You are using an outdated browser. For a faster, safer browsing experience, upgrade for free today.
ដំណើរការ...

សហគមន៍ភូមិអណ្តែតទឹកកំពង់លួង មានទីតាំងស្ថិតនៅក្នុងឃុំកំពងលួង ស្រុកក្រគរ ខេត្តពោធិ៍សាត់ មានចម្ងាយ ៣៧គីឡូម៉ែត្រពីទីរួមខេត្តពោធិ៍សាត់ និង ១៥៩គីឡូម៉ែត្រពីរាជធានីភ្នំពេញ។ ពេលលោក អ្នកធ្វើដំណើរមកដល់ផ្សារក្រគរ មានផ្លូវបំបែកជាបួន រវាងផ្លូវជាតិលេខ៥និង លេខ៥៤ និង ផ្លូវលេខ​៥៣B ត្រង់ទីប្រជុំជនស្រុកក្រគរ និងត្រូវធ្វើដំណើរតាមផ្លូវជាតិលេខ ៥៤ពីទីប្រជុំជន ស្រុកក្រគរ​​ចម្ងាយ ៧គីឡូម៉ែត្រ ។ បន្ទាប់មកត្រូវធ្វើដំណើរឆ្លងកាត់ ភូមិទី៤ សាលាឃុំកំពង់លួង និង អនុវិទ្យាល័យ​កំពង់លួងទើបទៅដល់មាត់ទឹក ដែលនៅទីនោះមានទូកតូចធំនៅតម្រៀបគ្នារង់​ចាំដឹកភ្ញៀវទេសចរ និងដឹកទំនិញ ផ្សេងៗ ទៅផ្គត់ផ្គង់ជីវភាពអ្នករស់នៅលើភូមិបណ្តែតទឹក។

នៅទីនោះ មានភូមិចំនួន៤នៅលើទឹក និង ១ភូមិទៀតនៅលើគោក។ ភូមិលើទឹក មានភូមិទី១ ទី២ ទី៣ និង ទី៥។ នៅក្នុងភូមិមានសេវាគ្រប់យ៉ាងដូចនៅលើគោកដែរ ដូចជា៖ សេវាលក់ទំនិញ ហូបចុក ទំនិញប្រើ​ប្រាស់គ្រប់យ៉ាង លើកលែងតែគ្រឿងយន្តធំៗ ។ មានវត្តខ្មែរ វត្តវៀតណាម ព្រះវិហាគ្រឹះសាសនា មាន​ជនជាតិរស់នៅចម្រុះគ្នាមានខ្មែរ វៀតណាម ចាម ចិន និង មានមុខរបរចម្រុះដូចជានេសាទត្រី និង ជួញដូរ​ផ្សេងៗ ។ ទេសភាព ព្រៃរនាម ឬព្រៃលេចទឹក សត្វស្លាបចុះរកចំណី និង ហិចហើរជាច្រើន​ប្រភេទ ទូកអ្នកនេសាទ ទេសភាពផ្ទៃទឹកទេសភាពភូមិបណ្តែតទឹកពេលយប់ ( ដូចជាទីក្រុង​មួយដែ​ល​កំពុង​អណ្តែតទឹក)។

ការបម្រើសេវាកម្មដឹកភ្ញៀវទេសចរ ក្នុងសហគមន៍នេះមានទូកចំនួន៣២ ( ទូកតូចចំណុះ៣ទៅ៦នាក់ ចំនួន២៧ទូក និងទូកធំចំណុះចាប់ពី៧ដល់៣០នាក់ ចំនួន៣ទូក) សម្រាប់ដឹកភ្ញៀវមើលទេសភាព និង ជីវភាពរស់នៅរបស់អ្នកភូមិ ដោយកំណត់តម្លៃសេវាទូក ១៣ដុល្លារ /មួយម៉ោង(ទូកតូច) ឬ ២ដុល្លារ /នាក់ /ម៉ោង (ទូកសាឡង់)។ ផ្ទះសំណាក់លើទឹក ( Homestay) មានចំនួន៣កន្លែង តម្លៃស្នាក់នៅ ៦ដុល្លា /ម៉ោង /នាក់ /យប់ និង បម្រើសេវាហូបចុកបែបសាមញ្ញៗផងដែរ ជាពិសេសគឺត្រីតែម្តង

 

 

កន្លែងស្នាក់នៅ

១០០.១ គម

អង្គរ ហូវើដ

ជាសណ្ឋាគារកម្រិត​ផ្កាយ​ ៥ ដែលមានចំនួន ២៨៧ បន្ទប់

១០០.១ គម

អង្គរ ហូវើដ

ជាសណ្ឋាគារកម្រិត​ផ្កាយ​ ៥ ដែលមានចំនួន ២៨៧ បន្ទប់

១២០.៨ គម

ហ្គាដិនស៊ិតធី

ជាសណ្ឋាគារកម្រិត​ផ្កាយ​ ៥ ដែលមានចំនួន២៥៤បន្ទប់

មើលទាំងអស់

រមណីយដ្ឋាន

មើលទាំងអស់

ផ្សារលក់ទំនិញ_វត្ថុអនុស្សាវរីយ៍

មើលទាំងអស់

កន្លែងបរិភោគ

មើលទាំងអស់

មណ្ឌលកម្សាន្តទេសចរណ៍មនុស្សពេញវ័យ និងម៉ាស្សា

មើលទាំងអស់

មធ្យោបាយធ្វើដំណើរ

ភ្ញៀវទេសចរអាចធ្វើដំណើរមកកាន់រមណីយដ្ឋាននេះដោយធម្យោបាយធ្វើដំណើរដូចជា៖ រថយន្ត ​ទោចក្រយានយន្ត និងត្រីចក្រយានយន្ត និងទូកទេសចរណ៍។

ទំនាក់ទំនង

ទូរស័ព្ទ៖ ០៩៧ ៩៩៧ ៧៧០០

0.00

  • 5 stars (0%)

    0
  • 4 stars (0%)

    0
  • 3 stars (0%)

    0
  • 2 stars (0%)

    0
  • 1 star (0%)

    0

បញ្ចេញមតិយោបល់

កន្លែងផ្សេងទៀតនៅជិតនេះ

មើលទាំងអស់