ភ្នំរូងប្រចៀវជារមណីយដ្ឋានទេសចរណ៍បែបធម្មជាតិ រមណីយដ្ឋាននេះមានទីតាំងស្ថិតនៅក្នុងភូមិកណ្តាល ឃុំអន្លង់រាប ស្រុកវាលវែង ដែលមានចំងាយប្រមាណជា១២៣គីឡូម៉ែត្រ ពីទីរួមខេត្តពោធិ៍សាត់ មានសក្តានុពលទេសចរណ៍ជម្រកប្រចៀវ។ ភ្ញៀវទេសចរអាចទស្សនាធម្មជាតិ និងប្រចៀវ។
ភ្ញៀវទេសចរអាចធ្វើដំណើរមកកាន់រមណីយដ្ឋាននេះដោយធម្យោបាយធ្វើដំណើរដូចជា៖ រថយន្ត ទោចក្រយានយន្ត និងត្រីចក្រយានយន្ត។
5 stars (0%)
4 stars (0%)
3 stars (0%)
2 stars (0%)
1 star (0%)