រមណីយដ្ឋានភ្នំរាប់បាត្រ ឬវត្ដគីរីវង្គត ជារមណីយដ្ឋានដែលនៅលើភ្នំដោយមានវត្តមួយ រូបបដិមា និងប្រជាជនក្នុងតំបន់ធ្វើការគោរពបូជា។ ជាពិសេសភ្ញៀវទេសចរអាចទស្សនាថ្មអណ្ដើក (ថ្មភ្នំដែលមានរាងដូចអណ្តើក) ឆ្នាំងឆ្អិនឯង(មានរឿងដំណាលថាឆ្នាំងនោះគ្រាន់តែដាក់ដាំបាយទៅ វាឆ្អិនដោយខ្លួនឯង) រូងអង្កាម រូងខ្លាក្រហម(មានរូបចម្លាក់នៅខាងក្នុងសម្រាប់ទស្សនា) និងទេសភាពស្រស់ត្រកាល ហើយអាចគយគន់ទេសភាពពីលើកំពូលភ្នំ ដែលមានវាលស្រែ ដើមត្នោត និងផ្ទៃទឹកទន្លេសាបយ៉ាងស្រស់ស្អាត។
រមណីយដ្ឋានភ្នំរាប់បាត្រ ឬវត្ដគីរីវង្គត មានចម្ងាយប្រហែល 14គីឡូម៉ែត្រពីទីរួមខេត្ដកំពង់ឆ្នាំង ដោយធ្វើដំណើរតាមផ្លូវជាតិលេខ5 ឆ្ពោះមកកាន់ផ្សារព្រៃខ្មែរ។ ក្នុងចម្ងាយប្រមាណ 13គីឡូម៉ែត្រពីទីរួមខេត្តនៅខាងឆ្វេងដៃ យើងនឹងឃើញផ្លូវបំបែកចូលទៅកាន់រមណីយដ្ឋាននោះ ដោយបន្តដំណើរប្រមាណជា 1គីឡូម៉ែត្រ។យើងអាចធ្វើដំណើរតាម៖
5 stars (0%)
4 stars (0%)
3 stars (0%)
2 stars (0%)
1 star (0%)