You are using an outdated browser. For a faster, safer browsing experience, upgrade for free today.
ដំណើរការ...

កោះពោធិ៍គឺជាកោះមួយទៀតដែលមានទេសភាពស្រស់ស្អាតដែលអាចត្រូវនឹងចំណូលចិត្តសម្រាប់ភ្ញៀវដែលនិយម គោលដៅអេកូទេសចរណ៍ហើយវាក៏មានឆ្នេរខ្សាច់ល្អប្រកបដោយភាពស្ងប់ស្ងាត់ផងដែរ។​​              កោះនេះលម្អដោយឆ្នេរខ្សាច់ពណ៌ពងមាន់ព័ទ្ធជុំវិញដោយព្រៃឈើពណ៌បៃតងស្រស់។​​​​ ​​ ​​​   កោះពោធិ៍ គឺជាភូមិកររបស់អ្នកនេសាទប្រមាណជា ៥០ គ្រួសារ ដែលរស់នៅ យ៉ាងស្ងាត់ស្ងៀមលើកោះនៃ ភូមិសាស្ត្រ ខេត្តកែបនេះ ។ វាក៏ដូចនឹងសហគមន៍ អ្នកនេសាទឯទៀតៗផងដែរ អ្នកភូមិកោះពោធិ៍រស់នៅដោយសេចក្តីថ្លៃថ្នូរ និង សកម្មក្នុងអាជីពជាអ្នកនេសាទរបស់ខ្លួន ។ ប្រជាពលរដ្ឋនៅកោះពោធិ៍ ១០០ ភាគរយគឺជាអ្នកនេសាទ ពួកគេពុំដែលចាកចេញពីមហាសាគរទៅរកដី គោកឡើយ  ។ ទីនោះពុំមានសាលារៀនសម្រាប់កុមារ ​ គ្មានមន្ទីរពេទ្យ ហើយ ក៏គ្មានអគ្គិសនីប្រើប្រាស់ដែរ ។ វាជាភូមិដាច់ស្រយាលដែលមានចម្ងាយ ប្រហែល  ១០ គីឡូម៉ែត្រពីក្រុងកែប ។ដើម្បីទៅដល់កោះពោធិ៍គឺត្រូវធ្វើដំណើរមួយទៅពីរម៉ោង ពោលគឺយឺត ឬ លឿនទៅតាម អាកាសធាតុសមុទ្រដែលមានរលកធំ ឬ តូច ។ សម្រាប់ការ   ចំណាយតិច ភ្ញៀវទាំងឡាយគួរទិញសំបុត្រទូក ទៅកោះពោធិ៍វិញ ត្រូវចំណាយ ៤០ ដុល្លារទាំងទៅមក ឬក៏ភ្ញៀវ   ទៅកោះទន្សាយ ក្នុងតម្លៃទៅមក ២០ ដុល្លារ  សិន ហើយនៅពេលជិះអ្នកអាចចរចាជាមួយអ្នកបើកទូកដោយផ្ទាល់ឱ្យជូនទៅ កោះពោធិ៍បន្តទៀតក៏បាន ។

កន្លែងស្នាក់នៅ

មើលទាំងអស់

កន្លែងបរិភោគ

១២៦.៤ គម

ឃីងដុម អង្គរ

ជាភោជនីយដ្ឋាននៅក្រុងអង្គរ និងមានអនាម័យស្អាត សេវាល្...

មើលទាំងអស់

រមណីយដ្ឋាន

០.៣ គម

កោះពោធិ៍

កោះពោធិ៍ គឺជាកោះមួយដែលមានទេសភាពស្រស់ស្អាត​ដែលត្រូវ...

០.៣ គម

កោះពោធិ៍

កោះពោធិ៍ គឺជាកោះមួយដែលមានទេសភាពស្រស់ស្អាត​ដែលត្រូវ...

០.៤ គម

កោះពោធិ

ចម្ងាយ ៩.៥៤គីឡូម៉ែត្រពីទីរួមខេត្តដែលជាប្រភេទធម្មជា...

មើលទាំងអស់

ផ្សារលក់ទំនិញ_វត្ថុអនុស្សាវរីយ៍

មើលទាំងអស់

មណ្ឌលកម្សាន្តទេសចរណ៍មនុស្សពេញវ័យ និងម៉ាស្សា

មើលទាំងអស់

មធ្យោបាយធ្វើដំណើរ

ទំនាក់ទំនង

0.00

  • 5 stars (0%)

    0
  • 4 stars (0%)

    0
  • 3 stars (0%)

    0
  • 2 stars (0%)

    0
  • 1 star (0%)

    0

បញ្ចេញមតិយោបល់

កន្លែងផ្សេងទៀតនៅជិតនេះ

មើលទាំងអស់