You are using an outdated browser. For a faster, safer browsing experience, upgrade for free today.
ដំណើរការ...

 វត្តសំរោងក្នុង គឺជាវត្តមួយដែលមានអាយុកាលចាស់ជាងគេក្នុងខេត្តបាត់ដំបង ដែលមានទី តាំងស្ថិតនៅភូមិ សំរោងក្នុង ឃុំ សំរោងក្នុង ស្រុក ឯកភ្នំ ខេត្ត បាត់ដំបង ស្របតាមមដងស្ទឹងសង្កែត្រើយខាងកើត តាមដងផ្លូវក្រាលកៅស៊ូ១ ខ្សែ មានចម្ងាយជាង ៥គីឡូម៉ែត្រពីទីរួមខេត្ត។ វត្តបុរាណនេះ មានផ្ទៃដីសរុប ២៩, ៩៣៧ ម៉ែត្រក្រឡា ដែលមានព្រំប្រទល់ ខាងកើតទល់នឹងមាត់អូរសំរោងក្នុង ខាងជើងទល់នឹងអនុវិទ្យាល័យសំរោងក្នុង និងភូមិអ្នកស្រុក ខាងត្បូងទល់នឹងភូមិអ្នកស្រុក និងខាងលិចទល់នឹងវាលស្រែឈ្មោះវាលកោះ។ បើយោងតាម លោក ហួត របៀប បានអោយដឹងថា លោកព្រឹទ្ធាចារ្យ ប៉ក់ គឺជាមនុស្សសំខាន់បំផុតក្នុងឃុំ និងជា អ្នកមានសតិពូកែចងចាំបានមានប្រសាសន៍ថា វត្តសំរោងក្នុង កកើតឡើងក្នុងឆ្នាំ ជូត សំរឹទ្ធិស័ក្ក ព.ស២៥៥០ គ.ស ១៧០៧ ដោយវត្តនេះបានដាក់ឈ្មោះតាម ដើមសំរោងធំមួយ ដែលមានអង្កត់ផ្ជឹត ២ម៉ែត្រ ហើយជាកន្លែង ដែលធុត្តុង្គជ័យ តាំងអាស្រមហើយបន្តាប់មកក្លាយជាកន្លែងស័ក្កិសិទ្ធិសំរេចបំណង បន់ស្រន់តាមអបិយជំនឿ របស់អ្នកមុខអ្នកការ និងប្រជាពលរដ្ឋរហូតដល់សព្វថ្ងៃនេះ។ ព្រះវិហារចាស់ដែលបានសាងសង់នៅក្នុងវត្តសំរោង ក្នុងសព្វថ្ងៃនេះ គឺត្រូវបានសាងសង់ឡើងក្នុងឆ្នាំ ១៨៩០ ជំនួសព្រះវិហារចាស់មុន ដែលសង់អំពីឈើសុទ្ធ ដោយលោកម្ចាស់ កថា ថននុង និងសាងដោយទ្រព្យធនលោកម្ចាស់នាយព្រះឃ្លាំងម៉ៅ លោកជំទាវ អីង ត្រូវជាឳពុកក្មេក លោកម្ចាស់ កថា ថន ឈុំ ជាស្តេចត្រាញ់ចុងក្រោយនៃខេត្តបាត់ដំបង សម្រាប់ព្រះសង្ឃធ្វើកម្មនា នា (ឩបោសថកម្ម កឋិនកម្ម បរិវាសកម្ម និងឩប្បសម្បទាកម្ម) ធ្វើកិច្ចវត្តព្រឹកល្ងាច ដោយនៅផ្នែកខាងក្នុងព្រះវិហារមានដាក់ដំកល់ពុទ្ធបដិមាដ៍សំខាន់មួយ មានព្រះនាមអង្គជីរ៍។ នៅឆ្នាំ១៨៨៧ ព្រះគ្រូចៅអធិការទី៧ នៃវត្តសំរោងក្នុងបាន កសាងប្រាសាទឥដ្ឋមួយ ដើម្បីដម្កល់អដ្ឋិធាតុព្រះចៅអធិការវត្តជំនាន់មុនៗ ។ វត្តសំរោង ក្នុងសម័យខ្មែរក្រហម ១៩៧៥ ដល់១៩៧៩ ។ ចាប់ពីឆ្នាំ១៩៧៦ វត្តសំរោងក្នុងត្រូវបានប្រែក្លាយពីបូជនីយដ្ឋាន មកជាគុក របស់ខ្មែរក្រហម ទាំងស្រុង ។ ព្រះសង្ឃក្នុងវត្តទាំងអស់ត្រូវបានចាប់ផ្សឹក ហើយបង្ខំអោយធ្វើការងារផ្សេងៗ ជាទម្ងន់ ដូចជា ជីកប្រឡាយ (សព្វថ្ងៃអ្នកស្រុកហៅថាប្រឡាយលោក)។ តាមសំដីអ្នកស្រុកដែលត្រូវខ្មែរក្រហមចាប់មកឃុំនៅវត្ត នេះ ដែលនៅរស់រៀនមានជីវិត បានអោយដឹងថា៖ សាលាបាយត្រូវបានធ្វើជាគុក សម្រាប់ដាក់អ្នកទោសកម្រិត ស្រាល រឺឯសាលាធម្មសភា ត្រូវបានប្រើឃុំឃាំងអ្នកទោសបុរសកម្រិតធ្ងន់ ហើយព្រះវិហារសម្រាប់ដាក់អ្នកទោស ដែលភាគច្រើនជាស្រ្តី ហើយកុដិឈើធំមួយខ្នងនៅក្បែរព្រះវិហារថ្មី ជាកន្លែងស្នាក់នៅរបស់ខ្មែរក្រហម ចំណែកអាគារមួយចំនួនទៀត ត្រូវបានប្រើជាកន្លែងធ្វើទារុណកម្ម និងសួរចម្លើយ ។ ប្រជាជនស្លូតត្រង់ជាច្រើនត្រូវ បានពួកខ្មែរក្រហមសម្លាប់ និងទម្លាក់ក្នុងរណ្តៅ នៅចន្លោះឆ្នាំ ១៩៧៥ - ១៩៧៩ លលាដ៍ក្បាល និងអដ្ឋិធាតុប្រមាណ ១០០៨ នាក់ ត្រូវបានគេជីកកកាយពីរណ្តៅ ហើយប្រមូលទុកក្នុងស្តូប សម្រាប់រំលឹកដល់មហាសោកនាដកម្មដ៍ឈឺ ចាប់ និងខ្លោចផ្សាបំផុត របស់ប្រជាជនខ្មែរ ឲ្យស្អប់ខ្ពើមសង្រ្គាម និងឧទ្ទិសដល់វិញ្ញាណក្ខន្ធអ្នកដែលបាត់បង់ជីវិតនា សម័យនោះ ។ ក្រោយសម័យខ្មែរក្រហមដួលរលំ វត្តសំរោងក្នុងត្រូវបានរំដោះ នៅថ្ងៃទី ១៣ ខែមករា ឆ្នាំ១៩៧៩ ។ យោងតាមមជ្ឍមណ្ឌលឯកសារកម្ពុជា ក្រោយពេលរបបខ្មែរក្រហមដួលរលំ មានរណ្តៅសាកសពសរុបចំនួន ១០០ រណ្តៅ នៅជុំវិញបរិវេណបូជនីយដ្ឋានសព្វថ្ងៃ ។

