You are using an outdated browser. For a faster, safer browsing experience, upgrade for free today.
ដំណើរការ...

រមណីយដ្ឋានភ្នំសំបុក

 រមណីយដ្ឋានភ្នំសំបុក៖ជារមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្រ ចម្ងាយ ១០គ.ម តាមផ្លូវខេត្តលេខ៣៧៧ ទៅស្ទឹងត្រែង ស្ថិតនៅ ឃុំថ្មគ្រែ ស្រុកចិត្របុរី ខេត្តក្រចេះ។

ភ្នំសំបុក ជាកូនភ្នំតូចមួយមានកំពស់ប្រមាណ ៧០ម ស្ថិតនៅ ២០០ម ខាងកើតផ្លូវ ។ មានផ្លូវតូច​មួយក្រាលក្រួសក្រហម បែកខាងស្ដាំដៃ ចូលទៅដល់ជើងភ្នំ ។

ទីភ្នំដុះទៅដោយរុក្ខជាតិជាច្រើនប្រភេទ ដែលមានវាយឈ្មោះវិឡាសាស្រ្ត នៃប្រភេទរុក្ខជាតិនីមួយៗ ភ្ជាប់ទៅនឹងដើម។ ទីភ្នំមាន៣ថ្នាក់នឹងមានជណ្ដើរថ្មឡើង៣ជាន់។ ភ្ញៀវអាចឡើងទៅដល់ជាន់ទី១តាមជណ្ដើថ្ម ឬបើករថយន្ដឡើង វង់តាមផ្លូវចាក់ស៊ីម៉ង់បាន។ នៅលើភ្នំមានកូនវិហារ កុដិ និងតូបជាច្រើនដែលជាទីស្នាក់នៅរបស់ព្រះសង្ឃ និងតាជី យាយជី។ ជាន់នីមួយៗមានផ្លូវព័ទជុំវិញ​ និងមានបង់សម្រាប់ភ្ញៀវអង្គុយយកខ្យល់អាកាសត្រជាក់បរិសុទ្ធ និងគយគន់ទិដ្ឋភាពស្រែចម្ការភូមិអ្នកស្រុក និងទន្លេមេគង្គ ។ ហើយក៏ជាទីកន្លែងធ្វើវិប្បស្សនាសមាទានសីលដ៏ស្ងប់ស្ងាត់។

 

សកម្មភាពទេសចរ ៖ សម្រាប់ភ្ញៀវគឺអាច​ដើកម្សាន្តលើភ្នំដើម្បីស្រូបខ្យល់អាកាសបរិសុទ្ធ និងគយគន់ទេសភាពវាលស្រែ ព្រៃព្រឹក្សា និងដងទន្លេមេគង្គដ៏ស្រស់ស្អាត។ ហើយក៏ជាទីកន្លែងសក្ការៈបូជា និងធ្វើសមាធិ(វិបស្សនា) សម្រាប់អ្នកមានជំនឿ និងគោរពព្រះពុទ្ធសាសនា ផងដែរ។

តាមការនិទាន កាលដើមឡើយជើងភ្នំសំបុកមានរ៉ែមាសយ៉ាងច្រើន រហូតដល់ជាងទងស្ដេចទៅធ្វើគ្រឿងអលង្កានៅទីនោះ ។ ប្រជាជនក៏ហៅទីនៅថា សំបុកមាស រួចក្រោយមកក៏ក្លាយជា ភ្នំសំបុកមក​ទល់សព្វថ្ងៃនេះ ។

កន្លែងស្នាក់នៅ

មើលទាំងអស់

កន្លែងបរិភោគ

១៦១.៨ គម

ប្រោន ខហ្វហ្វី

មានកាហ្វេ និងមានអនាម័យស្អាត សេវាល្អ ម្ហូបឆ្ងាញ់ ព្...

មើលទាំងអស់

ផ្សារលក់ទំនិញ_វត្ថុអនុស្សាវរីយ៍

១៦២.៣ គម

ផ្សាររាត្រី

ផ្សាររាត្រី ផ្សារនេះទទួលបានភាពពេញនិយមក្នុងស្រទាប់...

១៦២.៣ គម

ផ្សាររាត្រី

ផ្សាររាត្រី ផ្សារនេះទទួលបានភាពពេញនិយមក្នុងស្រទាប់...

១៦២.៣ គម

ផ្សារចាស់

ផ្សារចាស់ ប្រសិនបើអ្នកចង់បានរសជាតិនៃជីវិតទីផ្សារព...

មើលទាំងអស់

មណ្ឌលកម្សាន្តទេសចរណ៍មនុស្សពេញវ័យ និងម៉ាស្សា

មើលទាំងអស់

សហគមន៍ទេសចរណ៍

មើលទាំងអស់

មធ្យោបាយធ្វើដំណើរ

ទេសចរអាចធ្វើការជួលកង់ ឫម៉ូតូក្នុងក្រុងក្រចេះ រួចធ្វើតំដើរតាមបណ្តោលទន្លេឆ្ពោះទៅកាន់ទិសខាងជើងចង្ងាយប្រមាណ១០គីឡូម៉ែត្រនៅខាងស្តាំដៃ ចង្ងាយ២៥០ម៉ែត្រពីផ្លូវខេត្តលេខ៣៧៧ លោកអ្នកនឹងឃើញភ្នំនោះ

ទំនាក់ទំនង

0.00

  • 5 stars (0%)

    0
  • 4 stars (0%)

    0
  • 3 stars (0%)

    0
  • 2 stars (0%)

    0
  • 1 star (0%)

    0

បញ្ចេញមតិយោបល់

កន្លែងផ្សេងទៀតនៅជិតនេះ

មើលទាំងអស់