You are using an outdated browser. For a faster, safer browsing experience, upgrade for free today.
ដំណើរការ...

ទេសចរណ៍ធម្មជាតិ គឺជាប្រភេទមួយនៃទេសចរណ៍ដ៏មាននិរន្ដភាពដែលធ្វើអោយភ្ញៀវទេសចរអាចទទួលបាននូវបទពិសោធន៍ល្អៗ និងភាពសប្បាយរីករាយជាមួយធនធានធម្មជាតិ ធនធានវប្បធម៌តាមរយៈសកម្មភាពរៀបចំ និងការចូលរួមគ្រប់គ្រងដោយសហគមន៍មូលដ្ឋាន ហើយទេសចរណ៍ធម្មជាតិក៏ជាវិធីសាស្រ្ដមួយផងដែរសំរាប់ជួយប្រជាជនក្នុងការរកប្រាក់ចំណូលដើម្បីទ្រទ្រង់ជីវភាពរស់នៅរបស់ពួកគេ។ ប្រជាសហ-គមន៍នៅក្នុងឃុំព្រែកត្នោតទាំងមូលបានសហការ និងឯកភាពគ្នាបង្កើតនូវតំបន់ទេសចរណ៍ធម្មជាតិមួយដែលមានឈ្មោះថាព្រែកត្នោត ឬហៅតាមភាសាក្នុងតំបន់ «អន្លង់ធំ» ដែលគ្របដណ្ដប់នៅលើផ្ទៃដីចំនួន ១៧៧ហិកតា ជាដីព្រៃដែលប្រគល់ដោយឧទ្យានជាតិព្រះមុនីវង្ស «បូកគោ» ក្នុងគោលបំណងដើម្បីជួយថែរក្សាធនធានក្នុងតំបន់អោយមាននិរន្ដរភាព និងលើកកំពស់ជីវភាពរស់នៅរបស់ប្រជាជនមូលដ្ឋាន។

            ឃុំព្រែកត្នោតមានទីតាំងភូមិសាស្រ្ដស្ថិតនៅក្នុងស្រុកទឹកឈូ ខេត្តកំពត មានចម្ងាយ៣០គីឡូម៉ែត្រពីទីរួមខេត្តកំពត តាមផ្លូវជាតិលេខ៣ តាមផ្លូវឆ្ពោះមកកាន់ឧទ្យានជាតិព្រះមុនីវង្ស «បូកគោ» និងចម្ងាយ៧៥គីឡូម៉ែត្រពីខេត្តព្រះសីហនុ តាមបណ្ដោយផ្លូវជាតិលេខ៤ កាត់ត្រង់ចំនុចផ្លូវបំបែកវាលរេញ។ ឃុំព្រែកត្នោតមានផ្ទៃដីសរុបចំនួន ២០០៦ហិកតា និងគ្របដណ្ដប់ដោយភូមិ៤គឺៈ ភូមិចង្ហោន ព្រែកត្នោត ព្រែកក្រែង និង ត្រពាំងរពៅ។

កន្លែងស្នាក់នៅ

១០០.១ គម

រចនា

មានបន្ទប់ស្អាត ធំទូលាយ និងមានផាសុខភាព

១០០.១ គម

រចនា

មានបន្ទប់ស្អាត ធំទូលាយ និងមានផាសុខភាព

១០០.៩ គម

អាលីសវីឡា

ទីធ្លាធំទូលាយ បរិយាកាសល្អ មានសួនច្បារលំហែកាយ មានចំ...

មើលទាំងអស់

កន្លែងបរិភោគ

១០០.៧ គម

តាឧត្តម

មានម្ហូបកុម្មង់ភ្លៀមៗ ក្តៅៗទាន់ចិត្ត និងមានរសជាតិឈ...

មើលទាំងអស់

ផ្សារលក់ទំនិញ_វត្ថុអនុស្សាវរីយ៍

មើលទាំងអស់

មណ្ឌលកម្សាន្តទេសចរណ៍មនុស្សពេញវ័យ និងម៉ាស្សា

មើលទាំងអស់

សហគមន៍ទេសចរណ៍

មើលទាំងអស់

មធ្យោបាយធ្វើដំណើរ

មានចម្ងាយ៣០គីឡូម៉ែត តាមបណ្ដោយផ្លូវជាតិលេខ៣ (កំពត-ព្រះសីហនុ)

ទំនាក់ទំនង

ទំនាក់ទំនងតាមរយៈ 098 444 085/ 085 844 486

អ៊ីម៉េលៈ narariddh.simrpe.mot@gmail.com

Facebook: មន្ទីរទេសចរណ៍ខេត្ដកំពត Department of Kampot Tourism Cambodia

Youtube: Kampot Department of Tourism

Website: www.kampottourism.gov.kh

0.00

  • 5 stars (0%)

    0
  • 4 stars (0%)

    0
  • 3 stars (0%)

    0
  • 2 stars (0%)

    0
  • 1 star (0%)

    0

បញ្ចេញមតិយោបល់

កន្លែងផ្សេងទៀតនៅជិតនេះ

១០០.៤ គម

តារាសាគរ

"តារាសាគរ"ជារមណីយដ្ឋានទេសចរណ៍បែបធម្មជាតិកែឆ្នៃ រមណ...

មើលទាំងអស់