You are using an outdated browser. For a faster, safer browsing experience, upgrade for free today.
Processing...

រមណីយដ្ឋានសួនសត្វភ្នំពេញសាហ្វារីជារមណីយដ្ឋានទេសចរណ៍បែបធម្មជាតិ កែឆ្នៃ។ រមណីយដ្ឋាននេះស្រ្ថិត​នៅភូមិព្រែកតារត្ន័ ឃុំព្រែកតាសេក ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ ដែលមានចំងាយប្រមាណជា ១០គីឡូម៉ែត្រ ពីរាជធានីភ្នំពេញ។

ភ្នំពេញសាហ្វារី គឺជាសួនសត្វមួយដែលធំជាងគេ លាតសន្ធឹងលើ​ផ្ទៃដីជាង ៦០ ហិចតា រចនាឡើងជា៤នគរ ដែលមានការសម្តែងសត្វដ៏អស្ចារ្យជារៀងរាល់ថ្ងៃនិងគួរឲ្យចាប់អារម្មណ៍។ ការទស្សនាសត្វព្រៃដែលរស់នៅក្នុងទីដ៏ធំទូលាយប្រៀបដូចនឹងព្រៃធម្មជាតិរបស់ពួកគេ គឺជាទស្សនីយភាពមួយដែលមិនអាចបំភ្លេចបាន។ ភ្នំពេញសាហ្វារី មានគោលបំណងផ្សារភ្ចាប់មនុស្សជាមួយនិងសត្វ ដែលយើងជឿជាក់ថាវាជាសម្មភាពវិជ្ជាមានចំពោះសត្វនិងបរិស្ថានធម្មជាតិរបស់ពួកវា។

គំនិតផ្តួចផ្តើមនៃការបង្កើតមាគ៌ាសម្រាប់ទស្សនាសត្វ បានធ្វើឲ្យប្រសើរឡើងដល់គុណភាពជីវិតរបស់ពូកវា ដោយផ្តល់នូវកន្លែងធំទូលាយ មានបរិស្ថានចម្រុះសម្រាប់ការរស់នៅ។ ភ្ញៀវទេសចរនឹងទទួលបានបទពិសោធ និងអនុសាវរីយ៍ល្អ ជាមួយនឹងសត្វដែលគួរឲ្យស្រលាញ់ទាំងនេះ។ នៅពេលដែលលោកអ្នកកំពុងដើរទស្សនាសួនសត្វ វាហាក់ដូចជាសត្វទាំងនោះនៅជំវិញខ្លួនលោកអ្នកទៅវិញដែរ។ បទពិសោធន៍បែបនេះប្រាកដណាស់នឹងធ្វើអោយសួនសត្វ ភ្នំពេញសាហ្វារី ជាទីតាំងដ៏សំខាន់ថ្មីមួយនៅក្នុង​ព្រះរាជាណាចក្រកម្ពុជា។

住宿

查看全部

用餐

查看全部

购物中心/纪念品店

查看全部

成年人娱乐场所和按摩

查看全部

旅游社区

查看全部

Transportation

ភ្ញៀវទេសចរអាចធ្វើដំណើរមកកាន់រមណីយដ្ឋាននេះដោយធម្យោបាយធ្វើដំណើរដូចជា៖ រថយន្ត រថយន្តក្រុងសាធារណៈ ទោចក្រយានយន្ត និងត្រីចក្រយានយន្ត។

 

联系方式

0.00

  • 5 stars (0%)

    0
  • 4 stars (0%)

    0
  • 3 stars (0%)

    0
  • 2 stars (0%)

    0
  • 1 star (0%)

    0

Write a Review

Nearby

查看全部