You are using an outdated browser. For a faster, safer browsing experience, upgrade for free today.
ដំណើរការ...

            ពាក្យថាឡូរីបើតាមការសិក្សាស្រាវជ្រាវទៅឯកសារខ្មែរនានាយើងពុំឃើញមានពាក្យនេះទេ តែបើយើងសិក្សាទៅលើភាសាអង់គ្លេសគេបានពន្យល់ពាក្យនេះប្រហាក់ប្រហែលនិងពាក្យថាអយស្ម័យយានដែរហើយពាក្យថា អយស្ម័យយាន នេះនៅក្នុងវេចនានុក្រមសម្ដេចជួនណាតព្រះអង្គបានវាក្យសព្ទថាជា (អយ សម យាន) ឋានៈពាក្យជានាម (សំ បា) ប្រែថាយានមួយប្រភេទដែលចរលើផ្លូវធ្វើអំពីដែក។ ហើយវាមានរូបរាងដូចគ្រែបាយរបស់អ្នកស្រុក គ្រឿងផ្សំធ្វើអំពីនិង បន្ទះឫស្សីមានប្រវែងតួវាចន្លោះពី២ទៅ៤ម៉ែត្របណ្ដោយ និងទទឹងចន្លោះពី២ទៅ២.៥ម៉ែត្រកន្លះ។

            បើតាមកាស្រាវជ្រាវបានបង្ហាញថា វាបានកើតនៅលើទឹកដីរបស់ប្រទេសកម្ពុជា៨០ឆ្នាំជាងហើយ តែកាលពីអតីតកាលគេពុំទាន់បានប្រើមាស៊ីនគឺគេធ្វើវាឲ្យមានរាងដូចគ្រែបាយ រួចបំពាក់កង់មុខចំនួន៤ បន្ទាប់មកម្ចាស់គេប្រើឫស្សី១ ប្រវែង៣ទៅ៤ម៉ែត្រសម្រាប់ដោលវាឲ្យវាមានចលនាទៅមុខ ដោយគេធ្វើការដោលវាតាមផ្លូវរថភ្លើង ដើម្បីជាមធ្យោបាយជំនួយកម្លាំងមនុស្សសត្វក្នុងការដឹកជញ្ជូនសម្ភារៈធន់ស្រាល និងអ្នកដំណើរហើយឡូរីគឺជាប្រភេទយានចល័តមួយប្រភេទផងដែរពេលមានរថភ្លើងឆ្លងកាត់គេនាំលើកវាចេញអំពីថ្នល់រថភ្លើងពេលរថភ្លើងឆ្លងកាត់ផុតគេជួយគ្នាលើកដាក់ថ្នល់រថភ្លើងរួចធ្វើដំណើរបន្តទៅមុខទៀត បើជួបរថភ្លើងទៀតគេក៏ធ្វើបែបនេះទៀតរហូតដល់គោលដៅរបស់គេ។ ឡូរីនេះភាគច្រើនមានក្នុងខេត្តចំនួនបី(កំពង់ឆ្នាំង ពោធិ៍សាត់ និងបាត់ដំបង) ក្រោយមកទៀតឡូរីក៏វិវតន៍ខ្លួនទៅជាធ្វើអោយមានម៉ាស៊ីន​ ជំនួសការដោលនិងឫស្សី ពីព្រោះថាម៉ាស៊ីនវាធ្វើដំណើរបានលឿន ជាប្រើកំលាំងមនុស្សដោល និងដឹកសម្ភារនិងអ្នកដំណើរបានច្រើន។ ក្រោយសម័យរបបកម្ពុជាប្រជាធិបតេយ្យប្រព័ន្ធគមនាគមន៍ក្នុងប្រទេសត្រូវបានបំផ្លាញស្ទើតែទាំងស្រុង ជាហេតុធ្វើឲ្យរថភ្លើងផ្អាកដំណើរការឆ្លៀតឱកាសនេះប្រជាពលរដ្ឋ ដែលរស់នៅតាមដងរថភ្លើងក៏នាំគ្នាបង្កើតឡូរីកាន់តែច្រើនឡើងៗ ដើម្បីជាមធ្យោបាយធ្វើដំណើរនិងដឹកជញ្ជូនកសិផលរបស់ខ្លួន។

            ក្រោយបន្ទាប់នេះក៏មានលោក សយ បូរ៉ា គាត់បានផ្ដួចផ្ដើមគំនិតជាមួយអាជ្ញាធរមូលដ្ឋានបានបង្កើតជាមណ្ឌលកំសាន្តឡូរី នេះឡើងក្នុងស្រុកមួយរបស់ខេត្តបាត់ដំបងគឺស្រុកអូដំបងក្នុងវត្ថុបំណងបម្រើដល់ភ្ញៀវជាតិ និងអន្តរជាតិជិះកំសាន្តលេង ដោយសារតែភ្ញៀវទេសចរណ៍ជាតិនិងអន្តរជាតិខ្លះគាត់ពុំបានឃើញ និងបានជិះឡូរីនេះទេហើយពេលដែលពួកគាត់បានជិះក៏មានការចាប់អារម្មណ៍ ក៏ដូចជាបានថតរូបកំសាន្ត និងបានមើលឃើញការរស់នៅរបស់ប្រជាពលរដ្ឋខ្មែរក៏កាន់តែល្បីតៗគ្នា ។ បច្ចុប្បន្នមណ្ឌលកំសាន្តឡូរីបានប្ដូរទីតាំងទៅកាន់ ភូមិឈើទាល ឃុំកន្ទឺ២ ស្រុកបាណន់ ខេត្តបាត់ដំបង ដោយសាថ្នល់រថភ្លើងដែលខូចនោះរដ្ឋាភិបាលធ្វើការអភិវឌ្ឍន៍ឡើងវិញ។

