You are using an outdated browser. For a faster, safer browsing experience, upgrade for free today.
ដំណើរការ...

ទឹកឈូ គឺជាជ្រោះមួយដែលកើតឡើងពីការប្រសព្វគ្នានៃបណ្ដាជ្រោះជាច្រើននៃភ្នំទាំងឡាយរបស់ប្រជុំភ្នំដំរី ហើយភាពប្រសព្វគ្នានេះបានបញ្ចប់នៅតំបន់ទឹកឈូបច្ចុប្បន្នរួចហូរតភ្ជាប់ជាមួយព្រែកកំពង់បាយ (ព្រែកកំពត) ចុះទៅសមុទ្រ។

         ភាពក្រវិចក្រវៀន នៃជ្រោះទឹកឈូតាមជំរាលនៃបណ្ដាភ្នំទាំងឡាយដែលពោរពេញដោយធម្មជាតិដ៏ល្អត្រកាលលាយឡំគ្នានោះបានបង្កើតជាសោភ័ណភាព ឆើតឆាយ អស្ចារ្យ ចេញពីធម្មជាតិគ្មានកែច្នៃ។ ទឹកជ្រោះនេះបានពុះជ្រែកជ្រលងភ្នំបង្កើតបានជាខ្សែទឹកហូរលានលឺរំពងកាត់ព្រៃព្រឹក្សាខួបប្រាំង វស្សា មិនដាច់រយៈ។ នៅរដូវវស្សាទឹកជ្រោះនេះបានឡើងកំពស់ពី១ម ទៅ២,៥០ម ប៉ុន្ដែនៅកន្លែងខ្លះទឹកជ្រោះក៏មិនសូវមានជម្រៅប៉ុន្មានដែរ ដោយសារទីនោះមានអាងធម្មជាតិ ដែលអាចផ្ទុកទឹកបានច្រើនលានម៉ែត្រត្រីគុណ ព្រមទាំងអាចបន្ថយបានខ្លះនូវកំលាំងទឹកហូរដែរ។ នៅតាមដងជ្រោះ និងក្នុងជ្រោះ តាំងពីចំណុចប្រសព្វដើមរហូតដល់ចំណុចព្រំប្រទល់ទឹកប្រៃ និងទឹកសាបពោរពេញដោយរុក្ខជាតិតូច ធំ ដុះប្រជ្រៀតគ្នាអមតាមមាត់ជ្រោះ ចោលម្លប់មួយផ្នែកគ្រប់ដណ្ដប់ជ្រោះ ដែលមានទឹកហូរថ្លាឈ្វេងឆ្លុះដល់បាតដី ព្រមទាំងហូរកាត់ផ្ទាំងសិលាតូច ធំ ដុះរកេតរកូតពេញផ្ទៃជ្រោះ ជាហេតុធ្វើអោយទឹកជ្រោះទឹកឈូមានភាពត្រជាក់ជាអលជ្ជី។ នៅជិតកន្លែងព្រំប្រទល់ទឹកប្រៃ និងទឹកសាប ទឹកជ្រោះបានហូរព័ទ្ធកោះតូចមួយ ដែលប៉ែកខាងកើតកោះ គេអាចចុះងូតទឹកបាននៅរដូវវស្សា។ ជ្រោះខាងកើតកោះនេះនារដូវវស្សា ទឹកហូរមានល្បឿនពុំខ្លាចដូចខាងលិចទេ ដោយមានផ្ទាំងថ្មធំៗជាច្រើនជារនាំងទប់បន្ថយល្បឿនទឹក (រដូវវស្សាភ្លៀងអាចងូតទឹកបាន) ចំណែកខែប្រាំងវិញ ទឹកពុំអាចហូរកាត់រនាំងថ្មបានឡើយ ឯប៉ែកខាងលិចកោះវិញ ទឹកអាចហូរបានទាំងប្រាំង និងវស្សា។ កោះតូចនេះមាន       បណ្ដោយប្រមាណ៨២០ម ទទឹង២៣០ម ចំណែកនៅលើកោះនេះ មានដើមរុក្ខជាតិនានា ដុះច្រូងច្រាងលើពុំនូកខ្សាច់ដ៏ស ក្បុស បង្កើតបានជាកន្លែងសម្រាកយ៉ាងមនោរម្យ។

            ក្នុងលក្ខណៈសម្បត្តិនៃភូមិសាស្រ្ដដ៏ល្អប្រណិតនេះ ជ្រោះទឹកឈូបានផ្ដល់អំណោយផលពីធម្មជាតិនូវផលប្រយោជន៍៣សំខាន់ សំរាប់មនុស្សជាតិ ពិសេសប្រជាជនខេត្តកំពតគឺៈ

            -ជារមណីយដ្ឋានធម្មជាតិមួយ សម្រាប់បំរើការសប្បាយរីករាយ ដល់ជនទាំងឡាយពោលគឺ ការកំសាន្ដដោយងូតទឹកជ្រោះដ៏ត្រជាក់ដោយពុំខ្លាចមានជំងឺគ្រុនចាញ់។

            -ជាកន្លែងដែលសាងសង់វារីអគ្គីសនី។

            -ផ្ដល់ទឹកសម្រាប់បម្រើនូវការប្រើប្រាស់គ្រប់បែបយ៉ាង តាមតម្រូវការនៃជីវភាពរស់នៅរបស់ប្រជា-

ជននៅជិតតំបន់នោះពិសេសក្រុងកំពត។

 

កន្លែងស្នាក់នៅ

មើលទាំងអស់

កន្លែងបរិភោគ

១១៤.១ គម

ឃីងដុម អង្គរ

ជាភោជនីយដ្ឋាននៅក្រុងអង្គរ និងមានអនាម័យស្អាត សេវាល្...

មើលទាំងអស់

ផ្សារលក់ទំនិញ_វត្ថុអនុស្សាវរីយ៍

មើលទាំងអស់

មណ្ឌលកម្សាន្តទេសចរណ៍មនុស្សពេញវ័យ និងម៉ាស្សា

មើលទាំងអស់

សហគមន៍ទេសចរណ៍

មើលទាំងអស់

មធ្យោបាយធ្វើដំណើរ

  • ម៉ូតូ/កង់
  • រថយន្ត
  • ឡានក្រុង
  • រថភ្លើង

ទំនាក់ទំនង

ទំនាក់ទំនងតាមរយៈ 098 444 085/ 085 844 486

អ៊ីម៉េលៈ narariddh.simrpe.mot@gmail.com

0.00

  • 5 stars (0%)

    0
  • 4 stars (0%)

    0
  • 3 stars (0%)

    0
  • 2 stars (0%)

    0
  • 1 star (0%)

    0

បញ្ចេញមតិយោបល់

កន្លែងផ្សេងទៀតនៅជិតនេះ

១.០ គម

សួនសត្វទឹកឈូ

សួនសត្វទឹកឈូ មានចិញ្ចឹមសត្វ និងដាំដំណាំហូបផ្លែ មើល...

មើលទាំងអស់