កោះព្រះជារមណីយដ្ឋានទេសចរណ៍បែបសហគមន៍អេកូទេសចរណ៍រមណីយដ្ឋាននេះមានទីតាំងស្ថិតនៅក្នុងភូមិកោះព្រះ ឃុំកោះព្រះ ស្រុកសៀមបូក ដែលមានចំងាយប្រមាណជាង៣៧គីឡូម៉ែត្រ ពីទីរួមខេត្តស្ទឹងត្រែង មានសក្តានុពលទេសចរណ៍សំខាន់ៗដូចជាកោះ ទន្លេ ផ្សោតព្រៃលិចទឹក ឆ្នេរខ្សាច់ ព្រៃសហគមន៍ វាលស្រែ មើលបក្សាបក្សី។ ភ្ញៀវទេសចរអាចជិះទូកតាមដងទន្លេជិះម៉ូតូ ជិះកង់តាមកោះ ដើរក្នុងព្រៃសហគមន៍ ស្នាក់នៅស្ទូចត្រី បង់សំណាញ់ មើលសត្វស្លាប បោះតង់ មើលថ្ងៃលិច ងូតទឹកកម្សាន្ត។
ភ្ញៀវទេសចរអាចធ្វើដំណើរមកកាន់រមណីយដ្ឋាននេះដោយធម្យោបាយធ្វើដំណើរដូចជា៖ រថយន្ត ទោចក្រយានយន្ត ត្រីចក្រយានយន្ត និងជិះទូក។
5 stars (0%)
4 stars (0%)
3 stars (0%)
2 stars (0%)
1 star (0%)