កោះកុង គឺជាខេត្តនៃកម្ពុជា។ ទីរួមខេត្តគឺក្រុងខេមរភូមិន្ទ។ ខេត្តនេះដែលមានក្រុងខេមរភូមិន្ទជាទីរួមខេត្តស្ថិតនៅភាគនិរតីនៃប្រទេសកម្ពុជា។ “ក្រុងខេមរភូមិន្ទ” ស្ថិតនៅខេត្ដកោះកុងមានព្រំប្រទល់ខាងជើង ខាងត្បូង និងខាងកើត ជាប់នឹងស្រុកមណ្ឌលសីមា ខាងលិចជាប់នឹងព្រែកកោះប៉ោ (ដៃសមុទ្រ) ដែលជាដែនទឹកព្រំប្រទល់ដែនទឹករវាងក្រុងខេមរភូមិន្ទ និងស្រុកមណ្ឌលសីមា។ ហើយមានផ្ទៃក្រឡាបេក្ខភាព(គម២)៖ ១០០.៤៦ គ.ម២ស្មើនឹង០.៩១% នៃផ្ទៃដីទូទាំងខេត្តមាន ០៣សង្កាត់៖ សង្កាត់ស្មាច់មានជ័យ សង្កាត់ដងទង់ និងសង្កាត់ស្ទឹងវែងប្រជាជន ២៨ ៥៥៨នាក់ (៥ ៧៦៩គ្រួសារ) ដង់ស៊ីតេប្រជាជន ២៧០នាក់/គ.ម២