កោះទ្រង់គឺជាកោះមួយដែលស្ថិតនៅកណ្តាលទន្លេមេគង្គ ទល់មុខទីរួមខេត្តក្រចេះទិសខាងលិចប្រមាណ ១ គ.ម ។ កោះទ្រង់ជាសង្កាត់មួយក្នុងចំណោមសង្កាត់់ ទាំង៥ នៃក្រុងក្រចេះ ខេត្តក្រចេះ ។ កោះនេះមានភូមិចំនួន២ មានផ្ទៃដីសរុបទំហំ ២២៣ហិចតា មានប្រជាពលរដ្ឋភាគច្រើនជាកសិករ ពីព្រោះកោះនេះសម្បូរទៅដោយដីមានជីវជាតិ អំណោយផលដល់វិស័យកសិកម្ម។
កោះទ្រង់ជាតំបន់ដែលមានសក្តានុពលនៃវិស័យអេកូ-ទេសចរណ៍បែបធម្មជាតិ មួយដ៏ត្រកាលក្នុងចំណោមតំបន់ជាច្រើនទៀតរបស់ខេត្តក្រចេះ។ កោះនេះមានឆ្នេរខ្សាច់អមដោយទឹកទន្លេថ្លាយង់នារដូវប្រាំង ដែលលាតសន្ធឹងតាមបណ្តោយកោះផ្នែកខាងកើត ទល់មុខនឹងទីរួមខេត្តក្រចេះ គួរជាទីគយគន់ និងការធ្វើដំណើរកំសាន្តដ៏មនោរម្យ របស់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ជាពិសេសគឺការស្រូបយកជំនោរដ៏បរិសុទ្ធពីធម្មជាតិ។
សកម្មភាពទេសចរណ៍៖ ភ្ញៀវទេសចរអាចធ្វើដំណើរដោយជិះសាឡាងចេញពីមាត់ទន្លេរ ក្រុងក្រចេះ ចង្ងាយប្រមាណ៤០០ម៉ែត្រ ដើម្បីទៅដល់កោះនោះ។ ទេសចរអាចជិះកង់ ជិះរទេះគោ/រទេះសេះទស្សនាសក្តានុពលជុំវិញកោះ បោះតង់លើឆ្នេរខ្សាច់ ងូតទឹកកម្សាន្ត លេងកីឡាលើឆ្នេរខ្សាច់ ញាំអាហារជុំគ្នា និងភ្លក់ក្រូចថ្លុងកោះទ្រង់ដ៏មានឱជារស់ថែមទៀតផង។
ទំនាក់ទំំនង៖
លោក ប៊ុន បាន ប្រធានសហគមន៍អេកូទេសចរណ៍កោះទ្រង់
ទូរសព្ទលេខ ០៨៨ ២១១ ៥១១១, ០១២ ៥៥២ ០៧៣
លោកអ្នកអាចធ្វើដំណើរដោយជិះសាឡាងចេញពីមាត់ទន្លេរក្រុងក្រចេះចង្ងាយប្រមាណ៤០០ម៉ែត្រដើម្បីទៅដល់កោះនោះ
លោក ប៊ុន បាន ប្រធានសហគមន៍អេកូទេសចរណ៍កោះទ្រង់
ទូរសព្ទលេខ ០៨៨ ២១១ ៥១១១
5 stars (0%)
4 stars (0%)
3 stars (0%)
2 stars (0%)
1 star (0%)