You are using an outdated browser. For a faster, safer browsing experience, upgrade for free today.
ដំណើរការ...

សហគមន៍អេកូទេសចរណ៍ជីផាតស្ថិតក្នុងភូមិជីផាត ឃុំជីផាត ស្រុកថ្មបាំងខេត្តកោះកុង មានចម្ងាយ ១២៦គ.មពីក្រុងខេមរភូមិន្ទ ភ្ញៀវទេសចរជាតិអន្តរជាតិអាចធ្វើដំណើរទៅកាន់តំបន់នោះតាមផ្លូវ ជាតិលេខ៤៨​ ត្រង់ចំណុចផ្លូវបំបែកហួសស្ពានអណ្តូងទឹកប្រហែល៥គ.មរួចបន្តដំណើរតាមផ្លូវគ្រួសក្រហម រហូតដល់ភូមិ ជីផាតតែម្តង។ សហគមន៍អេកូទេសចរណ៍ជីផាតបានបង្កើតឡើងក្នុងឆ្នាំ២០០៧ ក្រោមការជួយឧបត្ថម្ភគាំទ្រពី មូលនិធិអង្គការសម័្ពន្ធមិត្តសត្វព្រៃ​ និងមានការចូលរួមពីប្រជាជនក្នុងឃុំ ជីផាត(ភូមិជីផាត ភូមិកំលត ភូមិជាំសា្ល និងភូមិទឹកល្អក់) ក្នុងគោលបំណងការពារធនធានធម្មជាតិរក្សាតម្លៃវប្បធម៌ខ្មែរ និងលើកស្ទួយជីវភាពប្រជាជន អោយបានកាន់តែប្រសើរឡើងបន្ថែមទៀត ជាពិសេសផ្តល់ឱកាសអោយប្រជាជន ក៏ដូចជាភ្ញៀវទេសចរជាតិ អន្តរជាតិ បានចែករំលែកនូវបទពិសោធន៍គ្នាទៅវិញទៅមក ថែមទាំងបានផ្តល់នូវសិទ្ធិអំណាចដល់អាជ្ញាធរ ក្នុងការគ្រប់គ្រងអេកូទេសចរណ៍អាស្រ័យដោយសហគមន៍។ សហគមន៍អេកូទេសចរណ៍ជីផាតបច្ចុប្បន្នកំពុង ត្រូវបានចាត់ទុកជាតំបន់ទេសចរណ៍មួយដ៏សំខាន់ និងទាក់ទាញបំផុតសម្រាប់ភ្ញៀវមកធ្វើទេសចរណ៍បែបផ្សង ព្រេងសិក្សាស្រាវជ្រាវពីបូរាណវិទ្យា ប្រពៃណី វប្បធម៌ អរិយធម៌ និងធម្មជាតិនៃសត្វព្រៃជាដើម។ សហគមន៍ នេះត្រូវបានរាជរដ្ឋាភិបាលចាត់ទុកជាសហគមន៍គំរូ ហើយបានទទួលនូវជ័យលាភីពានរង្វាន់សម្តេចតេជោ សម្រាប់ធុរកិច្ចបៃតងក្នុងវិស័យទេសចរណ៍និងជ័យលាភីផ្ទះស្នាក់កម្ពុជា។ សក្តានុពលទេសចរណ៍សំខាន់ៗក្នុង តំបន់នេះមានៈ

  1. តំបន់ពាង៧០ឬភ្នំពើង និងម្ឈូសបូរាណ
  2. តំបន់ពាងបូរាណនិងម្ឈូសបូរាណភ្នំពេល
  3. តំបន់ពាងបូរាណអូរកី
  4. តំបន់ពាមតាខាត់
  5. អូរស្ពាត
  6. ភ្នំត្រង៉ោល
  7. ឆាយអូសគូថ
  8. វាលប្រាក់
  9. ឆាយទឹកវេទ
  10. ស្ទឹងព្រ័ត
  11. ថ្មអណ្តែត
  12. ដំណាក់ខូស
  13. អូរពាមក្រវ៉ាញ

កន្លែងស្នាក់នៅ

១០៤.៤ គម

ណាតាយ៉ា រីសត

ជាសណ្ឋាគារកម្រិត​ផ្កាយ​ ៤ ដែលមានចំនួនបន្ទប់សរុប 23...

១០៤.៤ គម

ណាតាយ៉ា រីសត

ជាសណ្ឋាគារកម្រិត​ផ្កាយ​ ៤ ដែលមានចំនួនបន្ទប់សរុប 23...

មើលទាំងអស់

កន្លែងបរិភោគ

១៤១.៤ គម

បឹងធម្មជាតិ II

មានម្ហូបកម្មង់ភ្លាមៗ ពិសេសៗច្រើនមុខ និងមានរសជាតិឈ្...

មើលទាំងអស់

រមណីយដ្ឋាន

មើលទាំងអស់

ផ្សារលក់ទំនិញ_វត្ថុអនុស្សាវរីយ៍

មើលទាំងអស់

មណ្ឌលកម្សាន្តទេសចរណ៍មនុស្សពេញវ័យ និងម៉ាស្សា

មើលទាំងអស់

មធ្យោបាយធ្វើដំណើរ

អាចធ្វើដំណើរដោយឡាន ម៉ូតូ កង់

ទំនាក់ទំនង

0.00

  • 5 stars (0%)

    0
  • 4 stars (0%)

    0
  • 3 stars (0%)

    0
  • 2 stars (0%)

    0
  • 1 star (0%)

    0

បញ្ចេញមតិយោបល់

កន្លែងផ្សេងទៀតនៅជិតនេះ

១៣៦.៧ គម

កោះពោធិ៍

កោះពោធិ៍គឺជាកោះមួយទៀតដែលមានទេសភាពស្រស់ស្អាតដែលអាចត...

មើលទាំងអស់