ប្រវត្តិរមណីយដ្ឋានឋានសួគ៌បូកគោ
ផ្លូវឡើងភ្នំបូកគោបានចាប់ផ្ដើមកសាងនៅថ្ងៃទី២៧ ខែមេសា ឆ្នាំ១៩១៧ មានអ្នកទោសចំនួន៨០០នាក់យកមកពីគ្រប់ខេត្តនៃប្រទេសកម្ពុជា និងមានកម្មករមកស៊ីឈ្នួលធ្វើការងារផងដែរ។ ក្នុងកំឡុងពេលសាងសង់មានពលករស្លាប់ពី១០០០ទៅ២០០០នាក់ទាំងអ្នកទោស និងប្រជាជន។ ផ្លូវនេះបានស្ថាបនាហើយរួចរាល់ក្នុងឆ្នាំ១៩២១។ ឯការចាប់ផ្ដើមសាងសង់សណ្ឋាគារ សួនបន្លែ និងវត្តសំពៅប្រាំ ហើយរួចរាល់ក្នុងឆ្នាំ១៩២៤ និងសម្ភោធនៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ១៩២៥។ ទេសាភិបាលឥណ្ឌូចិន លោក Alexendre Varenne បានមកប្រទេសកម្ពុជាក្នុងឆ្នាំ១៩២៥ ហើយបានមកទស្សនៈកិច្ចលើភ្នំបូកគោ។ គាត់បានចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះទិដ្ឋភាពលើភ្នំបូកគោ ដោយបានថតរូបទុកជាអនុស្សាវរីយ៍ទៀតផង។ ក្នុងសម័យសង្គ្រាមនៅឥណ្ឌូចិនរដ្ឋមន្រ្ដីអាណានិគមបារាំងបានកំណត់នៅក្នុងសារាចរលេខ៥០៣ ចុះថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ១៩០៤ឲ្យបង្កើតស្ថានីយ៍សម្រាប់លំហែរកម្សាន្ដរបស់កងទ័ពងើបពីឈឺ។ ស្ថានីយ៍ទាំងនោះមាននៅប្រទេសវៀតណាម ឡាវ និងកម្ពុជា(នៅភ្នំបូកគោ)។ រមណីយដ្ឋានបូកគោ គេបានចាត់ទុកជាមន្ទីរពេទ្យមួយ សម្រាប់អ្នកដែលងើបពីឈឺ មកសម្រាកលំហែយកខ្យល់អាកាសនៅទីនោះឲ្យជាសះស្បើយ។ មិនយូរប៉ុន្មានក្រុងបូកគោត្រូវគេបោះបង់ចោលអស់រយៈពេលពីរទៅបីឆ្នាំ។ បន្ទាប់ពីប្រទេសកម្ពុជាទទួលបានឯករាជ្យឆ្នាំ១៩៥៣ បានធ្វើការជួសជុលកែលម្អឡើងវិញ។ ក្នុងទសវត្សរ៍១៩៦០ ព្រះបាទនរោត្តមសីហនុ ព្រះប្រមុខរដ្ឋ បានសម្ភោធជាផ្លូវការឡើងវិញ ក្រោយពីធ្វើការជួសជុលរួចនាថ្ងៃទី៧ ខែមករា ឆ្នាំ១៩៦២។ ក្រោយពីសម្ភោធរួចសណ្ឋាគារបូកគោក្លាយទៅជាកាស៊ីណូវិញម្ដងសម្រាប់អ្នកទេសចរទៅលេងកម្សាន្ដជាពិសេសនាចុងសប្ដាហ៍។
ក្នុងឆ្នាំ១៩៧០ បន្ទាប់ពីរដ្ឋប្រហារ ដោយឧត្ដមសេនីយ៍ លន់ នុល ទីក្រុងបូកគោត្រូវបិទទ្វារសារជាថ្មីម្ដងទៀត។ ក្លាយជាជម្រករបស់ពួកខ្មែរក្រហម។ ឆ្នាំ១៩៧៩ កងទ័ពកម្ពុជាដោយសហការជាមួយកងទ័ពវៀត-ណាមបានវាយបណ្ដេញពួកខ្មែរក្រហមចេញពីព្រះវិហារកាតូលិចរយៈពេលបីខែទើបដកថយ។ ក្នុងឆ្នាំ១៩៩២ ផ្លូវឡើងបូកគោត្រូវបានកងវរៈសេនាតូចបារាំង(UNTAC) ធ្វើការជួសជុលឡើងវិញ។
ទីតាំងដែលនៅលើភ្នំបូកគោ៖
1.រូបសំណាកយាយម៉ៅ
2.ទឹកជ្រោះពពកវិល
3.វត្ថសំពៅប្រាំ
4.ព្រះវិហារកាតូលិក
5.សណ្ឋាគារ និងកាស៊ីណូលើភ្នំបូកគោ
6.ព្រះរាជដំណាក់ព្រះបាទមុន្នីវង្ស ឬដំណាក់ស្ដេច
7.វាលស្រែ១០០
8.វាលស្រែ៥០០
9.ថ្មមុខយក្ស ឬអ្នកថែរក្សាព្រៃ
ចម្ងាយពីខេត្ដកំពត ៤២គម
ទំនាក់ទំនងតាមរយៈ 098 444 085/ 085 844 486
អ៊ីម៉េលៈ narariddh.simrpe.mot@gmail.com
5 stars (0%)
4 stars (0%)
3 stars (0%)
2 stars (0%)
1 star (0%)