You are using an outdated browser. For a faster, safer browsing experience, upgrade for free today.
ដំណើរការ...

ភ្នំព្រះរាជទ្រព្យ គឺជារមណីយដ្ឋានទេសចរណ៍បែបវប្បធម៌ ប្រវត្តិសាស្ត្រ និងជា បូជនីយដ្ឋានពេញនិយមមួយសម្រាប់ពុទ្ធសាសនិកជន។ ភ្នំព្រះរាជទ្រព្យមានទីតាំងស្ថិតនៅឃុំផ្សារដែក និង​​ឃុំភ្នំបាត ស្រុកពញាឭ ខេត្តកណ្តាល និងមានចំងាយផ្លូវប្រមាណជា៥១ គីឡូម៉េត្រពីទីរួមខេត្ត។

សាវតារប្រវត្តិសាស្រ្ដបញ្ជាក់ថា ភ្នំព្រះរាជទ្រព្យគឺជា អតីត​រាជធានី​នា​សតវត្សរ៍​ទី ១៧ (ពី​ឆ្នាំ​១៦១៨ ដល់​ឆ្នាំ ១៨៦៦)នៃព្រះបាទជ័យជេដ្ឋាទី២ មានឈ្មោះជារាជធានីថា ព្រះ​បរម​រាជ​វាំង​មហា​នគរ​ឧដុង្គ-មាន​ជ័យ​បុរី​រម្យ​ឧត្តមរាជ​និវេសន​ដ្ឋាន ដែល​​ហៅ​ខ្លី​ថា ក្រុង​ឧដុង្គ​មានជ័យ។  លុះឆ្នាំ១៨៦៦ ក្រុងឧត្តុង្គមានជ័យត្រូវបានបោះបង់ដោយព្រះបាទនរោត្តម ក្រោយពីទ្រង់សព្វព្រះរាជហឬទ័យត្រឡប់មកកសាងរាជធានីចតុមុខមង្គលសារជាថ្មី។

រាប់ពីជើង ទៅ ចង្កេះដល់កំពូលភ្នំ ភ្នំព្រះរាជទ្រព្យ ប្រកបដោយបេតិកភណ្ឌជាតិច្រើនសន្ធឹកពិសេសនូវច្រូងភ្នំដ៏ខ្ពស់បានបង្ហាញនូវប្រាង្គទាំងប្រាំនៃចេតិយផុសចេញពីទេសភាពដ៏វែងអន្លាយ។

ភ្នំព្រះរាជទ្រព្យមាននូវគោលដៅទេសចរណ៍ជាច្រើនចំណុចដែលមានការរៀបរាប់ពីដំណើរពីចេតិយ៍ស្ដេចអង្គមួយទៅអង្គមួយទៀតនៃសម័យលង្វែក ឧត្តុង្គ ព្រមទាំងព្រះរាជវង្សានុវង្ស វិហារខ្មែរនានា កន្លែងសក្ការៈបូជានៃអតីតមេទ័ពខ្មែរមានមហិទ្ធិរិទ្ធគឺ តាដំបងដែក  ព្រះសក្យមុនីចេតិយ៍កោដ្ឋមាសនៃសិរីរិកធាតុព្រះពុទ្ធ ផ្លូវដំណើរនៅក្រោមសក្យមុនីចេតិយ៍មានតម្កល់បដិមាព្រះពុទ្ធតូចៗចំនួន ១២៥០អង្គដែលជាតំណាងព្រះអរហន្ដព្រះអង្គដែលទ្រង់បំបួសធំជាងគេនៅថ្ងៃដាក់អាយុសង្ខារ។ ចេតិយ៍ដែលត្រូវបានសាងសង់នៅលើកំពូលភ្នំបានក្លាយជានិមិត្តរូបមួយដែលចែងចាំងនៃម្លប់ព្រះពុទ្ធសាសនាប្រដូចនឹងជំនាន់អាណាចក្រខ្មែរនាព្រហ្មញ្ញសាសនាដែលតែងតែកសាងប្រាសាទនៅទីខ្ពស់ដូចជាភ្នំតំណាងឱ្យឋាននៃអាទិទេពផងដែរ។

ហេតុដូចនេះ បើចង់ចំណាយពេលសិក្សាស្រាវជ្រាវច្បាស់លាស់ពីប្រវត្តិសាស្រ្ដ និង​កម្សាន្ដទៀតនោះ ភ្នំព្រះរាជទ្រព្យមួយនេះ អាចត្រូវឱ្យអ្នកទេសចរជាតិ ក៏ដូចជាអន្ដរជាតិហោចណាស់ក៏ប្រើពេលវេលាកន្លះថ្ងៃទៅមួយថ្ងៃដែរ។

កន្លែងស្នាក់នៅ

មើលទាំងអស់

កន្លែងបរិភោគ

មើលទាំងអស់

ផ្សារលក់ទំនិញ_វត្ថុអនុស្សាវរីយ៍

មើលទាំងអស់

មណ្ឌលកម្សាន្តទេសចរណ៍មនុស្សពេញវ័យ និងម៉ាស្សា

មើលទាំងអស់

សហគមន៍ទេសចរណ៍

មើលទាំងអស់

មធ្យោបាយធ្វើដំណើរ

ភ្ញៀវទេសចរអាចធ្វើដំណើរមកកាន់រមណីយដ្ឋាននេះដោយធម្យោបាយធ្វើដំណើរដូចជា៖ រថយន្ត ទោចក្រយានយន្ត និងត្រីចក្រយានយន្ត។

ទំនាក់ទំនង

0.00

  • 5 stars (0%)

    0
  • 4 stars (0%)

    0
  • 3 stars (0%)

    0
  • 2 stars (0%)

    0
  • 1 star (0%)

    0

បញ្ចេញមតិយោបល់

កន្លែងផ្សេងទៀតនៅជិតនេះ

០.០ គម

ភ្នំឧត្តុង្គ

ភ្នំ​ឧត្តុង្គ​ ជាអតីត​រាជធានី​នាសតវត្សរ៍ទី ១៧ ចាប់...

០.៦ គម

វត្តសន្តិវ័ន្ត

វត្តសន្តិវ័ន្ត គឺជាទីតាំងសាសនាមួយដ៏ធំស្ថិតនៅខាងលិច...

មើលទាំងអស់