You are using an outdated browser. For a faster, safer browsing experience, upgrade for free today.
ដំណើរការ...

រមណីយដ្ឋានកៀន​ស្វាយក្រៅ ជារមណីយដ្ឋានធម្មជាតិ ស្ថិតនៅក្នុង ឃុំ ភូមិធំ ស្រុកកៀនស្វាយ ចម្ងាយផ្លូវសរុបពីភ្នំពេញ ១៩ គ.ម។ នៅទី នោះមាន វត្តមួយដែលមាន​ឈ្មោះថា វត្តកៀនស្វាយក្រៅ។ ដើម្បីទៅដល់វត្តនោះ​អ្នកទេសចរត្រូវធ្វើដំណើរ​តាមដង ផ្លូវជាតិលេខ ១ ដោយឆ្លងកាត់​ស្ពានព្រះមុនីវង្ស លុះទៅដល់គីឡូម៉ែត្រលេខ ១៩ មានផ្លូវលំនៅខាងឆ្វេងដៃ ដែល មានក្លោងទ្វារបញ្ជាក់ថា វត្តកៀនស្វាយក្រៅ ។ បន្តតាមផ្លូវលំនោះ ចំងាយ​​ប្រហែល​ ៣០០០ម៉ែត្រ ទៀតនឹង ទៅ ដល់ទីអារាមនោះ ។ ចេញដំណើរហួស​ពីវត្តប្រមាណជា ១០០ ម៉ែត្រ យើងឃើញកន្លែង​កម្សាន្តមួយ ដែលត្រូវគេ ស្គាល់ថា "​កៀនស្វាយ " នោះ ។

រមណីយដ្ឋាន​នេះមានផ្ទៃដី ១០ ហិចតា កើតឡើង​នៅ​ក្រោយឆ្នាំ ១៩៧៩ ដោយសារទីនេះមានសម្រស់ ធម្មជាតិដ៏អស្ចារ្យ លំអដោយម្លប់ឈើខ្ពស់ៗ តូចធំ ដ៏ត្រជាក់ត្រឈឹងត្រឈៃ និងមានដំណាំចំការ និង ដំណាំហូបផ្លែគ្រប់មុខដ៏ស្រស់បំព្រងទៀត ។ ក្រៅពីនេះ នៅមានសម្រស់​ខ្ទបដ៏វិសេសវិសាលមួយទៀត ដែលបែកចេញ​ពីទន្លេមេគង្គ​កាត់ទឹកដីដ៏សំបូរជីវជាតិ និងចំការរុក្ខជាតិ​ដ៏ស្តុកស្តម ។ ទន្លេនេះ ហាក់ដូចជា​ប្រគល់ខ្លួនទាំងស្រុងដល់អ្នកស្រុកនៅទីនេះ ក្នុងការ​ប្រកបរបរដាំដុះ និង រស់នៅក្នុងក្តីសង្ឃឹម ។ ដើមរុក្ខជាតិហូប​ផ្លែតូចធំបានដុះទោរ ទន់ទៅរកផ្ទៃទឹកប្រប និង ឆ្នេរទន្លេខ្ទបហើយ​​បែកមែកត្រសុំ​ត្រសាយ​ចោលម្លប់ដ៏ធំល្វឹងល្វើយ ជាទីមនោរម្យសំរាប់ ភ្ញៀវទេសចរដែលមកកម្សាន្ត ។ ទន្លេខ្ទបនេះ ជាចំណុចសំខាន់ក្នុងការ​​ទាក់ទាញភ្ញៀវទេសចរ​ទាំងក្នុង និង ក្រៅប្រទេស​ឲ្យមកកម្សាន្ត ព្រោះទីនេះមានខ្យល់​អាកាសបរិសុទ្ធ និងសម្រស់ធម្មជាតីដ៏ស្រស់បំព្រង ។

ម្យ៉ាងទៀត ​រមណីយដ្ឋាន​​នេះមានការ​ទាក់ទាញភ្ញៀវផងដែរ ដោយសារមានផ្ទះ​បណ្តែតទឹក អាហារដ្ឋាន និងល្បែងកម្សាន្ត ផ្សេងៗពីព្រោះ​នៅទីនោះមានឳជារស​ដ៏​ឈ្ងុយឆ្ងាញ់នៃម្ហូប​អាហារដូចជា​មាន់ដុត ត្រីអាំង ​និងដំណាំហូប​ផ្លែជូចជា ខ្នុរ ល្មុត ស្វាយ ចេក ដូង… ។ល ។ ដោយអំនោយ​ផលពីធម្មជាតិ ធ្វើឲតំបន់​ទេសចរណ៍កៀនស្វាយ​នេះមាន ឥទ្ធិពល​ទាក់ទាញភ្ញៀវដូចជាផ្ទះទឹកមាន​ច្រើនតាមមាត់ទន្លេ ។

កន្លែងស្នាក់នៅ

មើលទាំងអស់

កន្លែងបរិភោគ

មើលទាំងអស់

ផ្សារលក់ទំនិញ_វត្ថុអនុស្សាវរីយ៍

១២.១ គម

ផ្សារទំនើបអេអន

ផ្សារទំនើបអ៊ីអននៅអ៊ីអនម៉លជាហាងលក់គ្រឿងទេសដ៏ឆើតឆាយម...

១២.១ គម

ផ្សារទំនើបអេអន

ផ្សារទំនើបអ៊ីអននៅអ៊ីអនម៉លជាហាងលក់គ្រឿងទេសដ៏ឆើតឆាយម...

មើលទាំងអស់

មណ្ឌលកម្សាន្តទេសចរណ៍មនុស្សពេញវ័យ និងម៉ាស្សា

មើលទាំងអស់

សហគមន៍ទេសចរណ៍

មើលទាំងអស់

មធ្យោបាយធ្វើដំណើរ

ភ្ញៀវទេសចរអាចធ្វើដំណើរមកកាន់រមណីយដ្ឋាននេះដោយធម្យោបាយធ្វើដំណើរដូចជា៖ រថយន្ត ​ទោចក្រយានយន្ត និងត្រីចក្រយានយន្ត។

ទំនាក់ទំនង

0.00

  • 5 stars (0%)

    0
  • 4 stars (0%)

    0
  • 3 stars (0%)

    0
  • 2 stars (0%)

    0
  • 1 star (0%)

    0

បញ្ចេញមតិយោបល់

កន្លែងផ្សេងទៀតនៅជិតនេះ

មើលទាំងអស់