ព្រះវិហារព្រះកែវមរកត កសាងឡើងពីឈើ ដោយព្រះបាទនរោត្ដមក្នុងឆ្នាំ1892 រួចសាងសង់ជាថ្មីពីថ្មឡើងវិញ ដោយព្រះបាទនរោត្តមសីហនុក្នុងឆ្នាំ1962។ នៅលើជញ្ជាំងថែវនៃព្រះវិហារ មានរូបគំនូរបុរាណ ដែលនិទានពីរឿងរាមកេរ្តិ៍ពីដើមដល់ចប់។ បាតក្រោមនៃព្រះវិហារ មានក្រាលការ៉ូអំពីប្រាក់សុទ្ធ ដែលមានទម្ងន់ 1.125គីឡូក្រាម ក្នុងមួយសន្លឹក ហើយមានចំនួនសរុប 5.329សន្លឹកការ៉ូប្រាក់ ដូច្នេះហើយបរទេសនិយមហៅថាវត្តប្រាក់។
5 stars (0%)
4 stars (0%)
3 stars (0%)
2 stars (0%)
1 star (0%)