You are using an outdated browser. For a faster, safer browsing experience, upgrade for free today.
ដំណើរការ...

«ព្រែកទាល់» ជាតំបន់ជីវចម្រុះមួយក្នុងចំណោមបីរបស់បឹងទន្លេសាប។ ជាមួយនឹងជម្រកសត្វស្លាបដ៏ធំ និងគួរឲ្យទាក់ទាញ ព្រែកទាល់បានក្លាយទៅជាតំបន់មួយដែលទទួលបានភ្ងៀវទេសចរជាច្រើនរៀងរាល់ឆ្នាំ។ ទីនេះជាកន្លែងមួយដែលប្រមូលផ្ដុំនូវសត្វស្លាបដ៏កម្រជាច្រើនប្រភេទមករស់នៅច្រើនយ៉ាងច្រើនសម្បើម និងបង្កើតជាសំបុករស់នៅយ៉ាងគួរឲ្យចង់ទស្សនា។ នៅក្នុងចន្លោះខែ ធ្នូ ដល់ ខែ កុម្ភៈ ភ្ងៀវទេសចរនឹងបានឃើញការប្រមូលផ្ដុំដ៏អស្ចារ្យរបស់សត្វបក្សីនានា ដូចដែលអ្នកតែងតែឃើញនៅក្នុងវីឌីឯកសារសត្វនោះផងដែរ។ នៅពេលដែលទឹកនាតំបន់ផ្សេងចាប់ផ្ដើមស្រក សត្វបក្សីមកពីគ្រប់ទិសទីបានមកជួបជុំគ្នានៅទីនេះ។ បក្សីទាំងនោះនៅតែបន្តរស់នៅក្នុងតំបន់នេះរហូតដល់ចុងខែ កុម្ភៈ ប៉ុន្តែទឹកមិនសូវជាច្រើនដូចពេលមុនប៉ុន្មាននោះទេ។ ហើយលោកអ្នកក៏អាចឃើញមានសត្វទាំងនេះផងដែរនៅក្នុងអំឡុងខែ កញ្ញា ប៉ុន្តែវាមិនសូវមានចំនួនច្រើនប៉ុន្មាននោះទេ។អ្នកជំនាញបានបញ្ជាក់ថា ពេលវេលាដែលល្អបំផុតសម្រាប់ការទស្សនាសត្វនៅទីនេះគឺពេលព្រឹកព្រលឹម និងពេលរសៀល។ ដូច្នេះបើអ្នកចង់ទស្សនាទិដ្ឋភាពដ៏អស្ចារ្យរបស់សត្វស្លាបទាំងនេះ អ្នកត្រូវតែចំណាយពេលមួយយប់ក្នុងការស្នាក់នៅក្នុងតំបន់ព្រែកទាល់។ ដែលលោកអ្នកអាចស្នាក់អាស្រ័យនៅក្នុងការិយាល័យបរិស្ថានព្រែកទាល់បាន ជាមួយនឹងការរៀបចំការស្នាក់នៅបែបសាមញ្ញប៉ុន្តែអាចទទួលយកបានជាមួយតម្លៃចន្លោះ ១៥ ទៅ ២០ ដុល្លាតែប៉ុណ្ណោះ។ សម្រាប់ការទស្សនានៅទីនោះអ្នកអាចនឹងចំណាយច្រើនបន្តិច ព្រោះអ្នកត្រូវធ្វើដំណើរតាមទូកហើយវាក៏មានតម្លៃមិនថោកប៉ុន្មាននោះទេ។ មុននឹងទៅដល់ទីនោះអ្នកត្រូវធ្វើដំណើរទៅកាន់កំពង់ផែចុងឃ្នាស ឬកំពង់ផែមេជ្រៃ (អាស្រ័យទៅលើកម្ពស់ទឹក) ហើយអ្នកត្រូវជួលទូកទៅកាន់ព្រែកទាល់ដោយចំណាយពី ៤៥ ទៅ ៥០ដុល្លាសម្រាប់ទូកមួយ (អាចជិះបានពី ៣ ទៅ ៤នាក់) ពេលទៅដល់ទីនោះអ្នកត្រូវចំណាយថ្លៃទូកតូចមួយទៀតដែលមានតម្លៃ ចន្លោះពី ៣៥ ទៅ ៤៥ ដុល្លាសម្រាប់ការទស្សនាព្រៃ និងសត្វស្លាប(រយៈពេលប្រហែលមួយម៉ោង)។ សម្រាប់ការចំណាយរបស់អ្នកនៅតំបន់ទេសចរណ៍ព្រែកទាល់ គឺមានន័យថាលោកអ្នកបានចូលរួមចំណែកនៅក្នុងការជួយលើវិស័យអប់រំនៅតំបន់នោះផងដែរ៕

កន្លែងស្នាក់នៅ

១២០.៧ គម

រ៉ូប៊ីរីស៊ត

រ៉ូប៊ីរីស៊ត ស្ថិតនៅភូមិក្បាលព្រលាន សង្កាត់អូតាវ៉ៅ ...

មើលទាំងអស់

កន្លែងបរិភោគ

១២១.៤ គម

សុខាភ្នំយ៉ាត២

ម្ហូបឆ្ងាញ់ពិសារ អនាម័យស្អាត សេវាល្អ ទីធ្លាធំទូលាយ...

១២១.៤ គម

សុខាភ្នំយ៉ាត២

ម្ហូបឆ្ងាញ់ពិសារ អនាម័យស្អាត សេវាល្អ ទីធ្លាធំទូលាយ...

១២១.៨ គម

ប៉ៃលិនស៊ីធី

រួសរាយរាក់ទាក់ជាមួយភ្ញៀវ មានអនាម័យស្អាត សេវាល្អ&nb...

មើលទាំងអស់

រមណីយដ្ឋាន

១.២ គម

ព្រែកទាល់

មានចំងាយ ៩៨គីឡូម៉ែតពីទីរួមខេត្ត ជាទីកន្លែងសហគមន៍អេ...

មើលទាំងអស់

ផ្សារលក់ទំនិញ_វត្ថុអនុស្សាវរីយ៍

១២១.៦ គម

ផ្សារសាមគ្គី

ជាផ្សារធំនៅក្នុងខេត្តប៉ៃលិន ដែលទាក់ទាញភ្ញៀវទេសចរណ៍...

១២១.៦ គម

ផ្សារសាមគ្គី

ជាផ្សារធំនៅក្នុងខេត្តប៉ៃលិន ដែលទាក់ទាញភ្ញៀវទេសចរណ៍...

មើលទាំងអស់

មណ្ឌលកម្សាន្តទេសចរណ៍មនុស្សពេញវ័យ និងម៉ាស្សា

មើលទាំងអស់

មធ្យោបាយធ្វើដំណើរ

ទូក កាណូត 

ទំនាក់ទំនង

០១០ ៨៦៥៩១៨

0.00

  • 5 stars (0%)

    0
  • 4 stars (0%)

    0
  • 3 stars (0%)

    0
  • 2 stars (0%)

    0
  • 1 star (0%)

    0

បញ្ចេញមតិយោបល់

កន្លែងផ្សេងទៀតនៅជិតនេះ

មើលទាំងអស់