You are using an outdated browser. For a faster, safer browsing experience, upgrade for free today.
ដំណើរការ...
  1. សហគមន៍​នេសាទ​ពាម​ក្រសោប គឺ​ជា​តំបន់​ទេសចរណ៍​បែប​ធម្មជាតិ​មួយ ស្ថិត​នៅ​ក្នុង​ ភូមិបាងកាយ៉ាក ឃុំ​ពាមក្រសោប ស្រុក​មណ្ឌលសីមា ខេត្ត​កោះកុង។ ភ្ញៀវទេសចរណ៍ជាតិ អន្តរជាតអាចធ្វើដំណើរទៅកាន់តំបន់នេះដោយចំណាយរយៈពេលត្រឹមតែ ២០ ទៅ ២៥ នាទីតែប៉ុណ្ណោះពីទីរួមខេត្ត ដោយមាន​ចម្ងាយ​ប្រមាណ ៧​គីឡូ​ម៉ែត្រ។ សហគមន៍តំបន់ការពារធម្មជាតិពាមក្រសោប គឺជាតំបន់ទេសចរណ៍ដ៏សំខាន់ និងទាក់ទាញបំផុតរបស់ខេត្តកោះកុង តំបន់នេះបានទទួលភ្ញៀវជាតិ អន្តរជាតិ រាប់ម៉ឺននាក់ក្នុងមួយឆ្នាំៗ ដោយសារតំបន់នេះមានសក្កានុពល ទេសចរណ៍សំខាន់ៗដូចជា
    1. មានព្រៃកោងកាងលាតសន្ធឹងប្រមាណ ៥ ម៉ឺនហិចតាច្រើនជាងគេនៅអាស៊ី
    2. មានប្រពន្ធ័អេកូឡូស៊ី ជីវៈចម្រុះគ្រប់ប្រភេទ ជាជម្រកសត្វក្នុងទឹក និងសត្វស្លា
    3. មានកន្លែងចញ្ចឹមត្រី និងខ្ចងច្រើនប្រភេទនៅក្នុងព្រៃកោងកាង
    4. មានអណ្ដូងបុរាណដែលមានទឹកសាប អាចអោយប្រជាជន់ប្រើប្រាស់បានគ្រប់រដូវ
    5. មានស្ពានយោលប្រវែង ៥០.២ ម៉ែត្រសម្រាប់ភ្ញៀវដើរកាត់ទស្សនាទេសភាពតាមដងព្រែក
    6. មានប៉មដែលមានកម្ពស់ ១៧ ម៉ែត្រអោយភ្ញៀវឡើង ហើយអាចទស្សនាទេសភាពដ៏ខៀវស្រងាត់នៃ ព្រៃកោងកាង ព្រែក និងសមុទ្រផៀងដែរ
    7. មានសត្វផ្សោតសមុទ្រដែលតែងតែរធ្វើការបំលាស់ទីពីដែនទឹកនៅមុខឆ្នេរពាមក្រសោប ទៅកាន់ដែនទឹក ខេត្តត្រាតប្រទេសថៃ
    8. នៅក្នុងសហគមន៍នេះក៏មានបម្រើនូវសេវាកម្មសំខាន់ៗដូចជាសេវាហូបចុក និងលក់វត្ថុអនុស្សាវរីយ៍សេវាជិះទូកលេងកម្សាន្តតាមដងព្រែកគយគន់ទេសភាពព្រៃកោងកាង សត្វស្លាប ស្វា សត្វអំពិលអំពែកនាពេលរាត្រី និងភូមិនេសាទរបស់ប្រជាជនមូលដ្ឋាន
  2. ប្រវត្តិ

