You are using an outdated browser. For a faster, safer browsing experience, upgrade for free today.
ដំណើរការ...

ខេត្តពោធិ៍សាត់មានទីតាំងនៅភាគខាងលិចបឹងទន្លេសាប។ ខេត្តពោធិ៍សាត់គ្របដណ្ដប់មួយភាគធំដោយជួរភ្នំ។ ទោះបីជាខេត្តនេះមិនមែនជាតំបន់ដែលមានប្រាសាទបុរាណ ផ្នែកសំខាន់ៗរបស់ខេត្តនេះពោរពេញទៅដោយប្រវត្តិសាស្រ្តសង្គ្រាមរវាងសៀម និងខ្មែរដែលបានកើតឡើងមុនសម័យអាណានិគមបារាំងក្នុងប្រទេសកម្ពុជា។ ទីតាំងប្រវត្តិសាស្រ្តដែលល្បីល្បាញមួយនោះគឺផ្នូររបស់ឧកញ៉ា ឃ្លាំង មឿង ដែលជាវីរបុរសរបស់ប្រជាជនកម្ពុជាដែលបានដឹកនាំការធ្វើសង្គ្រាមប្រឆាំង និងបានយកឈ្នះសៀមក្នុងឆ្នាំ១៤៨២។ អំឡុងពេលស្នាក់នៅខេត្តពោធិ៍សាត់ សូមទស្សនាក្រុងបណ្ដែតទឹក កំពង់ហ្លួង និងទស្សនាសម្រស់ធម្មជាតិអូរដា។ ទាំងពីរកន្លែងនេះមានការទាក់ទាញ ដែលខេត្តដ៏ស្រស់ស្អាតនេះមាន។ ខេត្តនេះក៏ត្រូវបានស្គាល់តាមរយៈថ្មម៉ាបដែលមានគុណភាពខ្ពស់បំផុត។ ក្រៅពីការធ្វើស្រែចំការ ភាគច្រើននៃប្រជាពលរដ្ឋប្រកបរបរចម្លាក់ថ្មដោយប្រើថ្មម៉ាប។ ក្រុងកំពង់ហ្លួងអណ្ដែតលើទឹកបឹងទន្លេសាបមានចម្ងាយត្រឹមតែ៤០គីឡូម៉ែត្រពីទីរួមខេត្តពោធិ៍សាត់។ ភូមិអណ្ដែតទឹកបូករួមទាំងស្ថានីយប៉ូលីស សាលារៀន ភោជនីយដ្ឋាន មណ្ឌលសុខភាព ហាងនិងរង្គសាល។ ទីប្រជុំជននេះពឹងផ្អែកលើខ្លួនឯងនិងបំពាក់ឧបករណ៍ជាមួយគ្រឿងបរិក្ខារបស់ទីក្រុងលើគោក។ អូរដា ជាកន្លែងទាក់ទាញតំបន់ដាច់ស្រយាល អ្នកធ្វើដំណើរភាគច្រើនមានអារម្មណ៍ស្រស់ស្រាយជាមួយទេសភាពដ៏ស្រស់ស្អាតនិងភាពស្ងប់ស្ងាត់។ អារម្មណ៍តានតឹងពីការងារ ឬជីវិតគ្រួសារនិងបាត់ទៅដោយទេសភាពអូរបែបធម្មជាតិ ដែលហូរពីស្ទឹងអារ៉ៃមកពីតំបន់ភ្នំក្រវាញ។ នៅតាមមាត់ស្ទឹងនេះមានទទឹងប្រហែល៥០០ម៉ែត្រមានពេញទៅដោយថ្មភ្នំធំៗរាប់ពាន់ដុំ។ អំឡុងរដូវភ្លៀង ទឹកថ្លានាំយកថ្មល្អិតៗ ប៉ុន្តែនៅពេលទឹកភ្លៀងស្ងួត អ្នកធ្វើដំណើរបែបសង់ទីម៉ង់អាចអង្គុយលើថ្មក្នុងពេលធ្វើដំណើរ។ តំបន់នេះទើបតែបើកពីរបីឆ្នាំកន្លងទៅ អូរដាមានទីតាំងនៅភូមិរកាត ស្រុកក្រវាញ ចម្ងាយ៥៨គីឡូម៉ែត្រពីខេត្តពោធិ៍សាត់។ ពោធិ៍សាត់ និងតំបន់ទាក់ទាញនៅជុំវិញនោះជាសមស្របសម្រាប់អ្នកធ្វើដំណើរ។ ការពិសាអាហារពេលថ្ងៃត្រង់ តាមបណ្ដោយដងវិថី អាចចូលទៅទស្សនាកន្លែងប្រវត្តិសាស្រ្តរបស់ឧកញ៉ាឃ្លាំង មឿង ទេសចរណ៍តាមភូមិបណ្ដែតទឹក និងងូតទឹកអូរដាសម្រាប់ការធ្វើដំណើរមិនអាចបំភ្លេចបាន។ ក្រុងពោធិ៍សាត់” ស្ថិតនៅខេត្ដពោធិ៍សាត់មានព្រំប្រទល់ខាងជើងទល់នឹង ស្រុក កណ្ដៀងខាងត្បូងទល់នឹង៖ ស្រុង ភ្នំក្រវាញ  ខាងកើតទល់នឹងស្រុក ក្រគរ  ខាងលិចទល់នឹង៖ ស្រុក បាកាន  ផ្ទៃក្រឡាបេក្ខភាព(គម)៖៣១០,៣៧គម  មាន ០៧ សង្កាត់ប្រជាជន ៦៨.២០៦ នាក់ (គ្រួសារ ១៥.៩៧២) ដង់ស៊ីតេប្រជាជន២២០នាក់/គ.  ប្រជាជនភាគច្រើនប្រកបកសិករ

រមណីយដ្ឋាន

បុរីវប្បធម៌

បុរីវប្បធម៌ជារមណីយដ្ឋានទេសចរណ៍បែបកែឆ្នៃ រមណីយដ្ឋាន...

មើលទាំងអស់

កន្លែងស្នាក់នៅ

ឋានសួគ៌ថ្មី

ជាសណ្ឋាគារកម្រិត​ផ្កាយ​ ១ ដែលមានចំនួនបន្ទប់សរុប ៤០...

ខេ អឹម

ជាសណ្ឋាគារកម្រិត​ផ្កាយ​ ៣ ដែលមានចំនួនបន្ទប់សរុប ១៤...

មើលទាំងអស់

សហគមន៍ទេសចរណ៍

មើលទាំងអស់

Photo Gallery

tabs-1-5