម ឬព្រៃលេចទឹក សត្វស្លាបចុះរកចំណី និងហិចហើរជាច្រើនប្រភេទ ទូកអ្នកនេសាទ ទេសភាពផ្ទៃទឹកទេសភាពភូមិបណ្តែតទឹកពេលយប់( ដូចជាទីក្រុងមួយដែលកំពុងអណ្តែតទឹក)។
ការបំរើសសេវាដឹកទេសចរ ក្នុងសហគមន៍នេះមានទូកចំនួន៣២ ( ទូកតូចចំណុះ៣ទៅ៦នាក់ ចំនួន២៧ទូក និងទូកធំចំណុះចាប់ពី៧ដល់៣០នាក់ ចំនួន៣ទូក) សម្រាប់ដឹងភ្ញៀវកម្សាន្តមើលទេសភាព និងជីវភាពរស់នៅរបស់អ្នកភូមិដោយកំណត់តម្លៃសេវាទូក ១៣ដុល្លា /មួយម៉ោង(ទូកតូច) ឬ២ដុល្លា /នាក់ /ម៉ោង (ទូកសាឡង់)។ ផ្ទះសំណាក់លើទឹក ( Homestay) មានចំនួន៣កន្លែង តម្លៃស្នាក់នៅ ៦ដុល្លា /ម៉ោង /នាក់ /យប់ និងបម្រើសេវាហូបចុកបែបសាមញ្ញៗផងដែរ ជាពិសេសគឺត្រីតែម្តង។

កន្លែងស្នាក់នៅ

១០០.២ គម

អង្គរ ហូវើដ

ជាសណ្ឋាគារកម្រិត​ផ្កាយ​ ៥ ដែលមានចំនួន ២៨៧ បន្ទប់

១០០.២ គម

អង្គរ ហូវើដ

ជាសណ្ឋាគារកម្រិត​ផ្កាយ​ ៥ ដែលមានចំនួន ២៨៧ បន្ទប់

១០០.២ គម

Angkor Howard Hotel

បញ្ចុះតម្លៃ 20%សម្រាប់សមាជិកបណ្ណដំណើរកម្សាន្តរបស់ក...

មើលទាំងអស់

កន្លែងបរិភោគ

១០៨.៦ គម

KROUSA LOTCHA NUON KHOUSA

បញ្ចុះតម្លៃ 15%សម្រាប់សមាជិកបណ្ណដំណើរកម្សាន្តរបស់ក...

១០៨.៦ គម

KROUSA LOTCHA NUON KHOUSA

បញ្ចុះតម្លៃ 15%សម្រាប់សមាជិកបណ្ណដំណើរកម្សាន្តរបស់ក...

មើលទាំងអស់

រមណីយដ្ឋាន

មើលទាំងអស់

ផ្សារលក់ទំនិញ_វត្ថុអនុស្សាវរីយ៍

មើលទាំងអស់

មណ្ឌលកម្សាន្តទេសចរណ៍មនុស្សពេញវ័យ និងម៉ាស្សា

មើលទាំងអស់

មធ្យោបាយធ្វើដំណើរ

ផ្លូវកៅស៊ូ

ទំនាក់ទំនង

•មេឃុំកំពង់លួង
012 971 090
•មន្រ្តីកិច្ចសន្យាមន្ទីរទេសចរណ៍
017 911 644

3.00

of 1 review
  • 5 stars (0%)

    0
  • 4 stars (0%)

    0
  • 3 stars (100%)

    1
  • 2 stars (0%)

    0
  • 1 star (0%)

    0

បញ្ចេញមតិយោបល់

កន្លែងផ្សេងទៀតនៅជិតនេះ

មើលទាំងអស់