You are using an outdated browser. For a faster, safer browsing experience, upgrade for free today.
Processing...

រមណីយដ្ឋានឆ្នេរខ្សាច់កោះដាច់ជារមណីយដ្ឋានទេសចរណ៍បែបធម្មជាតិ។ រមណីយដ្ឋាននេះមានទីតាំងស្ថិតនៅក្នុងភូមិ ក្បាលកោះ សង្កាត់កោះដាច់ ខណ្ឌជ្រោយចង្វារដែលមានចំងាយប្រមាណជា៨គីឡូម៉ែត្រ ពីរាជធានីភ្នំពេញ។​ នៅទីនេះមានបម្រើសេវាកម្សាន្ត ភោជនីយដ្ឋាន និងគ្រែអង្គុយតាមមាត់ទឹក និងជាទីតាំងដ៏ស្រស់ត្រកាល ដែលពោរពេញទៅដោយឆ្នេរខ្សាច់សក្បោះ ទឹកទន្លេដ៏ត្រជាក់ថ្លាយង់ ដែលអាចផ្តល់នូវអារម្មណ៍ស្រស់ថ្លាដល់ភ្ញៀវទេសចរទាំងអស់ ដែលបានទៅកម្សាន្តនៅទីនោះ។

ក្រៅពីនេះ តំបន់នេះត្រូវបានគេចាត់ទុកថា ជាមជ្ឈមណ្ឌលសិប្បកម្ម ដែលស្ថិតនៅចំកណ្តាលនៃដងទន្លេមេគង្គ ដែលមានបណ្តោយប្រវែង១២គីឡូម៉ែត្រ ។នៅទីនេះ មានសិប្បកម្មត្បាញក្រមា មុង សារុងសូត្រ ហូល ផាមួង ក្រមា សូត្រ និង ជំនួញជួញដូរខ្នាតតូចជាច្រើនទៀត ។ ជាក់ស្តែងស្ទើរគ្រប់លំនៅឋានរបស់ប្រជាពលរដ្ឋ គេតែងតែឃើញមានបន្សល់ទុកនូវកីតម្បាញនៅក្រោមផ្ទះ។ ផ្អែកតាមលក្ខណៈសម្បត្តិរបស់កោះដាច់ ដែលសម្បូរទៅដោយធនធានធម្មជាតិយ៉ាងក្រាស់ក្រែល និង ប្រពៃណីផងនោះ បានធ្វើឱ្យតំបន់នេះប្រែក្លាយទៅជារមណីយដ្ឋានដ៏មានប្រជាប្រិយភាព និង ជាទីចាប់អារម្មណ៍របស់ភ្ញៀវទេសចរក្នុងស្រុក។

 

住宿

查看全部

用餐

查看全部

购物中心/纪念品店

查看全部

成年人娱乐场所和按摩

查看全部

旅游社区

查看全部

Transportation

ភ្ញៀវទេសចរអាចធ្វើដំណើរមកកាន់រមណីយដ្ឋាននេះដោយធម្យោបាយធ្វើដំណើរដូចជា៖ រថយន្ត ទោចក្រយានយន្ត ត្រីចក្រយានយន្ត និងទូកទេសចរណ៍។

联系方式

0.00

  • 5 stars (0%)

    0
  • 4 stars (0%)

    0
  • 3 stars (0%)

    0
  • 2 stars (0%)

    0
  • 1 star (0%)

    0

Write a Review

Nearby

查看全部