You are using an outdated browser. For a faster, safer browsing experience, upgrade for free today.
ដំណើរការ...

ខេត្តឧត្តរមានជ័យមានទីតាំងនៅបណ្ដោយខ្សែព្រំដែនភាគខាងជើងប្រទេសកម្ពុជា។ ខេត្តនេះជាកន្លែងអតីតយោធាខ្មែរក្រហមរក្សាមូលដ្ឋានរឹងមាំចុងក្រោយបំផុត។ ទីក្រុងរបស់ខេត្តនេះគឺ អន្លង់វែងដែលមានផ្ទះចុងក្រោយបំផុតរបស់ ប៉ុល ពត ដែលជាមេដឹកនាំរបបខ្មែរក្រហមដែលត្រូវបានចាត់ទុកដោយរាជរដ្ឋាភិបាលកម្ពុជានៅក្នុងប្រវត្តិសាស្រ្តរបស់ប្រទេស។ ខេត្តនេះក៏មានទឹកជ្រោះចំប៉ីសម្រាប់ភ្ញៀវទេសចរណ៍កំសាន្តផងដែរ។ ទោះបីជាស្ថិតនៅទីដាច់ស្រយាល ខេត្តឧត្តរមានជ័យមានទីតាំងប្រវត្តិសាស្រ្តមួយចំនួនដែលគួរតែទៅទស្សនា។ នៅស្រុកអន្លង់វែង តាមបណ្ដោយផ្លូវជាតិលេខ ៦៨ ប្រហែល១០០គីឡូម៉ែត្រភាគខាងកើតទីរួមខេត្តឧត្តរមានជ័យ   ជាផ្ទះដែលធ្លាប់ជាកម្មសិទ្ធរបស់អតីតមេដឹកនាំខ្មែរក្រហម តាម៉ុក។ ពីឆ្នាំ១៩៧៩ រហូតដល់ចុងឆ្នាំ១៩៩៧តំបន់នេះត្រូវបានរៀបចំនិងគ្រប់គ្រងដោយទាហានខ្មែរក្រហម។ រូបចម្លាក់ដែលនៅសេសសល់ខ្លះអធិប្បាយពីវិធីដែលជនឧទ្ទាមរស់នៅ និងរបៀបរៀបចំកងទ័ពអំឡុងការតស៊ូដ៏បង្ហូរឈាមប្រឆាំងរដ្ឋាភិបាល។ ជាងនេះទៅទៀត នៅក្នុងព្រៃជាគំនរនៃសំបកកង់ ដែលត្រូវបានគេជឿថាជាកន្លែងបូជា និងកប់សពរបស់ ប៉ុល ពត ដែលជាមេដឹកនាំខ្មែរក្រហម។ ភ្ញៀវទេសចរដែលឈប់នៅឧត្ដរមានជ័យជាញឹកញាប់តែងតែទៅអន្លង់វែង ដើម្បីទស្សនារូបថតនៅទីតាំងនោះរួមជាមួយនឹងអតីតរបបខ្មែរក្រហម និងរដ្ឋាភិបាលដែលកំពុងធ្វើការក្នុងពេលថ្មីៗនេះដើម្បីធ្វើអោយតំបន់នេះជាកន្លែងប្រវត្តិសាស្រ្ត។ ចំណុចត្រួតពិនិត្យអូរស្មាច់នៅព្រំដែនកម្ពុជា ថៃ មានចម្ងាយ៤១គីឡូម៉ែត្រពីទីរួមខេត្ត។ នៅព្រំដែនមានភោជនីយដ្ឋាន កាស៊ីណូ និងសណ្ឋាគារ។ “ក្រុងសំរោង” ស្ថិតនៅខេត្ដឧត្ដរមានជ័យ ដែលមានព្រំប្រទល់ខាងជើងជាប់នឹងខេត្ដសុរិន្ទន៍ ប្រទេសថៃ ហើយមានប្រវែងនៅតាមបណ្ដោយព្រំដែន ប្រមាណ ៧២ គីឡូម៉ែត្រ និងនៅទីនោះមានច្រកអន្ដរជាតិមួយ គឺច្រកអន្ដរជាតិអូរស្មាត់។  ខាងត្បូងទល់នឹង ស្រុង ចុងកាល់ ចំណែកឯខាងកើតទល់នឹង ស្រុក អន្លង់វែង ខាងលិចទល់នឹងស្រុក បន្ទាយអំពិល។  ហើយស្រុកសំរោងនេះគឺមានផ្ទៃក្រឡាសរុបចំនួន   ១,៤០១.៩៣គម២ ​  ។ ដែលមាន ០៥សង្កាត់  ហើយមានប្រជាជន ចំនួន ១៥.២០៧គ្រួសារ និង  ដង់ស៊ីតេប្រជាជន៤៧នាក់/គ.ប្រជាជនភាគច្រើនប្រកបកសិករ។

រមណីយដ្ឋាន

Tamok House

In Anlong Veng district, along Road 68, about 100 ...

មើលទាំងអស់

Photo Gallery

tabs-1-5