កន្លែងស្នាក់នៅ

១០០.៦ គម

ឋានសួគ៌ថ្មី

ជាសណ្ឋាគារកម្រិត​ផ្កាយ​ ១ ដែលមានចំនួនបន្ទប់សរុប ៤០...

មើលទាំងអស់

កន្លែងបរិភោគ

មើលទាំងអស់

ផ្សារលក់ទំនិញ_វត្ថុអនុស្សាវរីយ៍

មើលទាំងអស់

មណ្ឌលកម្សាន្តទេសចរណ៍មនុស្សពេញវ័យ និងម៉ាស្សា

មើលទាំងអស់

សហគមន៍ទេសចរណ៍

មើលទាំងអស់

មធ្យោបាយធ្វើដំណើរ

ឡាន​ ម៉ូតូ រ៉ូម៉ក់កង់បី កង់

ទំនាក់ទំនង

010865810

4.00

of 1 review
  • 5 stars (0%)

    0
  • 4 stars (100%)

    1
  • 3 stars (0%)

    0
  • 2 stars (0%)

    0
  • 1 star (0%)

    0

បញ្ចេញមតិយោបល់

កន្លែងផ្សេងទៀតនៅជិតនេះ

១.០ គម

វត្តកែវ

មានចម្ងាយប្រមាណ១គីឡូម៉ែត្រពីទីរួមខេត្ត ជាកន្លែងវប្...

មើលទាំងអស់