តាខ្មៅ ហ្គូដហ៊ែល ហូថេល
ជាសណ្ឋាគារកម្រិតផ្កាយ ៣ ដែលមានចំនួនបន្ទប់សរុប ៣៣...
ជាទឹកដីចំណាស់មួយសម្បូរប្រាសាទបុរាណជាច្រើន ដែលបុព្វបុរសខ្មែរបានបន្សល់ទុកឲ្យកូនចៅជំនាន់ក្រោយបានឃើញ បានស្គាល់ស្នាដៃរបស់ដូនតា និងជាមោទនភាពសម្រាប់អ្នកជំនាន់នេះទៀតផង។ ប្រាសាទពណ្ណរាយ ស្ថិតនៅលើកំពូលភ្នំធ្វើបុណ្យ ដែលមានកំពស់ ១៤០ម៉ែត្រ នៅក្នុងភូមិច្រណូកលិច ឃុំច្រណូក ស្រុកកំពង់លែង មានចម្ងាយ ១៣គ.ម ពីទីរួមស្រុកកំពង់លែង និងមានចម្ងាយប្រមាណ ២៨គ.ម ពីក្រុងកំពង់ឆ្នាំង។ ប្រាសាទនេះជាប្រាសាទមួយក្នុងចំណោមប្រាសាទនានា ដែលមាននៅក្នុងទឹកដីស្រុកកំពង់លែង តួប្រាសាទទាំងមូលទ្រុឌទ្រោមណាស់ទៅហើយ ដុំថ្មជ្រុះរប៉ាត់រប៉ាយពេញទីធ្លាប្រាសាទ ដែលទាមទារឲ្យមានការយកចិត្តទុកដាក់អភិរក្ស និងថែទាំប្រាសាទចំណាស់មួយនេះជាបន្ទាន់។ នៅច្រកទ្វារចូលប្រាសាទ គ្មានសេសសល់ក្បាច់ចម្លាក់អ្វីឡើយ មានតែស្នាមប្រេះស្រាំ ឥដ្ឋធ្លាក់ចុះគួរឱ្យសង្វេគក្រៃលែង។ នៅជុំវិញប្រាសាទទាំង២នេះ នៅសេសសល់សសរពេជ្រ ផ្ដែរ និងបំណែកថ្មប្រាសាទជាច្រើន ត្រូវបានគេឃើញសេសសល់នៅខាងមុខប្រាសាទ។ ប្រាសាទពណ្ណរាយសង់នៅលើកំពូលភ្នំធ្វើបុណ្យ មានផ្ទៃរាបស្មើប្រមាណជា ៥០ម៉ែត្រ គុណ៣០ម៉ែត្រ។ ប្រាសាទនេះមានប្រាង្គពីរបែរមុខទៅទិសខាងលិច សង់ពីឥដ្ឋ និងថ្មភក់ មានទ្វារ២ បែរទៅទិសខាងលិច ដែលទ្វារនីមួយៗ មានរំលេចដោយផ្តែរមានក្បាច់រចនាយ៉ាងរស់រវើក។ ប្រាសាទនេះសាងសង់នៅសតវត្សរ៍ទី៧-៨ ដើម្បីឧទ្ទិសដល់លទ្ធិព្រហ្មញ្ញសាសនា។ នៅប្រាសាទពណ្ណរាយនេះ ភ្ញៀវទេសចរ ដែលបានទៅទស្សនានៅទីនោះ បើសម្លឹងទៅទិសខាងកើត ពួកគេនឹងបានឃើញទេសភាពដ៏ស្រស់ត្រកាលនៃភ្នំជ័យជាតិ ភ្នំជ័យទ័ត ភ្នំធ្លក និងមានវត្តអារាមមួយ ដែលជាទីរមណីយដ្ឋានដ៏ពេញនិយមនៅក្នុងស្រុកកំពង់លែង នេះតែម្តង។
ជាសណ្ឋាគារកម្រិតផ្កាយ ៣ ដែលមានចំនួនបន្ទប់សរុប ៣៣...
ជាសណ្ឋាគារកម្រិតផ្កាយ ៣ ដែលមានចំនួនបន្ទប់សរុប ៣៣...
ជាសណ្ឋាគារ ដែលមានចំនួនបន្ទប់សរុប ២៥ បន្ទប់ (គ្រែ១:...
ជាភោជនីយដ្ឋានមានបំរើអាហារពេលព្រឹក និងមានអនាម័យស្អា...
ជាភោជនីយដ្ឋានមានបំរើអាហារពេលព្រឹក និងមានអនាម័យស្អា...
ជាភោជនីយដ្ឋាននៅក្រុងអង្គរ និងមានអនាម័យស្អាត សេវាល្...
ផ្សារកំពង់ប្រណាក ស្ថិតនៅក្នុងក្រុងព្រះវិហារ ទីប្រជ...
ផ្សារកំពង់ប្រណាក ស្ថិតនៅក្នុងក្រុងព្រះវិហារ ទីប្រជ...
មានលក់វាយនភណ្ឌ វត្ថុអានុស្សាវរីយ៍គ្រប់ប្រភេទ
ជាប្រភេទមណ្ឌលកម្សាន្តរាំកំសាន្តបើកដំណើការអាជីវកម្ម...
ជាប្រភេទមណ្ឌលកម្សាន្តរាំកំសាន្តបើកដំណើការអាជីវកម្ម...
ជាមជ្ឈមណ្ឌលច្រៀងលេងកម្សាន្ដ ដែលមានបម្រើម្ហុបអាហារ ...
សហគមន៍ចំបក់ហោះ សំបូរទៅដោយដើមចំបក់ អាចដើរផ្សងព្រេងក...
សហគមន៍ចំបក់ហោះ សំបូរទៅដោយដើមចំបក់ អាចដើរផ្សងព្រេងក...
ទន្លេបាទី ជាគោលដៅទេសចរណ៍បែប វប្បធម៌ ប្រវត្តិសាស្ដ្...
ម៉ូតូ ឡាន គោយន្ត.....
5 stars (0%)
4 stars (0%)
3 stars (0%)
2 stars (0%)
1 star (0%)
រមណីយដ្ឋានឆាយសន្ទរ ជារមណីយដ្ឋានបែបធម្មជាតិ ដែលមានទ...
ភ្នំនាងកង្រី ជាភ្នំមួយដែលមើលពីចម្ងាយទៅឃើញដូចមនុស្ស...
ឌឹផាកខំម្យូនីធីម៉ល ជាម៉លមួយក្នុងរាជធានីភ្នំពេញ ដែល...