ឆ្នេរថ្មធំ ជាកន្លែងលំហែកាយដែលមានខ្យល់អាកាសបរិសុទ្ធល្អ សមុទ្រខៀវស្រងាត់ ឆ្នេរខ្សាច់សម៉ដ្ឋ និងផ្ទាំងថ្មធំៗ លាតសន្ធឹងវែងអន្លាយ ដែលបង្កើតបានជាផ្ទៃទេសភាពដ៏ល្អវិសេស ជាទីឋានស្ងប់ស្ងាត់ គ្មានសម្លេងរំខានពីមនុស្សអ៊ូអរ ឬសម្លេងយានយន្ត ហើយក៏ជាទីតាំងដ៏ល្អវិសេសសម្រាប់អ្នកចូលចិត្តធម្មជាតិ និងភាពស្ងប់ស្ងាត់។
ឆ្នេរថ្មធំ មានចម្ងាយប្រហែល 36គីឡូម៉ែត្រពីទីរួមខេត្តព្រះសីហនុ ដោយ ធ្វើដំណើរតាមរយៈ ផ្លូវជាតិលេខ 4 បានចម្ងាយប្រហែល 15គីឡូម៉ែត្រ រួចបត់ស្តាំឆ្ពោះកាន់ទៅផ្លូវសាន់ម៉ូនរីស៊ត ប្រហែល 17គីឡូម៉ែត្រទៀតទើបទៅដល់ឆ្នេរថ្មធំ។ យើងអាចធ្វើដំណើរតាមមធ្យោបាយ ដោយ កង់/ម៉ូតូ រថយន្ត ឡានក្រុង រថភ្លើង យន្តហោះ។
5 stars (0%)
4 stars (0%)
3 stars (0%)
2 stars (0%)
1 star (0%)