រមណីយដ្ឋានទេសចរណ៍ កោះស្តេច
- ទីតាំង៖ភូមិកោះស្តេច ឃុំកោះស្តេច ស្រុកគីរីសាគរ ខេត្តកោះកុង។ លាតសន្ធឹងពីជើងទៅត្បូងមានប្រវែងប្រហែល ២.៨ គីឡូម៉ែត្រ។
- សហគមន៍នេសាទរស់នៅកោះនេះមានប្រជាជនខ្មែរ ចិន ថៃ និង វៀតណាម។ ភូមិនេះមានចំនួនគ្រួសារសរុប ៥៧៤ គ្រួសារ និងមានចំនួនប្រជាជនសរុប ២៣៩៨នាក់ (ឆ្នាំ២០១៨)។
- កោះស្តេច មានចម្ងាយប្រមាណជាង ២៥០ គីឡូម៉ែត្រ ពីរាជធានីភ្នំពេញ
ភាពទាក់ទាញ៖ ឆ្នេរខ្សាច់សស្អាត ផ្ទះសំណាក់ និង ទេសភាពស្រស់ស្អាតសម្រាប់លំហែកាយមានកោះជាច្រើននៅជុំវិញ និងព្រៃធម្មជាតិ ការជួលទូកជិះ ទៅស្ទូចត្រី មុជទឺកសមុទ្រ មើលផ្កាថ្ម និងប្រព័ន្ធជីវចម្រុះនៅបាតសមុទ្រ។