You are using an outdated browser. For a faster, safer browsing experience, upgrade for free today.
ដំណើរការ...

ភ្នំ​បាយ៉ង់កោជារមណីយដ្ឋានទេសចរណ៍បែបប្រវត្តិសាស្ត្រ​ និងធម្មជាតិមួយកន្លែងដែលមានទីតាំង​ស្ថិត​នៅ​ក្នុង​ភូមិ​ពោធិរោង ភូមិពោធិ៍រោង ឃុំព្រះបាទជាន់ដុំ ស្រុកគិរីវង់ ខេត្តតាកែវ មានចំងាយ ១២១ គ.ម ពី​រាជធានីភ្នំពេញ​ និងប្រមាណជា ៤៣គីឡូម៉ែត្រពីទីរួមខេត្តតាកែវ។

ប្រាសាទបាយ៉ង់ស្ថាបនាឡើងនៅលើ​កំពូល​ភ្នំបាយ៉ង​មានកំពស់ ៣១៣​ម៉ែត្រ និង មាន​ជណ្តើរ​បី ចំនួន ៩០កាំ​។ ប្រាសាទ​នេះ​កសាងឡើង​ក្នុង​សតវត្សទី១៧ ពីឆ្នាំ​៦១៥-៦៣៥ ដោយ​ព្រះបាទភវវរ្ម័នទី២​ ប្រាសាទនេះស្ថាបនាឡើង​អំពី​ថ្មបាយក្រៀម ​ឥដ្ឋ និង ថ្មស៊ីស្ត ថ្មស្រទាប់ ដែលមានបណ្តោយ ១៣ម៉ែត្រ ទទឹង ៩ម៉ែត្រ និង កំពស់ ១២​ម៉ែត្រ​។ បច្ចុប្បន្ន​ប្រាសាទនេះ​ត្រូវ​បាន​បាក់​បែក​ខូច​ខាត​យ៉ាង​ខ្លាំង បំណែក​ទាំង​ឡាយ​ត្រូវ​នៅ​រាយ​ប៉ាយ​ពេញ​ដី ផ្ទៃកំពូល​ប្រាសាទ​មាន​ធ្លាក់មកដី​ រីឯ​របង​ធ្វើ​អំពី​ថ្ម​បាយ​ក្រៀម​ត្រូវ​ខូច​ខាត​បាក់បែក​អស់​ដែរ។

ក្រៅពី​ប្រាសាទបាយ៉ង​នៅលើ​ភ្នំបាយ៉ងកោ​មាន​ប្រាសាទ​ ៤​ទៀត​នៅ​ក្បែរ​នោះ រួម​មាន​ប្រាសាទព្រះគោ ប្រាសាទកាណាងខាងលិច ប្រាសាទកាណាងខាងកើត និង ប្រាសាទកំពូលកាណង់ ដែលត្រូវបាន​ស្ថាបនា​ឡើង​ដើម្បី​ឧទ្ទិស​ដល់ព្រហ្មញ្ញសាសនា ពីព្រោះ​នៅ​ចំកណ្តាល​ប្រាសាទ​មានតំកល់​​លិង្គព្រះឥសូរក្នុង​សម័យកាល​សាងសង់​ប្រាសាទនោះ។

កន្លែងស្នាក់នៅ

១០២.៧ គម

ហ្គាដិនស៊ិតធី

ជាសណ្ឋាគារកម្រិត​ផ្កាយ​ ៥ ដែលមានចំនួន២៥៤បន្ទប់

១០២.៧ គម

ហ្គាដិនស៊ិតធី

ជាសណ្ឋាគារកម្រិត​ផ្កាយ​ ៥ ដែលមានចំនួន២៥៤បន្ទប់

មើលទាំងអស់

កន្លែងបរិភោគ

មើលទាំងអស់

ផ្សារលក់ទំនិញ_វត្ថុអនុស្សាវរីយ៍

៣៣៦.៦ គម

ផ្សារសាមគ្គី

ជាផ្សារធំនៅក្នុងខេត្តប៉ៃលិន ដែលទាក់ទាញភ្ញៀវទេសចរណ៍...

មើលទាំងអស់

មណ្ឌលកម្សាន្តទេសចរណ៍មនុស្សពេញវ័យ និងម៉ាស្សា

មើលទាំងអស់

សហគមន៍ទេសចរណ៍

មើលទាំងអស់

មធ្យោបាយធ្វើដំណើរ

ភ្ញៀវទេសចរអាចធ្វើដំណើរមកកាន់រមណីយដ្ឋាននេះដោយធម្យោបាយធ្វើដំណើរដូចជា៖ រថយន្តទោចក្រយានយន្ត និងត្រីចក្រយានយន្ត។

ទំនាក់ទំនង

0.00

  • 5 stars (0%)

    0
  • 4 stars (0%)

    0
  • 3 stars (0%)

    0
  • 2 stars (0%)

    0
  • 1 star (0%)

    0

បញ្ចេញមតិយោបល់

កន្លែងផ្សេងទៀតនៅជិតនេះ

១០១.២ គម

វិមានឈ្នះ ឈ្នះ

វិមានឈ្នះ​ ឈ្នះ ត្រូវបានកសាងឡើងក្នុងន័យរំលឹកនូវប្រ...

មើលទាំងអស់