សហគមន៍តំបន់ការពារធម្មជាតិពាមក្រសោប ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ១៩៩៧ ក្រោមគំនិតផ្ដួចផ្ដើម​របស់ ឯកឧត្តម យុទ្ធ ភូថង ដែលក្នុងពេលនោះ ឯកឧត្តម ជាអភិបាលខេត្តកោះកុង ។ សហគមន៍ត្រូវបានរៀបចំ ឡើងក្នុងគោលបំណងអភិវឌ្ឍតំបន់មួយនេះ អោយក្លាយជាសហគមន៍គំរូរបស់ខេត្ត ក្រោមការឧបត្ថម្ភគាំទ្រពី អាជ្ញាធរខេត្ត សហការជាមួយគម្រោងអង្គការនានា និងថវិកាវិភាជន៍ពីមន្ទីរជំនាញផ្សេងៗ មានទស្សនវិស័យ​ជួយដល់ការគ្រប់គ្រង ការពារ និងអភិរក្សធនធានធម្មជាតិ និងជលផល ក្នុងនោះក៏មានការគាំទ្រឧបត្ថម្ភថវិកា​ពីប្រទេសថៃ តាមរយៈការគៀងគរមូលនិធិ របស់ឯកឧត្តម យុទ្ធ ភូថង ព្រមទាំងមានការចូលរួមពីដៃគូ អភិវឌ្ឍន៍​នានាជាច្រើន​ក្នុងការរៀបចំនូវហេដ្ឋារចនាសម្ព័ន្ធ បង្កើតជាភូមិ រៀបចំអោយមានជាសាលារៀន សាលាឃុំ វត្តអារាម និងទីតាំងរដ្ឋបាលផ្សេងទៀតផងដែរ។ ក្នុងនោះផងដែរក៏មានសមិទ្ធិផលរបស់មន្ទីរទេសចរណ៍ខេត្ត បានចូលរួមអភិវឌ្ឍន៍គម្រោងសាងសង់នូវស្ពានប៉េតុងប្រវែង ៦០០ ម៉ែត្រ ចូលក្នុងព្រៃកោងកាងដើម្បីអោយ​ភ្ញៀវទេសចរ បានដើរទស្សនានូវទិដ្ឋភាពព្រៃកោងកាងផ្ទាល់តែម្តង ។

កន្លែងស្នាក់នៅ

១០២.៩ គម

Aloha Beach Bungalow

បញ្ចុះតម្លៃ 25%សម្រាប់សមាជិកបណ្ណដំណើរកម្សាន្តរបស់ក...

១០២.៩ គម

Aloha Beach Bungalow

បញ្ចុះតម្លៃ 25%សម្រាប់សមាជិកបណ្ណដំណើរកម្សាន្តរបស់ក...

១១៨.៤ គម

អ៊ីនឌីភែនដឹនថ៍

ជាសណ្ឋាគារកម្រិត​ផ្កាយ​ ៤ ដែលមានចំនួនបន្ទប់សរុប ១២...

មើលទាំងអស់

កន្លែងបរិភោគ

១៤៩.០ គម

សុខាភ្នំយ៉ាត២

ម្ហូបឆ្ងាញ់ពិសារ អនាម័យស្អាត សេវាល្អ ទីធ្លាធំទូលាយ...

មើលទាំងអស់

រមណីយដ្ឋាន

មើលទាំងអស់

ផ្សារលក់ទំនិញ_វត្ថុអនុស្សាវរីយ៍

១៥០.៣ គម

ផ្សារសាមគ្គី

ជាផ្សារធំនៅក្នុងខេត្តប៉ៃលិន ដែលទាក់ទាញភ្ញៀវទេសចរណ៍...

១៥០.៣ គម

ផ្សារសាមគ្គី

ជាផ្សារធំនៅក្នុងខេត្តប៉ៃលិន ដែលទាក់ទាញភ្ញៀវទេសចរណ៍...

មើលទាំងអស់

មណ្ឌលកម្សាន្តទេសចរណ៍មនុស្សពេញវ័យ និងម៉ាស្សា

មើលទាំងអស់

មធ្យោបាយធ្វើដំណើរ

កង់ ម៉ូតូ រថយន្ត

ទំនាក់ទំនង

អ្នកផ្ដល់ព៌ត៍មានទេសចរណ៍

0.00

  • 5 stars (0%)

    0
  • 4 stars (0%)

    0
  • 3 stars (0%)

    0
  • 2 stars (0%)

    0
  • 1 star (0%)

    0

បញ្ចេញមតិយោបល់

កន្លែងផ្សេងទៀតនៅជិតនេះ

មើលទាំងអស់