ភ្នំទំព័រជារមណីយដ្ឋានទេសចរណ៍បែបធម្មជាតិ រមណីយដ្ឋាននេះមានទីតាំងស្ថិតនៅក្នុងភូមិទំព័រ ឃុំប្រម៉ោយ ស្រុកវាលវែង ដែលមានចំងាយប្រមាណជា១១៩គីឡូម៉ែត្រ ពីទីរួមខេត្តពោធិ៍សាត់ នៅទីនេះមានសក្តានុពលទេសចរណ៍សំខាន់ៗដូចជាទឹកធ្លាក់ ផ្ទាំងថ្មធំៗ ដើមឈើធំៗ ជម្រកសត្វព្រៃ ខ្លា ប្រើស ឈ្លូស រមាំង។ ភ្ញៀវទេសចរអាចងូតទឹកកម្សាន្ត មើលទេសភាពធម្មជាតិដ៏ស្រស់ស្អាត។
ភ្ញៀវទេសចរអាចធ្វើដំណើរមកកាន់រមណីយដ្ឋាននេះដោយធម្យោបាយធ្វើដំណើរដូចជា៖ រថយន្ត ទោចក្រយានយន្ត និងត្រីចក្រយានយន្ត។
5 stars (0%)
4 stars (0%)
3 stars (0%)
2 stars (0%)
1 star (0%)