ទីតាំងភូមិសាស្រ្តមណ្ឌលកំសាន្តឡូរី

            មណ្ឌលកំសាន្តឡូរីមានទីតាំងស្ថិតនៅ ភូមិឈើទាល ឃុំកន្ទឺ២ ស្រុកបាណន់ ខេត្តបាត់ដំបង ដែលមាន លោក សយ​ បូរ៉ា ជាម្ចាស់ស្ថាបនិក ទទួលបានការគាំទ្រនិងសហការពីថ្នាក់ដឹកនាំខេត្តហើយទីតាំងកំសាន្តមួយនេះវាស្ថិតនៅភាគខាងត្បូង នៃទីរួមខេត្តបាត់ដំបង ជាប់និងជើងភ្នំបាណន់ ចម្ងាយ៣០គីឡូម៉ែត្របើភ្ញៀវទេសចរណ៍មានបំណងចងទៅទស្សនាកំសាន្តនៅទីនោះ ដើម្បីទិញសេវាកំសាន្តមណ្ឌលកំសាន្តឡូរី គាត់អាចធ្វើដំណើរពីទីក្រុងបាត់ដំបងដោយយានយន្តផ្ទាល់ខ្លួន ឬក៏ប្រើសេវាកម្មរថយន្តឈ្នួល និងរ៉ឺម៉កកង់បីក៏បានតាមផ្លូវក្រាលកៅស៊ូរបមាត់ស្ទឹងសង្កែខាងលិចហើយភ្ញៀវទេសចរ ទាំងអស់អាចទស្សនាទេសភាពដែលជាដំណាំកសិកម្មរបស់អ្នកស្រុកមានដូចជាក្រូចគ្រប់ប្រភេទ ល្មុត ស្វាយ ល្ហុង ចេកនិងទំពាំងបាយជូរជាដើម។ ដែលដាក់លក់ដោយអ្នកស្រុកនៅទីនោះ ហើយជាប្រភេទដំណាំហូបផ្លែដែលចៀសផុតពីគីមីពេលភ្ញៀវទៅដល់ទីតាំងកំសាន្តឡូរីហើយភ្ញៀវទាំងនោះអាចសម្រាកទិញភេសជ្ជៈទទួលទាន និងសម្រួលឥរិយាបថចូលបន្ទប់ទឹកនៅទីនោះបានផងដែរ។ ម្យ៉ាងវិញទៀតភ្ញៀវ ដែលមានបំណងទៅទស្សនាកំសាន្តទាំងអស់ នឹងទទួលបានអារម្មណ៍រីករាយស្រស់ស្រាយតាមរយៈទេសភាពធម្មជាតិ មានទាំងដើមឈើតូចធំដុះរៀងគ្នាជាហូរហែ មានភ្នំធម្មជាតិ ប្រសាទសិលា ​ល្អាងភ្នំ និងដំណាំកសិកម្មរបស់ប្រជាកសិករ បង្កើតបានជាព័ណបៃតងខ្ចីនារដូវវស្សា និងពណ័មាសនារដូវប្រាំង បង្កើតបានជាមន្តស្នេហ៍ទាកទាញភ្ញៀវទេសចរនិងអន្តរជាតិរាប់រយនាក់ក្នុងមួយថ្ងៃៗ។ លើសពីនេះភ្ញៀវទេសចរទាំងអស់តែងតែ បានលាន់មាត់សសើដល់គំនិតច្នៃប្រឌិត និងស្នាដៃក្នុងការបង្កើតឡូរីនេះទៀតផង។

កន្លែងស្នាក់នៅ

មើលទាំងអស់

ផ្សារលក់ទំនិញ_វត្ថុអនុស្សាវរីយ៍

មើលទាំងអស់

កន្លែងបរិភោគ

មើលទាំងអស់

មណ្ឌលកម្សាន្តទេសចរណ៍មនុស្សពេញវ័យ និងម៉ាស្សា

មើលទាំងអស់

សហគមន៍ទេសចរណ៍

មើលទាំងអស់

មធ្យោបាយធ្វើដំណើរ

ឡាន​ ម៉ូតូ រ៉ូម៉ក់កង់បី

ទំនាក់ទំនង

០១០ ៨៦​៥៨​១០

0.00

  • 5 stars (0%)

    0
  • 4 stars (0%)

    0
  • 3 stars (0%)

    0
  • 2 stars (0%)

    0
  • 1 star (0%)

    0

បញ្ចេញមតិយោបល់

កន្លែងផ្សេងទៀតនៅជិតនេះ

១.៤ គម

ក្រមុំជ្រឹង

មានចម្ងាយប្រមាណ១៤គីឡូម៉ែត្រពីទីរួមខេត្ត ជាកន្លែងធម...

មើលទាំងអស់