- ប្រាសាទលាក់នាង ឬចម្រេះ គឺជារមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្រ្តមួយស្ថិតនៅខេត្តព្រះវិហារ ដែល
កសាងឡើងដោយព្រះបាទជ័យវរ្ម័នទី4 សង់អំពីឥដ្ឋ ផ្ដែរឆ្លាក់រំលេចរូបល្អវិចិត្រ បូករួមជាមួយនឹងរុក្ខជាតិដុះគ្របពីលើ និងអមជុំវិញប្រាសាទបង្កើតជាទស្សនីយភាពដ៏គួរឱ្យទាក់ទាញមួយ។
- ប្រាសាទលាក់នាង ឬចម្រេះ មានចម្ងាយប្រហែល 66គីឡូម៉ែត្រ ពីទីរួមខេត្តព្រះវិហារ ដោយធ្វើដំណើរតាមបណ្ដោយផ្លូវជាតិលេខ 62 រួចបន្តដំណើររហូតដល់ផ្លូវបំបែកលេខ 2641D បត់ស្ដាំតាមផ្លូវនេះ បន្ទាប់មកបត់ចូលកាត់ប្រាសាទបឹងខ្នារ ឆ្ពោះទៅត្រង់។